វិគីភីឌា:ផតថលសហគមន៍
ការជួបជុំគ្នាសម្រាប់អ្នកវិគីភីឌាភាសាខ្មែរ
សួស្ដីអ្នកទាំងអស់គ្នា! រីករាយណាស់ដែលបានស្គាល់គ្នានៅទីនេះ ហើយពិសេសជាងនេះទៅទៀត ដែលយើងមានគំនិតដូចគ្នាក្នុងការចូលរួមយ៉ាងសកម្ម និងគាំទ្រដល់វិគីភីឌាភាសាខ្មែរយើង! ខ្ញុំសូមលើកជាមតិមួយចំនួន ដែលមានប្រយោជន៍ និងដែលអាចជួយសម្រួលការសហការគ្នាបានកាន់តែប្រសើរ ក្នុងសកម្មភាពលើកស្ទួយដល់វិគីភីឌាភាសាខ្មែរ ក៏ដោយជាឯកសារជាភាសាខ្មែរ ឲ្យមានកាន់តែច្រើនឡើងនិងទូលំទូលាយ។
- ការជួបជុំគ្នាសម្រាប់ក្រុមអ្នកអភិបាលនៃវិគីភីឌាភាសាខ្មែរ
- ការជួបជុំគ្នាសម្រាប់អ្នកក្រុមអ្នកប្រើប្រាស់ វិគីភីឌាភាសាខ្មែរ
- ការបង្កើតជាក្រុមតូចៗ ទៅតាមទីកន្លែងរស់នៅ៖
ឧទាហរណ៍៖
- ក្រុមនៅឯក្រៅប្រទេស៖ ជប៉ុន កូរ៉េ ...
- ក្រុមនៅតាមស្ថាប័ននានា ឬតាមសាលា៖ សាលាដុនបូស្កូ ...
- ក្រុមតាមផ្នែកជំនាញ៖ គណិតវិទ្យា ព័ត៌មាវិទ្យា សារព័ត៌មា ព្រះពុទ្ធិសាសនា ...
- ក្រុមផ្សេងៗទៀត
វិគីជួបជុំនៅទីក្រុងភ្នំពេញ - ការជួបជុំគ្នានៃសហគមន៍អ្នកវិគីភីឌាភាសាខ្មែរ នៅទីក្រុងភ្នំពេញ
ការជួបជុំគ្នាប្រចាំខែនៃសហគមន៍អ្នកវិគីភីឌាភាសាខ្មែរ។
ប្រធានបទសម្រាប់ការជួបជុំខែមេសានេះ រូមមាន៖
- ១. ការណែនាំខ្លួន
- ២. ការរៀបចំ ទំព័រមុខថ្មី
- ៣. ការរៀបចំ និង គ្រប់គ្រងអត្ថបទ
- ៤. ការបង្កើតចំណាត់ក្រុមអត្ថបទថ្មីៗ
- ៥. ការផ្សព្វផ្សាយ និង សរសេរអត្ថបទ ឲ្យបានត្រឹមត្រូវ អំពីរបៀបសរសេរអត្ថបទ ឲ្យសមស្របទៅនឹងជំនាន់ថ្មីនៃ វិគីភីឌា
- ៦. ការផ្សព្វផ្សាយរកជំនួយ
អាចនឹងមានការកែប្រែប្រធានបទនានា ដោយមិនមានការជម្រាបជាមុន។
វត្តមានរបស់លោកអ្នក គឺជាមោទនភាពរបស់យើងខ្ញុំ និងជាមនសិកាដ៏ថ្លាថ្លៃបំផុតក្នុងការលើកតម្កើងភាសាជាតិ នៅក្នុងវិស័យបច្ចេកព័ត៌មានវិទ្យា ព្រមទាំងអាចជួយផ្ដល់ជាធនធានដ៏សំខាន់ ក្នុងការសិក្សាស្រាវជ្រាវទៅថ្ងៃខាងមុខ។
- ប្រសិនបើអាច គួរយកលេបថបទៅម្នាក់មួយៗ
ព័ត៌មានបន្ថែម អានចូលទៅមើលនៅទំព័រអ្នកគាំទ្រវិគីភីឌាភាសាខ្មែរ នៅលើ Facebook ។
បណ្ដាញសង្គម (Social Media) នៃវិគីភីឌាភាសាខ្មែរ
- វិគីភីឌាភាសាខ្មែរ នៅលើ Twitter ៖ http://twitter.com/KhmerWikipedia
- វិគីភីឌាភាសាខ្មែរ - ទំព័រអ្នកគាំទ្រនៅលើ Facebook ៖ http://www.facebook.com/pages/-Khmer-Wikipedia/124062910996596
- បើមានគំនិតយោបល់បន្ថែមលើេនះ សូមចូលរួមបញ្ចេញនៅទីនះ៖
- គំនិត 1
- គំនិត 2
សំណូមពរផ្សេងៗ
- ខ្ញុំចង់អោយបញ្ចូលឯកសារ ឬក៏បកប្រែបន្ថែម នូវឯកសារថ្មីៗមិនថាឯកសារជាតិ ឬឯកសារអន្តជាតិ
ពេលខ្លះខ្ញុំចង់រកពាក្យថា Piano ឫឯកសារដែលទាក់ទង នឹងប្រវត្តិសាស្រ្តស្រុកគេ គឺពុំទាន់មាននៅឡើយទេ។ សូមព្យាយាម និងសូមលើកទឹកចិត្តអោយខិតខំធ្វើបន្ត នឹងបញ្ចូលឯកសារអោយបានច្រើន ដើម្បីអោយកូនខ្មែរបាន ស្រាយជ្រាវអោយបានទូលំទូលាយថែមទៀត ។ - ពី Soeum samey