Jump to content

ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស)

ពីវិគីភីឌា
ដំណាំចេកភូមិគាថាវង្សក្រោម

ឃុំត្រពាំងសាលាខាងលិច

ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស) (អង់គ្លេស: $ Commune) ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត មាន ភូមិ÷

ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស)
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village


ព្រំប្រទល់នៃឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស)

ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស) ទិស
ខាងកើត (E) ខាងត្បូង (S) ខាងលិច (W) ខាងជើង (N)

ឃុំត្រពាំងសាលាខាងលិច គឺជាឃុំមួយដែលមានចំងាយ៦០គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ * ១​ ភូមិ ត្រពាំងក្ដុល * ២ ភូមិ គាថាវង្សលើ * ៣ ភូមិ គាថាវង្សក្រោម * ៤ ភូមិ ព្រៃស្រឡៅ * ៥ ភូមិ សំព័រ​​ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពត​ដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាម​កូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ​ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស​។

ទិដ្ឋភាពតាមបណ្តោយផ្លូវស្រុកបន្ទាយមាស។

ស្រុកបន្ទាយមាសថ្វីបើ​ជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិច​ប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់​ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។ {{Infobox settlement

រមណីយដ្ឋាន

ប្រាសាទ

ភ្នំ

បំណែងចែករដ្ឋបាល

ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ

  1. ត្នោតចុងស្រង់
  2. ត្រពាំងសាលាខាងកើត
  3. ត្រពាំងសាលាខាងលិច
  4. ទូកមាសខាងកើត
  5. ទូកមាសខាងលិច
  6. បន្ទាយមាសខាងកើត
  7. បន្ទាយមាសខាងលិច
  8. ព្រៃទន្លេ​
  9. វត្តអង្គខាងជើង
  10. វត្តអង្គខាងត្បូង
  11. សំរោងក្រោម
  12. សំរោងលើ
  13. ស្ដេចគង់ខាងជើង
  14. ស្តេចគង់ខាងត្បូង
  15. ស្តេចគង់ខាងលិច

មនុស្សល្បីឈ្មោះដែលមានកំណើតក្នុងស្រុកនេះ

ឯកសារយោង

ស្ពានចាស់ស្រុកទូកមាស

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស ​​ ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧​ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។