គ្រោះរញ្ជួយដីមីយ៉ាន់ម៉ាឆ្នាំ២០២៥
၂၀၂၅ မြန်မာ့ငလျင် (ភាសាភូមា) | |
ឯកសារ:Earthquake Damage Mandalay, 2025.png ស្ថានភាពខូចខាតនៃអគារមួយកន្លែងនៅក្រុងម៉ាន់ដាឡាយក្រោយរញ្ជួយដី | |
![]() ផែនទីរញ្ជួយ USGS | |
ម៉ោងសកល | ២៨-០៣-២០២៥ ០៦:២០:៥៤ ត្រូវការ 'ឆ្នាំ-ខែ-ថ្ងៃ ម៉ោង:នាទី' |
---|---|
USGS-ANSS | ComCat |
កាលបរិច្ឆេទក្នុងស្រុក | ២៨ មីនា ២០២៥ |
ម៉ោងក្នុងស្រុក | ១២:៥០:៥២ ម៉ោងមីយ៉ាន់ម៉ា (UTC+៦:៣០) |
រយៈពេល | ៨០ វិនាទី |
កម្រិតទំហំ | ៧.៧ វិចទ័រ |
ជម្រៅ | ១០ គម |
ចំណុចរញ្ជួយ | 22°00′47″N 95°55′19″E / 22.013°N 95.922°ECoordinates: 22°00′47″N 95°55′19″E / 22.013°N 95.922°E |
សម្រុត | សម្រុតសាហ្គាំង |
ប្រភេទ | សម្រុតកន្ត្រាក់ (Strike-slip) |
តំបន់ប៉ះពាល់ | មីយ៉ាន់ម៉ា ថៃ និងចិននិរតី |
ប្រពលភាពរញ្ជួយ | IX (ធ្ងន់ធ្ងរខ្លាំង) |
រញ្ជួយក្រោយ | +១៦៩ ករណី ខ្លាំងបំផុត៖ ៦.៧ វិចទ័រ[១] |
វិនាសកម្ម | +៣,០៥០ នាក់បានស្លាប់, ៣,៩៣០+ នាក់បានរងរបួស និងជាច្រើននាក់ទៀតបានកំពុងបាត់ខ្លួន |
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:៥០:៥២ ម៉ោងនៅមីយ៉ាន់ម៉ា (០៦:២០:៥២ ម៉ោងសកល) មានគ្រោះរញ្ជួយដីកម្រិត ៧.៧ វិចទ័រមួយបានកើតឡើងនៅតំបន់សាហ្គាំងនៃប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅជុំវិញទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងធំបំផុតទីពីរនៅក្នុងប្រទេស។ វាត្រូវជាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ១៩១២ និងជាគ្រោះរញ្ជួយដីដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាបានទទួលឯករាជ្យមកនៅក្នុងឆ្នាំ១៩៤៨។[២] ការរញ្ជួយដីមួយនេះបានបង្កឱ្យមានការខូចខាតជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនៅប្រទេសថៃជាប់ព្រំដែននោះ។
គ្រោះរញ្ជួយដីនេះបាននាំឱ្យមនុស្សជាង ៣,០០០ នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និង ១៩ នាក់នៅប្រទេសថៃ។[៣] មនុស្សជាង ៣,៤០០ នាក់ទៀតបានទទួលរងរបួស។ មនុស្សប្រមាណរាប់រយនាក់បន្ថែមទៀតបានកំពុងបាត់ខ្លួន ដូចជានៅក្នុងការដ្ឋានសំណង់អគារខ្ពស់រលំមួយកន្លែងនៅទីក្រុងបាងកកជាដើម។ អាជ្ញាធរនៃប្រទេសទាំងពីរបានប្រកាសភាពអាសន្ន និងទាយថាចំនួនមនុស្សស្លាប់នឹងបន្តកើនឡើង។[៤][៥] សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាបច្ចុប្បន្នបានដាក់បន្ទុកបន្ថែមទៅលើដំណើរជំនួយគ្រោះមហន្តរាយនានានៅក្នុងប្រទេស។[៦]
រញ្ជួយដី
គ្រោះរញ្ជួយដីនេះបានផ្ទុះឡើងនៅវេលាម៉ោង ១២ៈ៥០ ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដោយចំណុចរញ្ជួយមាននៅតំបន់ជុំវិញទីក្រុងម៉ាន់ដាឡាយនៅត្រង់ព្រំដែនតំបន់សាហ្គាំង–ម៉ាន់ដាឡាយ។ បើយោងទៅតាមភ្ញាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) កម្លាំងវាមានរហូតដល់ទៅ ៧.៧ វិចទ៍រ ខណៈនាយកដ្ឋានឧតុនិយមថៃបានកំណត់វានៅកម្រិត ៨.២ វិចទ័រ។[៧] ចំណែកឯវិទ្យាស្ថានរូបវិទ្យាផែនដីសកលនៅប៉ារីសវិញបានកំណត់កម្លាំងរញ្ជួយដីនេះនៅ ៧.៩ វិចទ័រ។[៨]
វាជាគ្រោះរញ្ជួយដីដ៏ធំបំផុតនៅមីយ៉ាន់ម៉ាចាប់តាំងពីគ្រោះរញ្ជួយដីភូមាឆ្នាំ១៩១២ (ដែលមានកម្លាំង ៧.៩ វិចទ័រ)។[៩] មូលហេតុនៃការរញ្ជួយនេះគឺត្រូវបានគេកំណត់ថាបណ្ដាលមកពីសម្រុតដីកន្ត្រាក់គ្នាជាមួយសម្រុតសាហ្គាំងនៅជម្រៅ ១០ គម ក្រោមដី។ បើយោងតាមម៉ូឌែលសម្រុតកំណត់ដែលបញ្ចេញដោយ USGS បានបង្ហាញថា ទម្លុះសម្រុតរញ្ជួយដីនេះបានប្រេះអន្លាយរហូតដល់ទៅ ៣៥០ គម សរុបនៅក្នុងជម្រៅ ១០ គម ចាប់ពីក្រុងថាបិជីននៅម៉ាន់ដាឡាយរហូតដល់រដ្ឋធានីណៃពិដោដោយប្រមាណ ១០០ គម ពីចំណុចរញ្ជួយទៅភាគខាងជើង និង ២៥០ គម ទៅភាគខាងត្បូង។ គ្រោះរញ្ជួយដីមួយនេះបានបង្កើតឧបទ្ទវហេតុរញ្ជួយតូចៗប្រមាណជាង ៧០ ករណីបន្ថែមទៀត[១០][១១] ដោយក្នុងចំណោមនោះ រញ្ជួយដ៏ខ្លាំងជាងគេមានកម្លាំងប្រមាណ ៦.៧ វិចទ័រដែលបានកើតឡើងប្រមាណ ១២ នាទីក្រោយរញ្ជួយធំដំបូង។
ផលប៉ះពាល់
នៅមីយ៉ាន់ម៉ា

បើយោងទៅតាមទិន្នន័យដែលចងក្រងឡើងដោយអង្គការសំឡេងប្រជាធិបតេយ្យភូមាបានបញ្ជាក់ថាមនុស្សយ៉ាងតិច ៣,០០០ នាក់បានបាត់បង់ជីវិត។[៣] មនុស្សស្លាប់ភាគច្រើនស្ថិតនៅតំបន់រដ្ឋបាលម៉ាន់ដាឡាយ ណៃពិដោ សាហ្គាំង សាន ពគោ និងកាយីន។ ប្រភពដដែរក៏បានរាយការណ៍ដែរថាមានមនុស្សចំនួន ៣៥៩ នាក់បានកំពុងបាត់ខ្លួន និងចំនួន ៣,៥១៧ នាក់បានរងរបួស។[៣] រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបានរាយការណ៍ថាចំនួនមនុស្សស្លាប់មានរហូតដល់ទៅជាង ១,៦០០ នាក់ ខណៈ ១,៣៧០ នាក់បានកំពុងបាត់ខ្លួន និង ១,៥០០ នាក់បានរងរបួស។[១២] ចំណែករបបយោធាមីយ៉ាន់ម៉ាវិញបានថ្លែងថាមានមនុស្សស្លាប់ជាង ២,០៥០ នាក់ ហើយ ២៧០ កំពុងបានបាត់ខ្លួន និង ៣,៩០០ នាក់បានរងរបួស។ ស្ថិតិនៃចំនួនអ្នកស្លាប់គឺគេកំពុងតែប្រមូលជាបន្តបន្ទាប់នៅឡើយ។[១៣][១៤] កាកបាទក្រហមមីយ៉ាន់ម៉ាបានប៉ាន់ប្រមាណថាគ្រួសារប្រហែល ៥០,០០០ គ្រួសារត្រូវបានប៉ះពាល់ពីគ្រោះមហន្តរាយមួយនេះ។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដូចជាប្រព័ន្ធទូរស័ព្ទ និងអ៊ីនធើណេតត្រូវបានផ្ដាច់នៅទូទាំងប្រទេស[១៥] ខណៈចំនួនជនរងគ្រោះនៅតំបន់ជនបទនៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយ។[១៦] យោងតាមប្រភពពីរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបានឱ្យដឹងថា ទីលំនៅប្រជាជនប្រមាណ ១៣,៤១១ បូករួមទាំងអគារសាសនាចំនួន ២៨០ ផ្លូវចំនួន ៤៣ ខ្សែ និងស្ពានជាច្រើនត្រូវទទួលរងការខូតខាត ឬបាក់រលំទាំងស្រុង។[១៧] អង្គការឥស្លាមសាសនាមីយ៉ាន់ម៉ារួមបានប៉ាន់ប្រមាណថាមនុស្សប្រហែល ២៥០ នាក់បានបាត់បង់ជីវិត ហើយវិហារឥស្លាមចំនួន ៥០ ត្រូវដួលរលំក្នុងកំឡុងអធិដ្ឋានព្រះថ្ងៃសុក្រ។[១៨] របបយោធាបានថ្លែងថា វិហារព្រះពុទ្ធសាសនាចំនួន ៦៧០ និងវត្តអារាមចំនួន ២៩០ ត្រូវបានរងការខូចខាត។[១៩]
នៅថៃ

ឯកសារយោង
- ↑ "M 6.7 - Burma (Myanmar) 2025".
- ↑ Saltman, Ross Adkin, Lex Harvey, Edward Szekeres, Hassan Tayir, Todd Symons, Rob Picheta, Sophie Tanno, Olivia Kemp, Elise Hammond, Max (28 March 2025). "More than 140 dead in Myanmar earthquake, with tremors felt in Thailand: Live updates". CNN.
- ↑ ៣,០ ៣,១ ៣,២ "(ជាភាសាភូមា) အာဏာသိမ်းစစ်တပ်က လူအင်အားထုတ်နုတ်ပြီး ငလျင်ဘေး ကူညီကယ်ဆယ်ရေး မလုပ်နိုင်". Democratic Voice of Burma. 31 March 2025. https://burmese.dvb.no/post/697973.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namednews18
- ↑ Olarn, Ross Adkin, Alex Stambaugh, Kocha (2025-03-28). "Myanmar's military junta makes rare plea for help after powerful earthquake kills scores". CNN. Retrieved 2025-03-29.
- ↑ "Myanmar at a glance: Embroiled in civil war, now facing more devastation after powerful earthquake". AP News. 2025-03-28. Retrieved 2025-03-29.
- ↑ "Massive Bangkok Quake Leaves City Reeling, Building Crumbles". Bernama. 28 March 2025. https://www.bernama.com/en/news.php/world/news.php?id=2407287.
- ↑ "MYANMAR 2025/03/28 06:20:54 UTC, Mw=7.9". GEOSCOPE Observatory. Institut de Physique du Globe de Paris. 29 March 2025. Retrieved 29 March 2025.
- ↑ "(ជាភាសាភូមា) မြန်မာတွင် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အပြင်းထန်ဆုံးငလျင် စစ်ကိုင်းကိုဗဟိုပြု လှုပ်ရှား". Mizzima News. 28 March 2025. https://bur.mizzima.com/2025/03/28/50907.
- ↑ "77 mild aftershocks reported in Myanmar following massive quake". Nation Thailand. 28 March 2025. https://www.nationthailand.com/news/general/40048017.
- ↑ "Myanmar earthquake death toll soars past 1,000 as Thailand scrambles to rescue trapped Bangkok workers". CNN. March 28, 2025. https://www.cnn.com/world/live-news/myanmar-thailand-earthquake-03-29-25-intl-hnk/index.html.
- ↑ "(ជាភាសាភូមា) ငလျင်ကြောင့် ၁၆၀၀ ကျော် သေဆုံး၊ ၁၄၀၀ နီးပါး ပျောက်ဆုံးနေကြောင်း NUG ထုတ်ပြန်". Radio Free Asia Burmese. 29 March 2025. https://www.rfa.org/burmese/news/earthquake-myanmar-casualities-03302025070912.html.
- ↑ Phyoe, Htet; Phoonphongphiphat, Apornrath; Regalado, Francesca (29 March 2025). "Myanmar quake death toll rises to 1,000 as first foreign aid arrives". Nikkei Asia. https://asia.nikkei.com/Economy/Natural-disasters/Myanmar-quake-death-toll-rises-to-1-000-as-first-foreign-aid-arrives.
- ↑ "Myanmar Quake Death Toll Passes 1,000: Junta". Agence France-Presse. Barron's. 29 March 2025. https://www.barrons.com/news/myanmar-quake-death-toll-passes-1-000-junta-e670e56a.
- ↑ "(ជាភាសាភូមា) မြန်မာနိုင်ငံမြို့ကြီးအချို့တွင် ပြင်းထန်ငလျင်လှုပ်ခတ်". Myanmar now. 28 March 2025. https://myanmar-now.org/mm/news/62166/.
- ↑ Volk, Kristina (29 March 2025). "Myanmar rescuer says villages near Mandalay are suffering even more". BBC. https://www.bbc.com/news/live/c4gex01m7n5t?post=asset%3A14e1bb0d-cc5e-4874-a790-cc08122e314e#post.
- ↑ "(ជាភាសាភូមា) ငလျင်ကြောင့် သေဆုံးသူ ၁,၆၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁,၅၀၀ ကျော်ရှိကြောင်း NUG ထုတ်ပြန်" (ជាmy). Democratic Voice of Burma. 29 March 2025. https://burmese.dvb.no/post/697775.
- ↑ "(ជាភាសាភូមា) ငလျင်ကြောင့် ဗလီ ၅၀ခန့် ပြိုကျပြီးနောက် လူရာချီသေဆုံး" (ជាmy). Myanmar Now. 30 March 2025. https://myanmar-now.org/mm/news/62258/.
- ↑ "Myanmar quake struck mosques as minority Muslims gathered for Ramadan prayers". Bangkok Post. 29 March 2025. https://www.bangkokpost.com/world/2990624/quake-struck-as-worshippers-gathered-for-ramadan-prayers-in-myanmar.
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages with reference errors
- Pages containing cite templates with deprecated parameters
- ទំព័រទាំងឡាយដែលដាច់តំណភ្ជាប់
- EQ articles with UTC timestamp error
- EQ articles waiting for ISC event id
- Coordinates on Wikidata
- EQ articles using 'aftershock'
- អត្ថបទខ្លីមិនពេញលេញ
- គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
- គ្រោះរញ្ជួយដីនៅថៃ
- គ្រោះមហន្តរាយនៅអាស៊ីក្នុងឆ្នាំ២០២៥