Jump to content

ឆន សុវណ្ណារាជ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឆន សុវណ្ណរាជ)

Chhorn Sovanna Reach

Cambodia Pop Singer​
The Popular Artis of Romantic Song
ឈ្មោះ ឆន សុវណ្ណារាជ
ថ្ងៃ.ខែ.ឆ្នាំកំណើត (1985-10-10) 10 តុលា 1985 (អាយុ 40)
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​Classic, Rock , Folk, R&B, Hip hop.
ឆ្នាំសកម្ម 2004-បច្ចុប្បន្ន
អជីបសិល្បៈ
  • អ្នកចម្រៀង
  • អ្នកនិពន្ធបទចម្រៀង
  • តួសម្ដែងភាពយន្ត
ស្លាកតន្ត្រី

ឆន សុវណ្ណារាជ (អង់គ្លេស: Chhorn Sovanna Reach) (កើតថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៥) លោកគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០០៤ ជាមួយនិង អាល់ប៊ុម (Album) បទចម្រៀងពេញនិយម ក្នុងបទ (ប្រាប់ត្រង់ខ្ញុំក្បត់) ចេញផ្សាយដោយ ផលិតកម្ម U2 (U2 Entertantment Production) បទចម្រៀងមួយនេះ ធ្វើឱ្យលោកទទួលបានការទទួលស្គាល់ពីទស្សនិជន និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ ហើយលោកក៏ត្រូវបានគេស្គាល់ថាជាចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia ហើយលោកក៏បានក្លាយជា Jugde Audition ក្នុងកម្មវិធីបន្តបន្ទាប់ទៀតដូចជា៖ (Cambodian Idol) (The Voice Kid Cambodia) ផងដែរ ។[]

ជីវិតចាប់ផ្ដើម

[កែប្រែ]

Early Life

ឆន សុវណ្ណារាជ កេីតនៅថ្ងៃទី​១០ ខែ​ តុលា ឆ្នាំ​ ១៩៨៥ លោកមានទីកន្លែងកំណេីតនៅ ខេត្តកំពង់ស្ពឺ លោកមានឪពុកឈ្មោះ ឆាយ វ៉ាន់ឆន និង មានម្ដាយឈ្មោះ លី សុខា ។ លោកមានបងប្អូនទាំងអស់ប្រាំបីនាក់ ហើយលោកជាកូនទី៣ នៅក្នុងគ្រួសារ ក្រោយពីបានប្រលងបញ្ចប់បាក់ឌុបរួចមកលោកក៏បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាលើមុខជំនាញផ្នែកគណនេយ្យ នៅសកលវិទ្យាល័យបៀល​ប្រាយផងដែរ ។ ឆន សុវណ្ណារាជ ដោយស្រលាញ់ផ្នែកសិល្បៈចម្រៀង លោកបានចូលច្រៀងនៅក្នុងក្លឹបកំសាន្តមួយ ដោយគេស្គាល់ថា ជាក្លឹបកម្សាន្តយូធូ (U2) ដែលបើកនៅទីក្រុងភ្នំពេញ ទេពកោសល្យចម្រៀងមនោសញ្ចេតនាដ៏ពិរោះរបស់លោក ត្រូវបានម្ចាស់ក្លឹបណែនាំឱ្យចូលមកច្រៀងក្នុងផលិតកម្មយូធូ ក្នុងអំឡុងឆ្នាំ ២០០៤ ។ លោក ឆន សុវណ្ណារាជ ដែលនៅក្នុងផលិតកម្មយូធូ មិនយូរប៉ុន្មាន ក៏បានចេញនូវបទចម្រៀងមួយចំនួនដូចជាបទ÷ "ប្រាប់ត្រង់ខ្ញុំក្បត់", "វេលាទឹកភ្នែក" និង បទមួយចំនួនទៀតផងដែរ ហើយនេះជាការចាប់ផ្តើមនូវរបត់ជីវិតថ្មីរបស់លោកក្នុងការបោះជំហ៊ានប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀង ហើយក៏ជាពេលវេលាដែលទស្សនិកជនបានស្គាល់លោកផងដែរ ។ លោក ឆន សុវណ្ណារាជ បានស្ថិតនៅក្នុងផលិតកម្មយូធូ បានតែមួយឆ្នាំ លោកក៏បានចាកចេញពីផលិតកម្មនេះ ដោយសារតែមានការប្រកួតប្រជែងជាមួយតារាចម្រៀងផ្សេងៗទៀតដែលមានឥទ្ធិពលខ្លាំងនៅក្នុងផលិតកម្មនេះ ដែលធ្វើឱ្យលោកចាកចេញហើយមកចូលរួមក្នុងផលិតកម្មថ្មីគឺ ផលិតកម្មចេនឡាប្រាឌើរ (Chenla Brother Production) ក្នុងអំឡុងឆ្នាំ ២០០៥ ។[]

អាជីពតន្ត្រី

[កែប្រែ]

Music career


ឆន សុវណ្ណារាជ ក្រោយពីបានចាកចេញពីផលិតកម្មយូធូ រួចមក ក្រោយមកលោកបានមកចូលរួមក្នុងផលិតកម្មចេនឡាប្រាឌើរ ហើយចេញនូវអាល់ប៊ុមជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៥ ហើយបទចម្រៀងរបស់លោកក្នុងអាល់ប៊ុមនេះសុទ្ធតែជាបទពិរោះៗដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្ដើមល្បីកក្រើកវិស័យសិល្បៈចម្រៀង ហើយនេះគឺជាការចាប់ផ្ដើមនូវអជីបតន្ត្រីរបស់លោក ក្នុងការប្រកួតប្រជែងតារាចម្រៀងផ្សេងៗទៀតក្នុងការលក់បទចម្រៀង ។ បទចម្រៀងដែលល្បីល្បាញនៅក្នុងអាល់ប៊ុមនេះមានចំណងជើងថា "ចាំទាំងត្រដរ" (Cham Tang Trodor) ដែលត្រូវបានពេញនិយមចាក់ស្ដាប់ទូទាំងប្រទេសកម្ពុជា ហើយបទនេះផងដែរបានឈរលើកំពូលតារាងតន្ត្រីនៅតាមបណ្ដាវិទ្យុ និង នៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីចាក់តន្ត្រី ក្នុងប្រទេសកម្ពុជាផងដែរ ។ លោក ឆន សុវណ្ណារាជ ក្រោយល្បី និង ស្ថិតក្រោមផលិតកម្មចេនឡាប្រាឌើរ បានរយៈពេល ២ឆ្នាំ ផលិតកម្មមួយនេះបានជួបវិបត្តិហិរញ្ញវត្ថុ ហើយបានប្រកាសបិទផលិតកម្មរបស់ខ្លួនក្នុងឆ្នាំ ២០០៧ ពេលនោះហើយដែលលោកបានមកចូលរួមជាមួយ ផលិតកម្ម រស្មីហង្សមាស ដែលជាផលិតកម្មយក្សក្នុងការផ្សព្វផ្សាយតន្ត្រីនៅកម្ពុជា ។[]

សមិទ្ធិផល

[កែប្រែ]

Achievement

ឆ្នាំ ការដាក់ប្រកួត ប្រភេទពាន លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
2005 ចាំទាំងត្រដរ Top1 Music Cool FM Nominated Radio 100.7 Cool FM Cambodia
2005 ចាំទាំងត្រដរ Top1 Music Show TV3 Nominated TV3 Cambodia
2005 ចាំទាំងត្រដរ Top1 Music Show TV5 Nominated TV5 Cambodia
2005 ចាំទាំងត្រដរ Top2 Music Apsara FM Nominated Apsara Radio FM.97 Cambodia
2007 ទីក្រុងគ្មានមេឃ Top1 Music TV3 Nominated TV3 Cambodia
2007 ទីក្រុងគ្មានមេឃ Top1 Music CTN Nominated CTN Cambodia
2007 Right Here Waiting Top1 Music Last FM Nominated Radio 97.5 Las FM Cambodia
2007 Right Here Waiting Top1 Music TV9 Nominated TV9 Cambodia
2007 Right Here Waiting Top1 Music Cool FM Nominated Radio 100.7 Cool FM Cambodia
2020 Best Male Song of The Year Cambodian Music Awards Nominated WorldBridge

Media

ឯកសារយោង

[កែប្រែ]
  1. Famous Birthday (2012) Chhorn Sovannareach, WORLD MUSIC SINGER, Website: famousbirthdays.com, Publication: © FamousBirthdays.
  2. Khmerload (2013) Chhorn Sovannareach Biography Website: khmerload.com, Publication: © Khmerload. All rights reserved.
  3. Kampuchea Thmey Daily (2014) Chhorn Sovannareach, Website: kampucheathmey.com, Publication: © kampucheathmey. All rights reserved.