Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:42.115.83.174

Page contents not supported in other languages.
ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

គណនេយ្យកិច្ចប្រតិបត្តិការទិញលក់ទំនិញ និងសវនកម្មសារពើភ័ណ្ឌ ជំពូក ១ គណនេយ្យសម្រាប់កិច្ចប្រតិបត្តិការទំនិញ

    ១.១.  កំណត់ពីអត្តសញ្ញាណខុសគ្នារវាងសហគ្រាសសេវាកម្មនិងក្រុមហ៊ុន

ទិញលក់ទំនិញ

    ១.២.  ការទិញទំនិញ
    ១.៣. ថ្លៃដើមទំនិញ
    ១.៤.  ការលក់ទំនិញ
    ១.៥. ការបង្ហាញលើរបាយការណ៏ចំណូលមានច្រើនដំណាក់កាលនិងមួយ

ដំណាក់កាល

    ១.៦. ការគណនាចំណេញដុល
    ១.៧. ការបិទបញ្ជីគណនេយ្យសម្រាប់ក្រុមហ៊ុនលក់ទំនិញ
    ១.៨. ការរៀបចំសន្លឹកការងារ

ជំពូក ២ សារពើភ័ណ្ឌ

    ២.១. បង្ហាញពី ជំហានបរិមាណស្តុកទំនិញ
    ២.២. ការបង្ហាញថ្លៃដើមលក់ក្រោមរូបភាពសារពើភ័ណ្ឌជាក់ស្តែង
    ២.៣. មូលដ្ឋានគណនេយ្យស្តុកសារពើភ័ណ្ឌ  និងវីធីសាស្ត្រលំហូរ

ថ្លៃដើមស្តុក

    ២.៤.  របាយការណ៏និងពន្ធដែលមានផលប៉ះពាល់មកពីវីធីសាស្ត្រ

លំហូរថ្លៃដើមសារពើភ័ណ្ឌ

    ២.៥.តំលៃទីផ្សារទាបជាងថ្លៃដើម គណនេយ្យសារពើភ័ណ្ឌ
    ២.៦.ផលប៉ះពាល់ដោយមានកំហុសអចេតនាលើរបាយការណ៏ហិរញ្ញវត្ថុ

ជំពូក ៣ សវនកម្មសារពើភ័ណ្ឌ

    ៣.១. ទិដ្ឋភាពដំណើការគ្រប់គ្រងសាររពើភ័ណ្ឌ
    ៣.២. មុខងារសំខាន់ៗក្នុងដំណើរការគ្រប់គ្រងសារពើភ័ណ្ឌ
    ៣.៣. ការត្រួតពិនិត្យវាយតម្លៃហានិភ័យ
    ៣.៤.  សវនកម្មសារពើភ័ណ្ឌ


ជំពូក ១ គណនេយ្យសម្រាប់កិច្ចប្រតិបត្តិការទំនិញ

បន្ទាប់ពីបានសិក្សាជំពូកនេះអ្នកអាចមានលទ្ធភាពដឹងពី: 1. ភាពខុសគ្នារវាងសហគ្រាសសេវាកម្មនិងក្រុមហ៊ុនទិញលក់ទំនិញ។ 2. ការកត់ត្រាទិញទំនិញតាមរបៀបធ្វើសារពើភ័ណ្ឌរាប់ជាក់ស្តែង។ 3. ការកត់ត្រាចំណូលលក់ទំនិញតាមរបៀបធ្វើសារពើភ័ណ្ឌរាប់ជាក់ស្តែង។ 4. ជំហានក្នុងវដ្តគណនេយ្យសម្រាប់ក្រុមហ៊ុនទិញលក់ទំនិញ។ 5. ការបង្ហាញពីច្រើនដំណាក់កាលនិងតែមួយដំណាក់កាលក្នុងការរៀបចំរបាយ ការណ៏ចំណូល។ 6. ការគណនានិងសារៈសំខាន់នៃប្រាក់ចំណេញដុល។ ១.កំណត់ពីអត្តសញ្ញាណខុសគ្នារវាងសហគ្រាសសេវាកម្ម និងក្រុមហ៊ុនទិញលក់ទំនិញ

ក្រុមហ៊ុនទិញលក់ទំនិញ ក្រុមហ៊ុនទិញលក់ទំនិញ គឺសហគ្រាសមួយដែលបានទិញនិងលក់ទំនិញក្នុងគោលបំណងដើម្បីទទួលបានប្រាក់ចំណេញ។ 1. ការលក់ដុំទៅឱ្យអ្នកលក់រាយបន្ត 2. អ្នកលក់រាយបន្តលក់ទៅឱ្យអតិថិជន ប្រភពនៃប្រាក់ចំណូលជាចម្បងគឺការទិញលក់ទំនិញ។

២. ការទិញទំនិញ  នៅពេលទំនិញត្រូវបានទិញសម្រាប់លក់បន្តទៅឱ្យអតិថិជន, គណនីស្តុកទំនិញត្រូវបានកត់ត្រាខាងឥណពន្ធ នៃថ្លៃដើមទំនិញ។ដូចជា ការលក់ ការទិញអាចត្រូវបានជាសាច់ប្រាក់ឬក៏ជឿ(ឥណទាន) ។  ការទិញនេះជាធម្មតាត្រូវបានកត់ត្រាដោយអ្នកទិញនៅពេលដែលទំនិញត្រូវបានទទួលពីអ្នក លក់។  ការទិញជឿត្រូវតែមានវិក័យប័ត្រទិញសម្រាប់ជាភស្តុតាងគាំទ្រ។

សម្រាប់គណនីការទិញ,គណនីស្តុកទំនិញត្រូវកត់ត្រាខាងឥណពន្ធ និងគណនីអ្នកផ្គត់ផ្គង់ត្រូវកត់ត្រាខាងឥណទាន ។ ការបញ្ចុះថ្លៃនិងការសងត្រឡប់មកវិញនៃការទិញ អ្នកទិញ អាចមិនពេញចិត្តជាមួយទំនិញដែលទទួលបានពីព្រោះតែទំនិញ 1) មានការខូចខាតឬមិនល្អ , 2) គុណភាពទាបជាងការកំណត់, 3) មិនស្របតាមលក្ខណៈស្តង់ដាររបស់អ្នកទិញដែលបានកំណត់។ អ្នកទិញអាចមានការផ្ដួចផ្ដើមសំណើរសម្រាប់រកាត់បន្ថយតម្លៃនៃចំនួនសមតុល្យណាមួយ តែត្រូវឆ្លងតាមរយៈការចេញអនុស្សរណៈឥណពន្ធ។ អនុស្សរណៈឥណពន្ធគឺជាឯកសារមួយដែលចេញដោយអ្នកទិញដើម្បីជូនដំណឹងដល់អ្នកលក់ថា គណនីរបស់អ្នកលក់ត្រូវបានកាត់ប្រាក់ចេញដោយសារតែទំនិញមិនពេញចិត្តឬមិនស្របតាម លក្ខណៈស្តង់ដាររបស់អ្នកទិញដែលបានកំណត់។ ការទិញបង្វិលវិញនិងការបញ្ចុះថ្លៃគឺការកត់ត្រា ឥណពន្ធ គណនីអ្នកផ្គត់ផ្គង់ និងឥណទាន គណនីស្តុកទំនិញ ។

suvatdy4@gmail.com

suvatdy4@gmail.com#002312011 117.20.112.77 ម៉ោង២០:២៧ ថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ (UTC)[ឆ្លើយតប]