Jump to content

មហាសមុទ្រឥណ្ឌា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០២:០៤ ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៣ ដោយ Addbot (ការពិភាក្សា | ការរួមចំណែក) (Bot: Migrating 160 interwiki links, now provided by Wikidata on d:q1239 (translate me))
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)
ផែនទីមហាសមុទ្រឥណ្ឌា

មហាសមុទ្រឥណ្ឌា (Indian Ocean) ជាមហាសមុទ្រធំទី៣នៅលើផែនដី ដែលគ្របដណ្ដប់ប្រមាណ ២០%នៃផ្ទៃទឹកលើផែនដី។ វាលាតសន្ឋឹងខាងជើងទល់នឹងទ្វីបអាស៊ី(រួមបញ្ចូលទាំងឧបទ្វីបឥណ្ឌា) ខាងលិចទល់នឹងទ្វីបអាហ្វ្រិក ខាងកើតទល់នឹងឥណ្ឌូចិន ប្រជុំកោះស៊ុនដា និង អូស្ត្រាលី ហើយខាងត្បូងទល់នឹងសមុទ្រខាងត្បូង។ មហាសមុទ្រឥណ្ឌា ត្រូវបានខណ្ឌចែកពីមហាសមុទ្រអាត្លង់ទិកដោយខ្សែបណ្ដោយទី២០oខាងកើត ដែលរត់កាត់ពីជ្រោយអាហ្គុលហាស់ទៅខាងត្បូង។ មហាសមុទ្រឥណ្ឌាត្រូវបានខណ្ឌចែកពីមហាសមុទ្រប៉ាស៊ីហ្វិកដោយខ្សែបណ្ដោយទី១៤៧oខាងកើត។