វិគីភីឌា:ផតថលសហគមន៍
ការជួបជុំគ្នាសម្រាប់អ្នកវិគីភីឌាភាសាខ្មែរ
សួស្ដីអ្នកទាំងអស់គ្នា! រីករាយណាស់ដែលបានស្គាល់គ្នានៅទីនេះ ហើយពិសេសជាងនេះទៅទៀត ដែលយើងមានគំនិតដូចគ្នាក្នុងការចូលរួមយ៉ាងសកម្ម និងគាំទ្រដល់វិគីភីឌាភាសាខ្មែរយើង! ខ្ញុំសូមលើកជាមតិមួយចំនួន ដែលមានប្រយោជន៍ និងដែលអាចជួយសម្រួលសហការឲ្យបានកាន់តែប្រសើរ ក្នុងសកម្មភាពលើកស្ទួយដល់វិគីភីឌាភាសាខ្មែរ ក៏ដូចជាឯកសារជាភាសាខ្មែរ ឲ្យមានកាន់តែច្រើនឡើងនិងទូលំទូលាយ។
- ការជួបជុំគ្នាសម្រាប់ក្រុមអ្នកអភិបាលនៃវិគីភីឌាភាសាខ្មែរ
- ការជួបជុំគ្នាសម្រាប់អ្នកក្រុមអ្នកប្រើប្រាស់ វិគីភីឌាភាសាខ្មែរ
- ការបង្កើតជាក្រុមតូចៗ ទៅតាមទីកន្លែងរស់នៅ៖
ឧទាហរណ៍៖
- ក្រុមនៅឯក្រៅប្រទេស៖ ជប៉ុន កូរ៉េ ...
- ក្រុមនៅតាមស្ថាប័ននានា ឬតាមសាលា៖ សាលាដុនបូស្កូ ...
- ក្រុមតាមផ្នែកជំនាញ៖ គណិតវិទ្យា ព័ត៌មានវិទ្យា សារព័ត៌មាន ព្រះពុទ្ធសាសនា ...
- ក្រុមផ្សេងៗទៀត
វិគីជួបជុំនៅទីក្រុងភ្នំពេញ - ការជួបជុំគ្នានៃសហគមន៍អ្នកវិគីភីឌាភាសាខ្មែរ នៅទីក្រុងភ្នំពេញ
ការជួបជុំគ្នាប្រចាំខែនៃសហគមន៍អ្នកវិគីភីឌាភាសាខ្មែរ។
ប្រធានបទសម្រាប់ការជួបជុំខែមេសានេះ រូមមាន៖
- ១. ការណែនាំខ្លួន
- ២. ការរៀបចំ ទំព័រមុខថ្មី
- ៣. ការរៀបចំ និង គ្រប់គ្រងអត្ថបទ
- ៤. ការបង្កើតចំណាត់ក្រុមអត្ថបទថ្មីៗ
- ៥. ការផ្សព្វផ្សាយ និង សរសេរអត្ថបទ ឲ្យបានត្រឹមត្រូវ និងរបៀបសរសេរអត្ថបទ ឲ្យសមស្របទៅនឹងជំនាន់ថ្មីនៃ វិគីភីឌា
- ៦. ការផ្សព្វផ្សាយរកជំនួយ
អាចនឹងមានការកែប្រែប្រធានបទនានា ដោយមិនមានការជម្រាបជាមុន។
វត្តមានរបស់លោកអ្នក គឺជាមោទនភាពរបស់យើងខ្ញុំ និងជាមនសិការដ៏ថ្លាថ្លៃបំផុតក្នុងការលើកតម្កើងភាសាជាតិ នៅក្នុងវិស័យបច្ចេកព័ត៌មានវិទ្យា ព្រមទាំងអាចជួយផ្ដល់ជាធនធានដ៏សំខាន់ ក្នុងការសិក្សាស្រាវជ្រាវទៅថ្ងៃខាងមុខ។
- ប្រសិនបើអាច គួរយកលេបថបទៅម្នាក់មួយៗ
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅមើលនៅទំព័រអ្នកគាំទ្រវិគីភីឌាភាសាខ្មែរ នៅលើ Facebook ។
បណ្ដាញសង្គម (Social Media) នៃវិគីភីឌាភាសាខ្មែរ
- វិគីភីឌាភាសាខ្មែរ នៅលើ Twitter ៖ http://twitter.com/KhmerWikipedia
- វិគីភីឌាភាសាខ្មែរ - ទំព័រអ្នកគាំទ្រនៅលើ Facebook ៖ http://www.facebook.com/pages/-Khmer-Wikipedia/124062910996596
- បើមានគំនិតយោបល់បន្ថែមលើេនះ សូមចូលរួមបញ្ចេញនៅទីនះ៖
- គំនិត 1
- គំនិត 2
សំណូមពរផ្សេងៗ
- ខ្ញុំចង់អោយបញ្ចូលឯកសារ ឬក៏បកប្រែបន្ថែម នូវឯកសារថ្មីៗមិនថាឯកសារជាតិ ឬឯកសារអន្តជាតិ
ពេលខ្លះខ្ញុំចង់រកពាក្យថា Piano ឫឯកសារដែលទាក់ទង នឹងប្រវត្តិសាស្រ្តស្រុកគេ គឺពុំទាន់មាននៅឡើយទេ។ សូមព្យាយាម និងសូមលើកទឹកចិត្តអោយខិតខំធ្វើបន្ត នឹងបញ្ចូលឯកសារអោយបានច្រើន ដើម្បីអោយកូនខ្មែរមានឱកាសស្រាវជ្រាវបានទូលំទូលាយថែមទៀត ។ - ពី Soeum samey
Language support group for Khmer
The Wikimedia Foundation has brought together a new team of developers who are dedicated to language support. This team is to support all the languages and consequently it is not realistic to expect that the team members can provide proper support for your language. It is for this reason that we are looking for volunteers who will make up a language support team.
This language support team will be asked to provide us with information about their language. Such information may need to be provided either to us or on a website that we will indicate to you. Another activity will be to test software that will likely have an effect on the running of the MediaWiki software. We are looking for people who clearly identify their ability. Formal knowledge is definitely appreciated.
As much of the activity will be concentrated on translatewiki.net, it will be a plus when team members know how to localise at translatewiki.net.
Thanks, Gmeijssen ម៉ោង១៨:៣៣ ថៃ្ងព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១២ (UTC)