Jump to content

ចក្រភពរុស្ស៊ី

ពីវិគីភីឌា
ចក្រភព​រុស្ស៊ី​ក្នុង​ឆ្នាំ​១៨៦៦

ចក្រភពរុស្ស៊ី (ជា​ភាសាអង់គ្លេស​៖ Russian Empire, ភាសារុស្ស៊ី​បុរាណ​៖ Россійская Имперія, ភាសារុស្ស៊ី​សម័យទំនើប​៖ Российская Империя) គឺជា​ប្រទេស​រុស្ស៊ី​ចាប់ពី​ឆ្នាំ​១៧២១ រហូតដល់ បដិវត្តន៍​រុស្ស៊ី​ឆ្នាំ​១៩១៧​។ ចក្រភព​នេះ ជា​អ្នកបន្ត​ពី​អាណាចក្រ​ត្សាររុស្ស៊ី (Tsardom of Russia) និង ត្រូវ​បាន​បន្ត​ដោយ​សហភាព​សូវៀត (Soviet Union) ។ វា​គឺជា​ចក្រភព​ដែល​ផ្សាជាប់គ្នា​ធំជាងគេ​ទី២ ដែល​គេ​បាន​ស្គាល់​នៅលើ​ពិភពលោក បន្ទាប់ពី​អតីត​មហាចក្រភពម៉ុងហ្គោល​។ នា​ពេល​មួយ ក្នុង​ឆ្នាំ​១៨៦៦ ចក្រភពរុស្ស៊ី​បាន​លាតសន្ធឹង​ចាប់ពី​អឺរ៉ុបខាងកើត កាត់​ទ្វីបអាស៊ី រហូតដល់​អាមេរិកខាងជើង​។ នៅ​ដើម​សតវត្ស​ទី១៩ រុស្ស៊ី​គឺជា​ប្រទេស​ធំជាងគេ​នៅលើ​ពិភពលោក ដោយ​មាន​ព្រំប្រទល់ ខាងជើង​ជាប់​មហាសមុទ្រអាកទិក ខាងត្បូង​ជាប់​សមុទ្រខ្មៅ ខាងលិច​ជាប់​សមុទ្របាលទិក និង ខាងកើត​ជាប់​មហាសមុទ្រប៉ាស៊ីហ្វិក​។ ដោយ​វិសាលភាព​ដ៏​ធំ ក្នុង​ចក្រភព​ទាំងមូល​មាន​ប្រជាជន​ប្រមាណ ១៧៦.៤ លាន​នាក់​នៅ​រាយប៉ាយ​ពាសពេញ​អាណាចក្រ ដែល​ច្រើនជាងគេ​ទី៣ នាពេលនោះ បន្ទាប់ពី​ប្រទេស​ចិន (សម័យ​រាជវង្ស​ឈេង) និង ចក្រភពអង់គ្លេស-ឥណ្ឌា ប៉ុន្តែ​នៅតែ​បាន​បង្ហាញ​នូវ​ភាពខ្លាំង​ខាង​សេដ្ឋកិច្ច ជាតិពន្ធុ និង សាសនា​

រដ្ឋាភិបាល ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះចៅអធិរាជ ដែល​ជា​របប​រាជានិយមផ្ដាច់ការ​ចុងក្រោយបំផុត​ដែល​ត្រូវ​បាន​ដួលរលំ​នៅ​អឺរ៉ុប​។ មុន​ពេល​ផ្ទុះ​សង្គ្រាមលោកលើកទី១ នា​ខែ​សីហា ១៩១៤ រុស្ស៊ី​គឺជា​មហាអំណាច​ដ៏​សំខាន់​មួយ​នៅ​អឺរ៉ុប ជាមួយ​កងទ័ព ០៥ លាន​នាក់ គឺ​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក នាពេលនោះ​។