Jump to content

ប្រវត្តិសាស្ត្រ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

សេចក្តីផ្តើម

ប្រវត្ដិសាស្ត្រគឺជាវិទ្យាសាស្ដ្រដែលរៀនហេតុការណ៍របស់មនុស្ស។ មានពីរគំនិតអំពីប្រវត្តិមួយដែល និយាយថាប្រវត្តិដើម នៅពេលមនុស្សបានបង្កើតអក្សរ (១០០០០ឆ្នាំហើយនៅ ទ្វីបអាស៊ីខាងលិច)។ ប្រវត្តិមុនមនុស្សស្គាល់អក្សរគេហៅពេលនោះ បុរេប្រវត្តិសាស្ដ្រ។ មួយទៀតដែលគិតថាប្រវត្តិដើមនៅប្រទេសមួយពេលមាននិវេទន៏របស់ប្រទេសមួយ។ ស្គាល់​ប្រវត្តិគឹជាសារះសំខាន់សំរាប់ស្វែងយល់បច្ចុប្បន្នកាល​​ពីព្រោះសង្គមបច្ចុប្បន្នគឹជាលទ្ធផលរបស់អតីត។​ហើយនិង​ពេលគេស្គាល់ប្រវត្ត​ិគេបានគិតដល់អនាគតកាល។

ប្រវត្តិសាស្រ្តកម្ពុជា

ជនជាតិខ្មែរកើតចេញពីអំបូរខ្មែរ មនជាម្ចាស់ទឹកដីលើជ្រោយសុវណ្ណភូមិ(អាស៊ីអាគ្មេយ៍)តាំងពីជាង៦០០ពាន់ឆ្នាំមុនគ.ស។ ខ្មែរបានបង្កើតអាណាចក្រភ្នំ ឬនគរភ្នំ(ហ្វូណន) រួចអាណាចក្រចេនឡារហូតដល់ចក្រភពអង្គរ។ ការសិក្សាពីបុរេប្រវត្តិសាស្រ្តកម្ពុជា តម្រូវឱ្យយើងសិក្សាពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលជាប់ទាក់ទងនឹងប្រវត្តិអាស៊ីអាគ្នេយ៍ទាំងមូល។ នៅស័កទី១ ភូមិភាគអាស៊ីអាគ្នេយ៍បានប្រទះនឹងពំនើងផ្នត់ពីរគឺ កាឡេដូន្យា និងអ៊ែរស៊ីន្យាង ដែលបង្កើតឱ្យមានជួរភ្នំ និងខ្ពង់រាបនានានៅពាសពេញទឹកដីខ្មែរពីបុរាពរហូតដល់សព្វថ្ងៃ។ ប៉ុន្តែពំនើងផ្នត់ទាំងពីរស័កនេះត្រូវបានលិចទៅវិញរហូតដល់ចុងស័កទី៣។ នៅដើមស័កទី៤ ពំនើងផ្នត់នេះក៏ត្រូវងើបឡើងម្តងទៀតបង្កើតបានជាជួរភ្នំខ្ពង់រាប វាលរាប និងទន្លេ បឹងបួរដែលសណ្តូកពីជួរភ្នំហិមាល័យរហូតដល់ភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូល។ នៅស័កទី៤នេះដែរ ដោយសារតែមានជំនោរ និងលំនាចទឹកនាំឱ្យទឹកដីខ្មែរខ្លះងើបឡើង ខ្លះលិចទៅក្នុងទឹកសមុទ្រ។ នៅសតវត្សរ៍ទី៣មុនគ.សទឹកសមុទ្របាននាចបន្តិចម្តងៗ រីឯទន្លេមេគង្គបានហូរដីល្បាប់មកចាក់បង្កើតបានជាដីសណ្តរចុះទៅទិសខាងត្បូង[]

ប្រវត្តិសាស្រ្តភូមា

ប្រទេសភូមាស្ថិតនៅផ្នែកពាយ័ត្យនៃតំបន់ឥណ្ឌូចិន។ ប្រទេសនេះមានព្រំដែនជាប់ប្រទេសឥណ្ឌា បង់ក្លាដែស ចិន ឡាវ ថៃ និងជាប់សមុទ្របេងកាល់ប៉ែកខាងត្បូង។ ប្រទេសនេះសម្បូរភ្នំច្រើន។ ក្នុងសម័យបុរាណពួកព្យូកើតមកពីអំបូរទីបេ ភូមាជាប្រជាជនដំបូងបង្អស់នៃដែនដីភូមា។ រវាងសតវត្សរ៍ទី៣ ពួកព្យូបង្កើតរដ្ឋមួយគឺអាណាចក្រព្យៅ ដែលមានរាជធានីឈ្មោះ ប្រូម។ ព្រះរាជាណាចក្រព្យៅស្ថិតនៅតាមដងទន្លេអ៊ីរ៉ាវាទី។ ពួកព្យូទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា ព្រាហ្មណ៍និយម ពុទ្ធនិយម។ រវាងពាក់កណ្តាលសតវត្សរ៍ទី២នៃសតវត្សរ៍ទី៨ថៃនៅយូណាន ក្នុងរដ្ឋណាមជីវបានរាតត្បាតតំបន់តាមដងទន្លេអ៊ីរ៉ាវ៉ាទីផ្នែកខាងលើ ហើយបានដាក់រាជាណាចក្រព្យៅជាចំណុះ។ នៅឆ្នាំ៨៣២នៃគ.ស ពលទាហានថៃប្លន់ប្រជាជន បំផ្លិចបំផ្លាញប្រទេស និងកៀរយកជនជាតិព្យូប្រមាណ ៣០០០០នាក់ទៅយូណានសម្រាប់បម្រើការងារធ្ងន់ៗ។ បន្ទាប់មកទីក្រុងប្រូមចុះអន់ថយរួចវិនាសអន្តរាយអស់។ ប្រជាជនភូមាបានដកថយទៅភាគខាងត្បូង ដើម្បីគេចចេញពីការត្រួតត្រារបស់ណាមជីវ ដែលធ្វើឱ្យភាគកណ្តាល និងភាគខាងក្រោមទន្លេអ៊ីរ៉ាវ៉ាទីក្លាយជាតំបន់មានមនុស្សរស់នៅកោះករ។ ទីក្រុងផាហ្គនស្ថិតនៅភាគកណ្តាលនៃដងទន្លេអ៊ីរ៉ាវ៉ាទី ចាប់ផ្តើមរីកចម្រើនរួចក្លាយជារាជធានីថ្មីមួយគឺរាជាណាចក្រផាហ្គន(១០៤៤ដល់១២៨៧)។

ប្រវត្តិសាស្រ្តចិន

នៅសតវត្សរ៍ទី៣មុនគ.ស រាជវង្សមួយពោរពេញដោយអំណាច និងចូលចិត្តសង្គ្រាមបានងើបឡើងនៅភាគពាយ័ព្យ។ នៅឆ្នាំ២២១មុនគ.សរាជវង្សនេះវាយយកទឹកដីរដ្ឋជិតខាងបង្កើតជាចក្រភពធំមួយដែលជាប្រទេសចិនសព្វថ្ងៃ។ នៅឆ្នាំ២៤៦ មុនគ.ស ស្តេចឆេងជាស្តេចថ្មីនៃអាណាចក្រសុិន(ខេត្តចិនស៊ី)ទ្រង់មានព្រះជន្ម១២ឆ្នាំ។ ក្នុងរជ្ជកាលរបស់ស្តេចគឺប្រកបដោយសន្តិសុខ។ លុះដល់ឆ្នាំ២៣៤មុនគ.ស រាជាណាចក្រសុិនចាប់ផ្តើមធ្វើសង្គ្រាមពង្រីកទឹកដី។ ព្រះអង្គត្រូវបានគេប៉នប៉ងធ្វើឃាតតែមិនបានសម្រេច។ ចាប់តាំងពីឆ្នាំ២៣០ ដល់២២១មុនគ.ស សង្គ្រាមពង្រីកទឹកដីរឹតតែមានភាពខ្លាំងក្លាឡើងទៀត។ លទ្ធផលចុងក្រោយរាជាណាចក្រសុិនក៏បានវាយកំទេចរដ្ឋសក្តិភូមិឯទៀតៗ ហើយទន្ទ្រានយកបានប្រទេសចិន ចាប់តាំងពីវាលស្មៅម៉ុងហ្គោល និងវាលទំនាបម៉ាន់ជូនៅជាប់នឹងតំបន់ភ្នំ ដែលឋិតនៅខាងត្បូងទន្លេយ៉ង់សេ។ ឯកភាពនៃចក្រភពចិនបានចាប់បដិសន្ធិឡើង។ ស្តេចឆេងក៏បានទទួលគោរមងារជា សុិនសឺហង់ទី។

ប្រវត្តិសាស្រ្តម៉ុងហ្គោល

ចក្រភពម៉ុងហ្គោលកើតឡើងនៅចុងសតវត្សរ៍ទី១២ ហើយដួលរលំនៅសតវត្សរ៍ទី១៤។ ចក្រភពនេះបង្កើតឡើងដោយព្រះចៅអធិរាជសង់ស៊ីខាន់។ ចក្រភពនេះធ្វើជំនួញជាប្រពៃណីរវាងបស្ចឹមប្រទេស និងបូព៌ាប្រទេស បន្ទាប់ពីបញ្ឈប់សកម្មភាពជាច្រើនឆ្នាំមកហើយ។ នៅពេលចក្រភពនេះរលំរលាយទៅវិញ ផ្លូវជំនួញអឺរ៉ុបអាស៊ីក៏ត្រូវវិនាសបាត់បង់ទៅវិញដែរ។ មហាចក្រភពព្រះចៅសង់ស៊ីខាន់បង្កើតឡើងបាន អាស្រ័យដោយមហិទិ្ធឬទិ្ធនៃទ័ពសេះម៉ុងហ្គោល ដែលមានកម្លាំងខ្លាំងមហិមា។ ការធ្វើសង្គ្រាមពង្រីកទឹកដីបង្កើតចក្រភពបានប្រព្រឹត្តទៅតាមពីរដំណាក់កាល។ ដំណាក់កាលទី១ ការត្រួតត្រាភូមិភាគម៉ុងហ្គោលទាំងមូល។ ដំណាក់កាលទី២ ការវាយលុកយករដ្ឋនានា។

ប្រវត្តិសាស្រ្តនៅតំបន់មជ្ឈិមបូព៌ា

មជ្ឈិមបូព៌ាជាតំបន់ដែលចាស់ជាងគេ ក្នុងចំណោមតំបន់ដទៃទៀតនៅក្នុងពិភពលោក។ អរិយធម៌នៅតំបន់នេះ បានចាប់កំណើតតាំងពី ៥០០០ឆ្នាំមុនគ.ស និងបានបន្សល់ដល់សម័យបច្ចុប្បន្ននូវសក្ខីកម្មនៃអរិយធម៌ដ៏ត្រចះត្រចង់ដូចជាពីរ៉ាមីត ផ្នូរស្តេច និងទីក្រុងជាច្រើនដែលលេចត្រដែតកណ្តាលវាលខ្សាច់។ នៅពាក់កណ្តាលសតវត្សរ៍ទី៧ ពួកអារ៉ាប់បានសញ្ជ័យលើប្រទេសនានា និងជះឥទ្ធិពលខាងសម្ភារៈ និងខាងផ្លូវចិត្តជាខ្លាំងមកលើភូមិភាគនេះ ដូចជាការផ្សព្វផ្សាយសាសនាអ៊ីស្លាម ឯកភាពកម្មបណ្តោះអាសន្ននៃតំបន់នេះក្រោមការត្រួតត្រានៃពួកអារ៉ាប់។ ក្រោយមកទៀតពួកតួកគីក៏បានចូលមកដល់តំបន់នេះដែរ។ ចក្រភពអូតូម៉ង់(ចក្រភពតួក)បានត្រួតត្រាលើភូមិភាគនេះអស់រយៈបួនសតវត្សរ៍ ហើយត្រូវបានបញ្ចប់ក្រោយសង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។ ការត្រួតត្រាបានបន្សល់ទុកនូវលក្ខណៈទោលនៅមជ្ឈិមបូព៌ាគឺជាភាពដូចគ្នានៃលក្ខន្តិកៈដីធ្លី ឋាននានុក្រុមខាងសង្គមនយោបាយ និងមុខងារនៃសាសនា។

ប្រវត្តិទ្វីបអាស៊ី

ប្រវត្តិទ្វីបអាស៊ី អាចនិយាយថា ជាសំណុំមួយនៃប្រវត្តិសាស្ត្រច្រើនតំបន់ឆ្នេរនៅដាច់ពីគ្នា៖ អាស៊ីខាងកើត, អាស៊ីខាងត្បូង និងមជ្ឍឹមបូព៌ាដែលជាតំបន់ដ៏ធំមួយថិតនៅចន្លោះទ្វីបអ៊ឺរ៉ុប-អាស៊ី។ តំបន់ជុំវិញឆ្នេរជាទីកំណើតនៃអរិយធម៌បូរាណបំផុតលើពិភពលោក។ តំបន់ទាំងបីនោះសុទ្ធសឹងបានអភិវឌ្ឍអរិយធម៌ដំបូងបំផុតនៅលើដី មានជីរជាតិនៃខ្ពង់រាបក្បែរទន្លេ។ អរិយធម៌នៅតំបន់មេសូប៉ូតាមី, ខ្ពង់រាបនៃប្រទេសឥណ្ឌា និង នៅប្រទេសចិន មានលក្ខណះប្រហាក់ប្រហែលគ្នាផ្លាស់ប្តូរទៅវិញទៅមកនូវ បច្ចេកវិទ្យានិងគំនិត ដូចជា គណិតវិទ្យា និងផលប្រយោជន៍។ សញ្ញាណផ្សេងទៀតដូចជាអក្សរ អាចត្រូវបានអភិវឌ្ឍនៅតាមតំបន់នីមួយៗ ដាច់ដោយឡែកពីគ្នា។ បណ្តាទីក្រុង, បណ្តារដ្ឋ និងបណ្តាអាណាចក្រផងដែរ ត្រូវបានអភិវឌ្ឍន៍លើវាលរាបទាំងនោះ។ទ្វីបអាស៊ីមានប្រវត្តិមួយយ៉ាងចាស់។អារិយធម៌ធំដំបូងចាប់កំណើតនៅទ្វីបនេះដូចជាប្រទេចិនប្រទេសឥណ្ឌានិងភូមិភាគមេសូប៉ូតាមី។ ពីព្រោះទ្វីបនេះជាទ្វីបមួយធំអ្នកប្រាជ្ញចែកវាជាបួនផ្នែក៖

ប្រវត្តិរបស់ទ្វីបអាមេរិកផ្តើមឡើងបាន៨០០០ឆ្នាំជាមួយប្រជាជនTolteca។ នៅសតវត្សន៍ទី ៩គ.ស. មានប្រជាជនថ្មីហៅថា Mayaដែលមានការសរសរ និងប្រតិទិនមួយដែលល្អបំផុតក្នុងប្រវត្តិរបស់ពិភពលោក។ គេបានរកឃើញលេខ០ដែលជួយដល់ការអភិវឌ្ឃ។

ឯកសារយោង

  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ ទំព័រទី១២៤