Jump to content

ផលិតកម្ម រស្មីហង្សមាស

ពីវិគីភីឌា

ផលិតកម្ម រស្មីហង្សមាស

ឯកសារ:Rasmey Hang Meas Production.jpg
Rasmey Hang Meas Film Production
ឈ្មោះ ផលិតកម្ម រស្មីហង្សមាស​
ឆ្នាំបង្កើត ១៩៩៤
ឧស្សាហកម្ម ការលក់នូវការកំសាន្ត
ស្ថាបនិក អុឹង ឆាយងួន
ការិយាល័យ​ក​ណ្តា​ល សង្កាត់ ព្រែកឯង ក្រុងភ្នំពេញ
តំបន់សេវ៉ាកម្ម ប្រទេសកម្ពុជា
អ្នកចាត់ការទូទៅ (CEO) អុឹង សុខលាភ
ប្រាក់ចំណូល $16.9 million (2021) []
តម្លៃសុទ្ធក្រុមហ៊ុន $119.04 million (2021) []
សាខាបុត្រសម្ព័ន
គេហទំព័រ

ផលិតកម្ម រស្មីហង្សមាស​ (អង់គ្លេស: Rasmey Hang Meas Production) គឺជាភ្នាក់ងារកំសាន្តរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយលោក អុឹង ឆាយងួន ក្រុមហ៊ុននេះដំណើរការជាស្លាកសញ្ញាផលិតកម្ម ជាភ្នាក់ងារទេពកោសល្យ ក្រុមហ៊ុនផលិតតន្ត្រី ការគ្រប់គ្រងព្រឹត្តិការណ៍ និងក្រុមហ៊ុនផលិតការប្រគុំតន្ត្រី និងជាស្នាក់ការផ្សព្វផ្សាយតន្ត្រី។[]

សិល្បករបច្ចុប្បន្នរួមមាន​៖ ឱក សុគន្ធកញ្ញា, ណុប ប៉ាយ៉ារិទ្ធ, ពេជ្រ សោភា, ​ឆន សុវណ្ណរាជ, សុគន្ធ នីសា, សុខ សុីឡាលីន, ផន ស្រីខួច, សួន ពិសិដ្ឋ​, Step, នីកូ, រ៉េត ស៊ូហ្សាណា, ឈីន រតនៈ, នី រតនា, វី ឌីណែត,....។​

ប្រវត្តិ​ក្រុមហ៊ុន

Company History

ក្រុមហ៊ុនហង្សមាសវីដេអូ ត្រូវបានបង្កើតនៅឆ្នាំ១៩៩៤ ជា ក្រុមហ៊ុនផលិតកម្មចម្រៀង និងវីដេអូ មួយ។ នៅខែឧសភា ឆ្នាំ២០០៩ ក្រុមហ៊ុននេះបានសម្ពោធ ស្ថានីយវិទ្យុហង្សមាស FM (១០៤.៥ មេកាហឺត) ដែលធ្វើការផ្សាយចម្រៀងដែលផលិតផ្តាច់មុខ ដោយក្រុមហ៊ុនដើមរបស់ខ្លួន ។ បន្ទាប់មកទៀត ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយវិទ្យុរស្មីហង្សមាស FM (៩៥.៧ មេកាហឺត)។ នៅឆ្នាំ២០១២ ក្រុមហ៊ុននេះក៏បានសម្ពោធ [ស្ថានីយទូរទស្សន៍ហង្សមាស HDTV ដែលផ្តោតការផ្សាយចម្បងទៅលើការកម្សាន្ត។ ក៏ប៉ុន្តែ កម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍នេះ គឺមានប្រជាប្រិយបំផុត ក្នុងចំណោមអ្នកទស្សនាប៉ុស្តិ៍ទូរទស្សន៍នេះ។ បន្ទាប់មក ក្រុមហ៊ុននេះបានពង្រីកបន្ថែមទៀត ដោយបង្កើតប៉ុស្តិ៍ទូរទស្សន៍រស្មីហង្សមាស HDTV ដែលមាតិកាផ្សាយរបស់ប៉ុស្តិ៍នេះ គឺស្រដៀងទៅនឹងប៉ុស្តិ៍ហង្សមាស HDTV ដែរ។ បន្ថែមពីលើស្ថានីយទូរទស្សន៍ និងវិទ្យុ ក្រុមហ៊ុននេះក៏បានសម្ពោធគេហទំព័រព័ត៌មានមួយ ដែលព័ត៌មានថ្មីៗត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងទៀតទាត់ ហើយទាំងកម្មវិធីវិទ្យុ ទាំងទូរទស្សន៍ គឺមានដាក់នៅលើគេហទំព័រនោះ ។[]

ឯកសារយោង

  1. Net Worth Spot (2021) Rasmey Hang Meas Net Worth & Earnings, Publications: 1 December 2021, Website: networthspot.com
  2. YouTubers.me (2021) Rasmey Hang Meas net worth, Website: youtubers-me.cdn.ampproject.org
  3. Media Ownership Moniter Cambodia (2017) Hang Meas Video Company Co., LTD, Website: cambodia.mom-rsf.org
  4. Media Ownership Moniter Cambodia (2017) ក្រុមហ៊ុន​ហង្ស​មាសវីដេអូ, Website: cambodia.mom-rsf.org