ស្រុកកំពង់ត្រាច
ស្រុកកំពង់ត្រាច | |
---|---|
កូអរដោនេ: 10°33′N 104°28′E / 10.550°N 104.467°E | |
ប្រទេស | ![]() |
ខេត្ត | កំពត |
ឃុំ | ១៦ |
ភូមិ | ៦៩ |
ប្រជាជន (១៩៩៨)[១] | |
• សរុប | ៨៣,០៦១ |
ល្វែងម៉ោង | +៧ |
ភូមិក្រម | ០៧០៦ |
ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិតនៅក្នុងទីរួមខេត្តកំពត ហើយមានឃុំ១៤។ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាចជា ទីប្រជុំជនដ៏តូចមួយ ប៉ុន្តែមានរមណីយដ្ឋានទេសចរណ៍ជាច្រើន។ នៅទីនោះ លោកអ្នកអាចទស្សនាល្អាងថ្មកំបោរ និងភ្នំមួយនៅក្បែរនោះផងដែរ កាលពីដើមឡើយ ទីនេះធ្លាប់ជាល្អាងមួយយ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ ទៅ។ នៅក្នុងល្អាងភ្នំនោះ លោកអ្នកអាចឃើញទីសក្ការបូជា ដែលជាទីចាប់អារម្មណ៍បំផុត។ ជាងនេះទៅទៀត លោកអ្នកអាចប្រទះភ្នែកឃើញអណ្តូងទឹកតូចៗនៅជើងភ្នំកំពង់ត្រាច។ អណ្តូងទឹកនេះ ជាទីគោរពសក្ការៈពីពលរដ្ឋខ្មែរ ចិននិងវៀតណាមក្នុងមូលដ្ឋាន។ អណ្តូងមួយមានវិជ្ជមាត្រប្រហែលជា៣០ម៉ែត្រ ហើយលោកអ្នកអាចឃើញដីប្រាំពីរពណ៌។ អណ្តូងតូចៗមានថ្ម ដែលមានរាងដូចសត្វផ្សេងៗ។
វិទ្យាល័យ
- វិទ្យាល័យព្រះបិតាជាតិ
- វិទ្យាល័យសម្ដេចហ៊ុនសែនអង្គសុរភី
បំណែងចែករដ្ឋបាល
- ឃុំអង្គសុរភីខាងកើត
- ឃុំអង្គសុរភីខាងជើង
- ឃុំអង្គសុរភីខាងលិច
- ឃុំកំពង់ត្រាចខាងកើត
- ឃុំកំពង់ត្រាចខាងលិច
- ឃុំដំណាក់កន្ទួតខាងជើង
- ឃុំដំណាក់កន្ទួតខាងត្បូង
- ឃុំបឹងសាលាខាងជើង
- ឃុំបឹងសាលាខាងត្បូង
- ឃុំព្រែកក្រឹស
- ឃុំឫស្សីស្រុកខាងកើត
- ឃុំឫស្សីស្រុកខាងលិច
- ឃុំស្វាយទងខាងជើង មានព្រំប្រទល់ខាងកើតជាប់នឹងប្រទេសវៀតណាម។
- ឃុំស្វាយទងខាងត្បូង មានព្រំប្រទល់ខាងកើតនិងខាងត្បូងជាប់នឹងប្រទេសវៀតណាម។
ប្រវត្តិសាស្រ្ត
កាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូវនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។

សេដ្ឋកិច្ច
សេដ្ធកិច្ចនៅក្នុងស្រុកកំពុងត្រាចប្រជាជនប្រកបររបរជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ។ចំពោះការអភិវឌ្ឈន៍ស្រុកកំពង់ត្រាចវិញបើនិយាយពីផ្លូវគឹពុំមានភាពងាយស្រួលធ្វើដំណើរនោះទេជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង លូ ។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អខ្លាំនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។
វប្បធម៏
ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។
ទេសចរណ៏
ជាស្រុកមួយដែលមានភ្នំកំពង់ត្រាច[២] ខេត្តកំពត[៣] ។ ។ជាកន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍ គ្មានទេនៅក្នុងភូមិត្រពាំងធំ ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពតជាច្រើនកន្លែងដូចជា ភ្នំបូកគោ ភ្នំបូកគោមានទីតាំងស្ថិតនៅប្រមាណ៤២គីឡូម៉ែត្រពីទីរួមខេត្ត។ រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរ មាត់សមុទ្រ។ ទឹកឈូរ កាត់តាមដងស្ទឹងដ៏ធំមួយនៅក្រុងកំពត និងបត់ស្តាំតាមផ្លូវមួយដែលមានចម្ងាយ៧គីឡូម៉ែត្រ លោក អ្នក នឹងប្រទះភ្នែកឃើញផ្លូវទឹកមួយគួរជាទីចាប់ចិត្តដិតអារម្មណ៍ជាខ្លាំង។ ទីនោះត្រូវបានគេស្គាល់ថារមណីយដ្ឋានទឹកឈូ។ រមណីយដ្ឋានទឹកឈូនេះ មានទឹកដ៏ត្រជាក់និងថ្លាដូចកញ្ចក់។ នៅកន្លែងដ៏មនោរម្យមួយនេះ មានហាងលក់អាហារច្រើនកន្លែង ដោយមានលក់ចាប់ពីផ្លែឈើ រហូតដល់មាន់ខ្វៃនិងត្រីអណ្តែងអាំងជាដើម៕ រមណីយដ្ឋានព្រែកត្នោតវ រមណីយដ្ឋានជីវចម្រុះព្រែកត្នោតមានទីតាំងស្ថិតនៅដាច់ដោយឡែកពីឧទ្យានជាតិបូកគោ។ រមណីយដ្ឋាននេះមានការទាក់ទាញចាប់អារម្មណ៍ពីក្នុងតំបន់និងពិភពលោក ចំពោះជីវចម្រុះដូចជា ពពួក សត្វកម្រនិងពពួកសត្វជិតផុតពូជជាដើម។ រមណីយដ្ឋានទេសចរណ៍នេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រប៉ែកខាងលិចក្រុងកំពត តាមបណ្តោយផ្លូវជាតិលេខ៣ និងមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រប៉ែកខាងកើតខេត្តព្រះសីហនុ (ផ្លូវជាតិលេខ៤)។[៤]
កាអប់រំ
ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាតធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។
ឯកសារយោង
- ↑ ជំរឿនប្រជាជនកម្ពុជាជាសកល១៩៩៨: ភូមានុក្រមភូមិ. វិទ្យាស្ថានជាតិស្ថិតិ. កុម្ភៈ ២០០០. pp. ២១៤–២១៥.
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ តំបន់ទេសចរណ៍ក្នុងខេត្តកំពត
- ↑ តំបន់ទេសចរណ៍ក្នុងខេត្តកំពត
![]() |
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
|