Jump to content

ប្រាសាទត្រពាំងឬស្សី

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ប្រាសាទត្រពាំងឬស្សី

ឈ្មោះ: ប្រាសាទត្រពាំងឬស្សី
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍​ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថបកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

លក្ខណៈទូទៅនៃប្រាសាទ

ត្រពាំងមានន័យថាថ្លុកធំកើតឡើងដោយមនុស្សជីកសម្រាបើឱ្យទឹកដក់ ឬដោយសាកម្លាំងទឹកហូរច្រោះក៏មាន[]បណ្ឌិត ឡុង សៀម បានបកស្រាយថាត្រពាំងជាជលនាមក្លាយមកពីពាក្យ វង គឺអ្វីដែលមានរាងមូលហើយមានទំនាក់ទំនងជាមួយពាក្យសម័យទំនើប វង់ ឬពង់ ជាបុព្វបទ ត្រ។ នៅក្នុងសិលាចារឹកជាភាសាខ្មែរ មានស្ថានាមដែលត្រូវបង្កើតឡើងដោយពាក្យត្រពាំង ត្រវង ត្រវាង ចំនួនប្រហាក់ប្រហែល ១៥០ពាក្យ[]។ ប្រាសាទនេះស្ថិតនៅចម្ងាយ ១គីឡូម៉ែត្រផ្នែកឥសាន្តនៃប្រាសាទធំ និង៨០០ម៉ែត្រពីខាងកើតភូមិកោះកេរ។ ប្រាសាទនេះមានតួប៉មរាងបួនជ្រុងស្មើធ្វើើអំពីថ្មភក់បែរមុខទៅទិសឥសាន្ត និងលំអដោយទ្វារបញ្ឆោតអំពីថ្មភក់តាមជ្រុងផ្សេងទៀត។ ប្រាសាទនេះមានកំពែងការពារមួយជាន់ធ្វើអំពីឈើដែលរលំបែកបាក់បាត់អស់ ហើយកាត់ផ្តាច់ដោយខ្លោងទ្វារមួយមានរាងកាកបាទធ្វើអំពីថ្មភក់មានច្រកចូលបី និងបន្ទាប់លំអដោយបង្អួចជាច្រើន[]

ឯកសារយោង

  1. ការផ្សាយពុទ្ធសាសនបណ្ឌិតឆ្នាំ១៩៦៨ វចនានុក្រុម ទំព៍រទី៣៩១។
  2. បណ្ឌិតសាស្រ្តាចារ្យ ឡុង​ សៀម ឆ្នាំ១៩៩៧ ស្ថាមនាមវិទ្យាខ្មែរ ទំព័រទី៣៨-៣៩។
  3. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ ទំព័រទី២៤។