ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស)

{{Infobox settlement
ឃុំត្រពាំងសាលាខាងលិច
ឃុំត្រពាំងសាលាខាងលិច គឺជាឃុំមួយដែលមានចំងាយ៦០គីឡូម៉ែត ពីទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ * ១ ភូមិ ត្រពាំងក្ដុល * ២ ភូមិ គាថាវង្សលើ * ៣ ភូមិ គាថាវង្សក្រោម * ៤ ភូមិ ព្រៃស្រឡៅ * ៥ ភូមិ សំព័រ។
|name =បន្ទាយមាស
|other_name =
|native_name =
|nickname =
|settlement_type = ស្រុក
|image_skyline =
|imagesize =
|image_caption =
|image_map =
|mapsize =
|map_caption =
|pushpin_map =Cambodia
|pushpin_label_position =bottom
|pushpin_mapsize =
|pushpin_map_caption =ទីតាំងនៅកម្ពុជា
|coordinates_region = KH
|subdivision_type = ប្រទេស
|subdivision_name = កម្ពុជា
|subdivision_type1 = ខេត្ត
|subdivision_name1 = កំពត
|subdivision_type2 = ឃុំ
|subdivision_name2 = ១៥
|subdivision_type3 = ភូមិ
|subdivision_name3 = ៨៨
|
|government_footnotes =
|government_type =
|leader_title =
|leader_name =
|established_title =
|established_date =
|area_total_km2 =
|area_land_km2 =
|population_as_of =១៩៩៨
|population_footnotes =[១]
|population_note =
|population_total =81,542
|population_density_km2 =
|population_density_sq_mi =
|timezone =+៧
|utc_offset =
|timezone_DST =
|utc_offset_DST =
|latd=10|latm=37|lats=|latNS=N
|longd=104|longm=32|longs=|longEW=E
|elevation_footnotes =
|elevation_m =
|elevation_ft =
|postal_code_type =
|postal_code =
|area_code =
|website =
|blank_name =ភូមិក្រម
|blank_info =០៧០២
|footnotes =
}}
{{Infobox settlement
ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅខេត្តកំពត
ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពតដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាមកូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស។
ស្រុកបន្ទាយមាសថ្វីបើជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិចប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។
រមណីយដ្ឋាន
ប្រាសាទ
ភ្នំ
បំណែងចែករដ្ឋបាល
ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ ៖
- ត្នោតចុងស្រង់
- ត្រពាំងសាលាខាងកើត
- ត្រពាំងសាលាខាងលិច
- ទូកមាសខាងកើត
- ទូកមាសខាងលិច
- បន្ទាយមាសខាងកើត
- បន្ទាយមាសខាងលិច
- ព្រៃទន្លេ
- វត្តអង្គខាងជើង
- វត្តអង្គខាងត្បូង
- សំរោងក្រោម
- សំរោងលើ
- ស្ដេចគង់ខាងជើង
- ស្តេចគង់ខាងត្បូង
- ស្តេចគង់ខាងលិច
មនុស្សល្បីឈ្មោះដែលមានកំណើតក្នុងស្រុកនេះ
ឯកសារយោង
- ↑ ជំរឿនប្រជាជនកម្ពុជាទូទៅឆ្នាំ១៩៩៨: ភូមានុក្រមភូមិ. វិទ្យាស្ថានជាតិស្ថិតិវិទ្យា. កុម្ភៈ ២០០០. pp. ២១៤–២១៥.
![]() |
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
|

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស
ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។