ចក្រភពអូទ្រីស-ហុងគ្រី
ចក្រភពអូទ្រីស-ហុងគ្រី↓ | |
---|---|
១៨៦៧–១៩១៨ | |
បាវចនាIndivisibiliter ac inseparabiliter ‘Indivisibly and inseparably’ | |
ភ្លេងជាតិGott erhalte, Gott beschütze ’God shall save, God shall protect‘ | |
![]() Austria-Hungary on the eve of World War I | |
![]() Austria-Hungary between 1878 and 1914 at its greatest exent (Stielers Handatlas) | |
ធានី | Vienna[២] (Cisleithania) Budapest (Transleithania) |
ភាសាផ្លូវការ |
Other spoken languages: Czech, Slovak, Yiddish, Slovene, Serbian, Bosnian, Polish, Romanian, Rusyn, Ukrainian, Carpathian Romani[៤] |
សាសនា | 76.6% Catholic (incl. 64–66% Latin & 10–12% Eastern) 8.9% Protestant (Lutheran, Reformed, Unitarian) 8.7% Orthodox 4.4% Jewish 1.3% Muslim (1910 census[៥]) |
ប្រជានាម | Austro-Hungarian |
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រាជាធិបតេយ្យក្បាលពីរ |
អធិរាជ-ស្តេច | |
▪ 1867–1916 | Franz Joseph I |
▪ 1916–1918 | Charles I & IV |
Minister-President of Austria | |
▪ 1867 (first) | Friedrich Ferdinand von Beust |
▪ 1918 (last) | Heinrich Lammasch |
Prime Minister of Hungary | |
▪ 1867–1871 (first) | Gyula Andrássy |
▪ 1918 (last) | János Hadik |
នីតិបញ្ញត្តិ | 2 national legislatures |
Herrenhaus Abgeordnetenhaus | |
House of Magnates House of Representatives | |
សម័យកាលប្រវត្តិសាស្រ្ត | New Imperialism • សង្គ្រាមលោកលើកទី១ |
30 March 1867 | |
7 October 1879 | |
6 October 1908 | |
28 June 1914 | |
28 July 1914 | |
31 October 1918 | |
12 November 1918 | |
ក្រឡាផ្ទៃ | |
1905[៦] | Expression error: Unrecognized punctuation character ",".Expression error: Unrecognized punctuation character ",".Expression error: Unrecognized punctuation character ",". (Expression error: Unexpected < operator. ម៉ាយ ក.) |
ប្រជាជន | |
▪ 1914 | 52,800,000 |
រូបិយវត្ថុ | |
ចក្រភពអូទ្រីស-ហុងគ្រី (ភាសាអង់គ្លេស៖ Austro-Hungarian Empire) ត្រូវបានគេស្គាល់ថា "អូទ្រីស-ហុងគ្រី" (Austria–Hungary) ឬ "ចក្រភពរាជានិយមក្បាលពីរ" (Dual Monarchy) គឺជាសហភាពមួយដែលកើតឡើងដោយរាជាណាចក្រពីររួមបញ្ចូលគ្នារវាងអូទ្រីស និងហុងគ្រី ដែលមានអាយុកាល៥១ ឆ្នាំ (១៨៦៧-១៩១៨) នៅអឺរ៉ុបកណ្ដាល រហូតដល់ការរលំរលាយនៅពេលដែលចប់សង្គ្រាមលោកលើកទី១។
ចក្រភពរាជានិយមក្បលពីរនេះ បានបន្តពី "ចក្រភពអូទ្រីស" (១៨០៤-១៨៦៧) ទឹកដីរបស់ចក្រភពអូទ្រីស-ហុងគ្រីដែលបង្កើតឡើងនៅឆ្នាំ១៨៦៧ ស្ថិតនៅលើទឹកដីតែមួយ ដែលគ្រប់គ្រងដោយរាជវង្សហាបស៍ប៊ឺក និង អាណាចក្រហុងគ្រី។
ក្នុងនាមជាចក្រភពពហុជាតិ និងជាមហាអំណាចមួយ ស្ថិតនៅក្នុងដំណាក់កាលនៃចលនាជាតិនិយម បានធ្វើឲ្យចក្រភពអូទ្រីស-ហុងគ្រី ជួបប្រទះនឹងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ ដោយចលនាទាមទារផ្ដាច់ទឹកដី ក្នុងចំណោមជាតិសាសន៍ធំៗទាំង១១។
រាជវង្សហាបស៍ប៊ឺក មានតួនាទីជាអធិរាជនៃចក្រភពអូទ្រីស គ្រប់គ្រងលើពាក់កណ្ដាលប្រទេស នៅភាគខាងលិច និង ខាងជើង ចំណែកព្រះរាជាហុងគ្រី និងក្រូអាត មានសិទ្ធិគ្រប់គ្រងលើរាជាណាចក្រហុងគ្រី ដែលពេញចិត្តក្នុងការដឹកនាំរដ្ឋាភិបាលផ្ទាល់ខ្លួន និងមានតំណាងនៅក្នុងស្ថាប័នរួម (ទំនាក់ទំនងការបរទេស និង ការពារជាតិ ដែលដឹកនាំដោយព្រះចៅអធិរាជ) ។
រាជធានីនៃចក្រភព គឺក្រុងវ្យែន។ ចក្រភពអូទ្រីស-ហុងគ្រី ជាអាណាចក្រធំជាងគេទី២ នៅអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និង មានចំនួនប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីចក្រភពរុស្ស៊ី និង ចក្រភពអាល្លឺម៉ង់។ បច្ចុប្បន្ន តំបន់នេះមានប្រជាជនសរុបប្រមាណជា ៦៩ លាននាក់។
ឈ្មោះនៃចក្រភព ជាភាសាផ្លូវការ ដែលត្រូវបានគេទទួលស្គាល់ដោយ "ចក្រភពអូទ្រីស-ហុងគ្រី" មាន៖
- ភាសាក្រូអាត: Austro-Ugarska
- ភាសាឆេក: Rakousko-Uhersko
- ភាសាអាល្លឺម៉ង់: Österreich-Ungarn
- ភាសាហុងគ្រី: Osztrák–Magyar Monarchia
- ភាសាអ៊ីតាលី: Austria-Ungheria
- ភាសាលីថូនី: Austro-Vengrija
- ភាសាប៉ូឡូញ: Austro-Węgry
- ភាសារ៉ូម៉ាំង: Austro-Ungaria
- ភាសារូស៊ីន: Австро-Магярщина
- ភាសាស៊ែប៊ី: Austro-Ugarska/Aycтpo-Угарска
- ភាសាស្លូវាគី: Rakúsko-Uhorsko
- ភាសាស្លូវេនី: Avstro-Ogrska
- ភាសាអ៊ុយក្រែន: Австро-Угорщина
- ភាសាទួរគី: Avusturya-Macaristan
ប្រវត្តិ
ការបង្កើត
ការចាប់បដិសន្ធិនៃចក្រភពអូទ្រីស-ហុងគ្រី នៅឆ្នាំ១៨៦៧ បានដាក់ចេញនូវរចនាសម្ព័ន្ធនៃចក្រភពរាជានិយមក្បាលពីរ ដើម្បីជំនួសចក្រភពអូទ្រីស ដ៏មានអំណាច បានចាប់ផ្ដើមចុះដុនដាបជាខ្លាំង ទាំងនៅឧបទ្វីបអ៊ីតាលី (ដោយសារសង្គ្រាមអូទ្រីស-សារឌីនី ឆ្នាំ១៨៥៩) និង បណ្ដារដ្ឋនៃសម្ព័ន្ធអាល្លឺម៉ង់ (ទីនោះត្រូវបានជំនួសដោយរាជាណាចក្រព្រុស ជាអ្នកគ្រប់គ្រងលើបណ្ដារដ្ឋនិយាយភាសាអាល្លឺម៉ង់ ដោយសង្គ្រាមអូទ្រីស-ព្រុស ឆ្នាំ១៨៦៦) ។ កត្តាផ្សេងទៀត នៅក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ រួមមានការមិនសប្បាយចិត្តរបស់ហុងគ្រីចំពោះរដ្ឋអំណាចក្រុងវ្យែននៅតែបន្តមាន ហើយនិង ការកើនឡើងនូវស្មារតីជាតិនិយមរបស់ប្រជាជាតិដទៃ នៅលើចក្រភពអូទ្រីស។ ការមិនសប្បាយចិត្តរបស់ហុងគ្រី បានរីកធំឡើងដោយអន្លើ បណ្ដាលមកអំពីការសង្កត់សង្កិនរបស់អូទ្រីស ពីសំណាក់បដិវត្តន៍រំដោះហុងគ្រី (១៨៤៨-១៨៤៩) ដែលមានការគាំទ្រពីរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ការមិនសប្បាយចិត្តជាមួយនឹងការគ្រប់គ្រងរបស់ចក្រភពអូទ្រីស បានរីកធំធាត់អស់ជាច្រើនឆ្នាំ ពីសំណាក់ហុងគ្រី និង មានបុព្វហេតុជាច្រើនទៀត។
នៅក្នុងកិច្ចប្រឹងប្រែងស្ដារការគាំទ្ររាជានិយមឡើងវិញ ព្រះចៅអធិរាជ "ហ្វ្រង់ ហ្សូសែហ្វ" បានចាប់ផ្ដើមចរចាស្រុះស្រួលគ្នាជាមួយអភិជនហុងគ្រី ដើម្បីធានាបានការគាំទ្រពីពួកគេ។ ដោយឡែក ប្រមុខដឹកនាំជនជាតិហុងគ្រី បានទាមទារ និងទទួលបានការអភិសេកពីព្រះចៅអធិរាជ ក្នុងឋានៈជាព្រះមហាក្សត្រនៃអាណាចក្រហុងគ្រី និង ការបង្កើតសភានៅប៊ុនដាប៉េស្ត ដែលមានអំណាចអនុម័តច្បាប់នៅលើអាណាចក្រហុងគ្រី ដែលនឹងការពារអំណាចរបស់អភិជនហុងគ្រី។
- ↑ Rudolf Agstner, Austria(-Hungary) and Its Consulates in the United States of America since 1820 (LIT Verlag, 2012), p. 45.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedwien-vienna
- ↑ Fisher, Gilman. The Essentials of Geography for School Year 1888–1889, p. 47. New England Publishing Company (Boston), 1888. Retrieved 20 August 2014.
- ↑ From the Encyclopædia Britannica (1878), although note that this "Romani" refers to the language of those described by the EB as "Gypsies"; the EB's "Romani or Wallachian" refers to what is today known as Romanian; Rosyn and Ukrainian correspond to dialects of what the EB refers to as "Ruthenian"; and Yiddish was the common language of the Austrian Jews, although Hebrew was also known by many.
- ↑ Geographischer Atlas zur Vaterlandskunde, 1911, Tabelle 3.
- ↑ (ជាEnglish) Encyclopaedia Britannica, 11th Edition, "Austria, Lower" to "Bacon" Volume 3, Part 1, Slice 1. http://www.gutenberg.org/ebooks/27478?msg=welcome_stranger។ បានយកមក 12 January 2019.
Cite error: <ref>
tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/>
tag was found
- Pages with reference errors
- Articles containing German-language text
- Articles containing Hungarian-language text
- Articles containing Latin-language text
- Pages using infobox country with unknown parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- ចក្រភពអតីតកាល