Jump to content

ចក្រភពអូទ្រីស-ហុងគ្រី

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៨:១៦ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយ RandomPoopedBoi (ការពិភាក្សា | ការរួមចំណែក) (RandomPoopedBoi បានប្ដូរទីតាំង ទំព័រ ចក្រភព អូទ្រីស-ហុងគ្រី ទៅ ចក្រភពអូទ្រីស-ហុងគ្រី: Typo)
ចក្រភពអូទ្រីស-ហុងគ្រី

Österreichisch-Ungarische Monarchie (អាល្លឺម៉ង់)
Osztrák-Magyar Monarchia (ហុងគ្រី)
១៨៦៧–១៩១៨
បាវចនាIndivisibiliter ac inseparabiliter
‘មិនងាយនឹងដួលរលំ និងញែកពីគ្នាបាន’
ភ្លេងជាតិGott erhalte, Gott beschütze
’ព្រះគួរនឹងជួយ, ព្រះគួរនឹងការពារ‘
ដែនដីអូទ្រីស-ហុងគ្រីមុនពេលប្រលូកចូលសង្គ្រាមលោកលើកទី១
ដែនដីអូទ្រីស-ហុងគ្រីមុនពេលប្រលូកចូលសង្គ្រាមលោកលើកទី១
ធានីវីយែន[] (Cisleithania)
ប៊ុយដាប៉ែស (Transleithania)
ភាសាផ្លូវការ
ភាសានិយាយផ្សេងៗទៀត:
ភាសាឆេក, ភាសាស្លូវ៉ាក, ភាសាយីឌីស, ភាសាស្លូវេន, ភាសាស៊ែប៊ី, ភាសាបូសនី, ភាសាប៉ូឡូញ, ភាសារ៉ូម៉ានី, ភាសារុហ្សីន, ភាសាអ៊ុយក្រែន, ភាសា ខាផាហ្ស៊ាន រ៉ូម៉ានី[]
សាសនា
៧៦.៦% កាតូលិក (រួម. ៦៤–៦៦% ឡាទីន & ១០–១២% ភាគខាងកើត)
8.9% ប្រូតេស្តង់ (និកាយនិយម, កាលវិននិយម, ជំនឿលើព្រះ)
8.7% អកតូដក
4.4% ជីហ្វ
1.3% មូស្លីម
(ជំរឿនឆ្នាំ ១៩១០[])
ប្រជានាមអូទ្រីស-ហុងគ្រី
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រាជាធិបតេយ្យក្បាលពីរ
អធិរាជ-ស្តេច 
▪ ១៨៦៧–១៩១៦
ហ្រ្វង់ ហ្សូសែហ្វទី១
▪ ១៩១៦–១៩១៨
សាលទី១
រដ្ឋមន្រ្តី-ប្រធានាធិបតេយ្យនៃអូទ្រីស 
▪ ១៨៦៧ (ដំបូង)
Friedrich Ferdinand von Beust
▪ ១៩១៨ (ក្រោយ)
Heinrich Lammasch
នាយករដ្ឋមន្រ្តីនៃហុងគ្រី 
▪ ១៨៦៧–១៨៧១ (ដំបូង)
Gyula Andrássy
▪ ១៩១៨ (ក្រោយ)
János Hadik
នីតិបញ្ញត្តិអង្គនិតិបញត្តិជាតិ
Herrenhaus
Abgeordnetenhaus
សភាមហន្ធជន
សភាតំណាងរដ្ឋ
សម័យកាលប្រវត្តិសាស្រ្តចក្រពត្តិនិយមថ្មី • សង្គ្រាមលោកលើកទី១
៣០ មីនា ១៨៦៧
៧ តុលា ១៨៧៩
៦ តុលា ១៩០៨
២៨ មិថុនា ១៩១៤
២៨ កក្កដា ១៩១៤
៣១ តុលា ១៩១៨
១២ វិច្ឆកា ១៩១៨
ក្រឡាផ្ទៃ
១៩០៥[]Expression error: Unrecognized punctuation character ",".Expression error: Unrecognized punctuation character ",".Expression error: Unrecognized punctuation character ",". (Expression error: Unexpected < operator. ម៉ាយ ក.)
ប្រជាជន
▪ ១៩១៤
៥២,៨០០,០០០
រូបិយវត្ថុ
  • Gulden (១៨៦៧–១៨៩២)
  • Krone (១៨៩២–១៩១៨)
Preceded by
Succeeded by
ចក្រភពអូទ្រីស
រាជាណាចក្រហុងគ្រី
សាធារណរដ្ឋអាល្លឺម៉ង់-អូទ្រីស
សាធារណរដ្ឋហុងគ្រីលើកទីមួយ
សាធារណរដ្ឋឆេកូស្លូវ៉ាកលើកទីមួយ
សាធារណរដ្ឋប៉ូឡូញលើកទីពីរ
រាជាណាចក្ររ៉ូម៉ានី
រាជាណាចក្រនៃស៊ើប, ក្រូត និងស្លូវេន
រាជាណាចក្រអ៊ីតាលី

ចក្រភពអូទ្រីស-ហុងគ្រី (ភាសាអង់គ្លេស​៖ Austro-Hungarian Empire) ត្រូវ​បាន​គេ​ស្គាល់​ថា "អូទ្រីស-ហុងគ្រី" (Austria–Hungary) ឬ "ចក្រភព​រាជានិយម​ក្បាលពីរ" (Dual Monarchy) គឺជា​សហភាព​មួយ​ដែល​កើតឡើង​ដោយ​រាជាណាចក្រ​ពីរ​រួមបញ្ចូលគ្នា​រវាង​អូទ្រីស និង​ហុងគ្រី ដែល​មាន​អាយុកាល​៥១ ​ឆ្នាំ (១៨៦៧-១៩១៨) នៅ​អឺរ៉ុបកណ្ដាល រហូតដល់​ការរលំរលាយ​នៅពេលដែល​ចប់​សង្គ្រាមលោកលើកទី១​។

ចក្រភព​រាជានិយម​ក្បាលពីរ​នេះ បាន​បន្ត​ពី "ចក្រភពអូទ្រីស" (១៨០៤-១៨៦៧) ទឹកដី​របស់​ចក្រភពអូទ្រីស-ហុងគ្រី​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៦៧ ស្ថិតនៅ​លើ​ទឹកដី​តែមួយ ដែល​គ្រប់គ្រង​ដោយ​រាជវង្ស​ហាបស៍ប៊ឺក និង រាជាណាចក្រ​ហុងគ្រី​។

ក្នុងនាម​ជា​ចក្រភព​ពហុជាតិ និង​ជា​មហាអំណាច​មួយ ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ចលនា​ជាតិនិយម បាន​ធ្វើឲ្យ​ចក្រភពអូទ្រីស-ហុងគ្រី ជួបប្រទះ​នឹង​វិបត្តិ​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ចលនា​ទាមទារ​ផ្ដាច់​ទឹកដី ក្នុងចំណោម​ជាតិសាសន៍​ធំៗ​ទាំង​១១​។

រាជវង្ស​ហាបស៍ប៊ឺក មាន​តួនាទី​ជា​អធិរាជ​នៃ​ចក្រភពអូទ្រីស គ្រប់គ្រង​លើ​ពាក់កណ្ដាល​ប្រទេស នៅ​ភាគខាងលិច និង ខាងជើង ចំណែក​ព្រះរាជា​ហុងគ្រី និង​ក្រូអាត មាន​សិទ្ធិ​គ្រប់គ្រង​លើ​រាជាណាចក្រហុងគ្រី ដែល​ពេញចិត្ត​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល​ផ្ទាល់ខ្លួន និង​មាន​តំណាង​នៅក្នុង​ស្ថាប័ន​រួម (ទំនាក់ទំនង​ការបរទេស និង ការពារជាតិ ដែល​ដឹកនាំ​ដោយ​ព្រះចៅអធិរាជ) ។

រាជធានី​នៃ​ចក្រភព គឺ​ក្រុងវ្យែន​។ ចក្រភពអូទ្រីស-ហុងគ្រី ជា​អាណាចក្រ​ធំជាងគេ​ទី២ នៅ​អឺរ៉ុប​បន្ទាប់ពី​ចក្រភពរុស្ស៊ី និង មាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​ទី៣ បន្ទាប់ពី​ចក្រភពរុស្ស៊ី និង ចក្រភពអាល្លឺម៉ង់​។ បច្ចុប្បន្ន តំបន់​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ​ជា ៦៩ លាន​នាក់​។

ឈ្មោះ​នៃ​ចក្រភព ជា​ភាសា​ផ្លូវការ ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ដោយ "ចក្រភពអូទ្រីស-ហុងគ្រី" មាន​៖

ប្រវត្តិ

ការបង្កើត

ការចាប់បដិសន្ធិ​នៃ​ចក្រភពអូទ្រីស-ហុងគ្រី នៅ​ឆ្នាំ​១៨៦៧ បាន​ដាក់ចេញ​នូវ​រចនាសម្ព័ន្ធ​នៃ​ចក្រភព​រាជានិយម​ក្បាលពីរ ដើម្បី​ជំនួស​ចក្រភពអូទ្រីស ដ៏​មាន​អំណាច បាន​ចាប់ផ្ដើម​ចុះ​ដុនដាប​ជាខ្លាំង ទាំង​នៅ​ឧបទ្វីបអ៊ីតាលី (ដោយសារ​សង្គ្រាម​អូទ្រីស-សារឌីនី ឆ្នាំ​១៨៥៩) និង បណ្ដា​រដ្ឋ​នៃ​សម្ព័ន្ធ​អាល្លឺម៉ង់ (ទីនោះ​ត្រូវ​បាន​ជំនួស​ដោយ​រាជាណាចក្រព្រុស ជា​អ្នកគ្រប់គ្រង​លើ​បណ្ដា​រដ្ឋ​និយាយ​ភាសាអាល្លឺម៉ង់ ដោយ​សង្គ្រាម​អូទ្រីស-ព្រុស ឆ្នាំ​១៨៦៦) ។ កត្តា​ផ្សេងទៀត នៅក្នុង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ រួមមាន​ការមិនសប្បាយចិត្ត​របស់​ហុងគ្រី​ចំពោះ​រដ្ឋអំណាច​ក្រុងវ្យែន​នៅតែ​បន្ត​មាន ហើយនិង ការកើនឡើង​នូវ​ស្មារតី​ជាតិនិយម​របស់​ប្រជាជាតិ​ដទៃ នៅលើ​ចក្រភពអូទ្រីស​។ ការមិនសប្បាយចិត្ត​របស់​ហុងគ្រី បាន​រីកធំឡើង​ដោយ​អន្លើ បណ្ដាលមក​អំពី​ការសង្កត់សង្កិន​របស់​អូទ្រីស ពី​សំណាក់​បដិវត្តន៍​រំដោះ​ហុងគ្រី (១៨៤៨-១៨៤៩) ដែល​មាន​ការគាំទ្រ​ពី​រុស្ស៊ី​។ ទោះជាយ៉ាងណា​ក៏ដោយ ការមិនសប្បាយចិត្ត​ជាមួយនឹង​ការគ្រប់គ្រង​របស់​ចក្រភពអូទ្រីស បាន​រីកធំធាត់​អស់​ជាច្រើន​ឆ្នាំ ពី​សំណាក់​ហុងគ្រី និង មាន​បុព្វហេតុ​ជាច្រើន​ទៀត​។

នៅក្នុង​កិច្ចប្រឹងប្រែង​ស្ដារ​ការគាំទ្រ​រាជានិយម​ឡើងវិញ ព្រះចៅអធិរាជ "ហ្វ្រង់ ហ្សូសែហ្វ" បាន​ចាប់ផ្ដើម​ចរចា​ស្រុះស្រួល​គ្នា​ជាមួយ​អភិជន​ហុងគ្រី ដើម្បី​ធានា​បាន​ការគាំទ្រ​ពី​ពួកគេ​។ ដោយឡែក ប្រមុខដឹកនាំ​ជនជាតិ​ហុងគ្រី បាន​ទាមទារ និង​ទទួល​បាន​ការអភិសេក​ពី​ព្រះចៅអធិរាជ ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ​នៃ​អាណាចក្រ​ហុងគ្រី និង ការ​បង្កើត​សភា​នៅ​ប៊ុនដាប៉េស្ត ដែល​មាន​អំណាច​អនុម័ត​ច្បាប់​នៅលើ​អាណាចក្រ​ហុងគ្រី ដែល​នឹង​ការពារ​អំណាច​របស់​អភិជន​ហុងគ្រី​។

  1. Rudolf Agstner, Austria(-Hungary) and Its Consulates in the United States of America since 1820 (LIT Verlag, 2012), p. 45.
  2. Cite error: Invalid <ref> tag; no text was provided for refs named wien-vienna
  3. Fisher, Gilman. The Essentials of Geography for School Year 1888–1889, p. 47. New England Publishing Company (Boston), 1888. Retrieved 20 August 2014.
  4. From the Encyclopædia Britannica (1878), although note that this "Romani" refers to the language of those described by the EB as "Gypsies"; the EB's "Romani or Wallachian" refers to what is today known as Romanian; Rosyn and Ukrainian correspond to dialects of what the EB refers to as "Ruthenian"; and Yiddish was the common language of the Austrian Jews, although Hebrew was also known by many.
  5. Geographischer Atlas zur Vaterlandskunde, 1911, Tabelle 3.
  6. (ជាEnglish) Encyclopaedia Britannica, 11th Edition, "Austria, Lower" to "Bacon" Volume 3, Part 1, Slice 1. http://www.gutenberg.org/ebooks/27478?msg=welcome_stranger។ បានយកមក 12 January 2019. 


Cite error: <ref> tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/> tag was found