បញ្ជីព្រះមហាក្សត្រកម្ពុជា
បញ្ជូនបន្តទៅ៖
គ្រឿងរាជព្រះមហាក្សត្រកម្ពុជា
[កែប្រែ]ព្រះចៅក្រុងកម្ពុជា មានទំនៀមទំម្លាប់ប្រពៃណីតាំងតែពីរដ្ជកាលបុរាណមកថា ក្សត្រទាំងឡាយណាដែលរាជាភិសេកគ្រងរាជសម្បត្តិសោយរាជជា ព្រះមហាក្សត្រ ពេញលក្ខណះបានលុះត្រាតែមានគ្រឿងទ្រង់រាជ គឺ ព្រះខាន់រាជ្យ១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចរក្សត្រ ប៉ុនែ្តចំណេរក្រេាយមកគេបានបញ្ចូលព្រះលំពែងជ័យ និង ព្រះខ័នរាជ្យ ចូលទៅជាគ្រឿង បញ្ចកុដភ័ណ្ឌ ឬ រាជកុដភ័ណ្ឌ ទៅវិញ ៕
គ្រឿងរាជកុដភ័ណ្ទទាំង៥ នៃព្រះចៅក្រុងកម្ពុជា រួមមាន ៖
[កែប្រែ]- ១. ព្រះខ័នរាជ្យ ៖ គឺជាដាវដ៏ពិសិដ្ឋកសាងអំពីមាស ជាកេរមរតក តាំងពីព្រះមហាក្សត្រសម័យអង្គរ។ អាវុធដ៏ជាទីសក្ការៈនេះត្រូវបានគេកសាងឡើងប្រកបដោយសោភ័ណ្ឌភាពខ្ពស់ ដែលមានក្បូរក្បាច់រចនា ដ៏វិសេសវិសាល ហើយក៏ជាអាវុធពិសេសបំផុតសម្រាប់ព្រះមហាក្ស័ត្រិយ៍គ្រងរាជ្យក្នុងសន្តិភាព និងយុត្តិធម៌។ ព្រះខ័នរាជមានប្រវែង ១,១០ម៉ែត្រ។ ព្រខ័នរាជ្យជាអាវុធដ៏ពិសិទ្ធដែលត្រូវតែនៅជាប់ព្រះកាយព្រះមហាក្សត្រ អាវុធនេះទ្រង់មិនអាចយកមកប្រេីប្រាស់ជាមួយសាមញ្ញជនបានឡេីយ លុះត្រាតែប្រេីប្រាស់សម្រាប់សម្លាប់ មេទ័ព ឬ ព្រះចៅក្រុងនគរដ៏ទៃ ៚
- ២. ព្រះមកុដរាជ្យ ៖ កសាងអំពីមាសទម្ងន់១គីឡូក្រាម និងមានដាំលម្អទៅដោយត្បូងពេជ្រចំនួន
២០៨៦គ្រាប់ ហើយដែលព្រះមហាក្សត្រ ទ្រង់គ្រងតែថ្ងៃសោយរាជ្យសម្បត្តិប៉ុណ្ណោះ។
- ៣. ព្រះវាលវីជនី ៖ គឺជាផ្លិតធ្វើអំពីរោមសត្វ ក្ងោកស និងដងអំពីមាស សម្រាប់ប្រើក្នុងព្រះរាជពិធីរាជាភិសេក។
- ៤. ព្រះសុពណ៌បាទុកា ៖ គឺជាស្បែកជើងធ្វើអំពីមាសសុទ្ធ សម្រាប់ព្រះមហាក្សត្រគ្រងនៅថ្ងៃឡើងសោយរាជ្យ។
- ៥. ព្រះមហាស្វេតឆ័ត្រ ៖ ជាឆ័ត្រដ៏ប្រណិតធេី្វអំពីក្រណាត់ សូត្រមាស មានថ្នាក់ ៩ ជាន់ សម្រាប់ដាក់គ្រងលេីព្រះរាជបល័្លង។
សំនួរ ៖ ហេតុអ្វីព្រះមហាក្សត្រ នរោត្ដម សីហមុនី ទ្រង់មិនគ្រងមកុជ និង កាន់ព្រះខ័នរាជ្យ នាថៃ្ងរាជាភិសេកសោយរាជសម្បត្តិកាលពីឆ្នាំ ២០០៤ ៚ ចមេី្លយ ៖ បានជាទ្រង់មិនគ្រងគ្រឿងទ្រង់រាជ ព្រោះថាទ្រង់ជាព្រះមហាក្សត្រគ្រងរាជដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ទ្រង់មិនកាន់អំណាចឡេីយ ហេតុដូចនេះបានជានាថៃ្ងគ្រងរាជសម្បត្តិ គ្រឿងទ្រង់រាជ ទាំង៥ ត្រូវបានដាក់តាំងបូជាជាតំណាង ៚
គួរបញ្ជក់ផងដែលថា គ្រឿងទ្រង់រាជ្យនៃនគរក្រុងកម្ពុជាដែលបានប្រេីប្រាស់មករាប់រយឆ្នាំ នៃរាប់ជំនាន់ស្តេចត្រូវបានបាត់បង់អស់នៅក្នុងសម័យកម្ពុជានៃសង្គ្រាមផ្ទៃក្នុង | Cambodia of Civil War (គ.ស ១៩៧០-១៩៩២) ឯគ្រឿងគ្រងរាជដែលប្រេីក្នុងរជ្ជកាលព្រះបាទ នរោត្ដម សីហនុ ជាគ្រឿងដែលធេី្វឡេីងវិញនៅក្រេាយឆ្នាំ ១៩៩៣ ៕ [១]
បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា
[កែប្រែ]-
ទង់ព្រះមហាក្សត្រកម្ពុជា
-
ព្រះរាជសង្ហាកម្ពុជា
ព្រះមហាក្សត្រកម្ពុជាក្នុងគ្រប់សម័យកាល
[កែប្រែ]សម្គាល់:កាលបរិច្ឆេទទាំងអស់ក្នុងគ្រឹស្តសករាជ។
| លេខរៀង | ព្រះបរមនាម | ព្រះនាមផ្សេងទៀត | រាជ្យ |
|---|---|---|---|
| ០១ | សោម | មិនស្គាល់ | មុ.គ.ស. - 0១ គ.ស. |
| ០២ | សោមា | លីវយី (ចិនហៅ) (រឿងទេវកថាខ្មែរ: នាងនាគ) |
ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃគ.ស |
| ០៣ | កៅណ្ឌិន្យទី១ | ហ៊ុនទៀន(ចិនហៅ) (រឿងទេវកថាខ្មែរ: ព្រះថោង) |
ក្រោយមកទៀតក្នុងសតវត្សរ៍ទី១ |
| ០៤ | មិនស្គាល់ | មិនស្គាល់ | ក្រោយមកទៀតក្នុងសតវត្សរ៍ទី២ |
| ០៥ | ហ៊ុនប៉ានហួង (ហៅតាមចិន) | ហ៊ុនផានខ្វាង (ចិនហៅ) | ក្រោយមកទៀតក្នុងសតវត្សរ៍ទី២-១៩៨ |
| ០៦ | ផានផាន (ហៅតាមចិន) | ហ៊ុនផានផាន (ចិនហៅ) | ១៩៨-២០១ |
| ០៧ | ស្រីមារៈ | ហ្វាន់ចេម៉ាន់ (ចិនហៅ) | ២០១-២២៥ |
| ០៨ | មិនស្គាល់នាមដើម | ផ្វានជិនឝឹង (ហៅតាមចិន) | ២២៥ |
| ០៩ | ធរណីន្ទ្រវម៌្ម | Fàn Zhān | ២២៥-២៤៤ |
| ១០ | មិនស្គាល់នាមដើម | ផ្វានឆាង (ហៅតាមចិន) | ២៤៤ |
| ១១ | អស្សាជយ | ហ្វាន់ស៊ីយុន (ចិនហៅ) | ២៤៤-២៨៩ |
| ១២ | មិនស្គាល់ | មិនស្គាល់ | ២៨៩-៣៥៧ |
| ១៣ | មិនស្គាល់ | Tiānzhú Zhāntán | ៣៥៧-៤១០ |
| ១៤ | កៅណ្ឌិន្យទី២ | កៅឆេយូ (ចិនហៅ) | ៤១០-៤៣៤ |
| ១៥ | ស្រីឥន្ទ្រវរ្ម័ន | Chílítuóbámó | ៤៣៤-៤៣៥ |
| ១៦ | មិនស្គាល់ | មិនស្គាល់ | ៤៣៥-៤៣៨? |
| ១៧ | មិនស្គាល់ | មិនស្គាល់ | ៤៣៨?-៤៨៤ |
| ១៨ | កៅណ្ឌិន្យជ័យវរ្ម័ន | ចោយេប៉ាម៉ោ (ចិនហៅ) | ៤៨៤-៥១៥ |
| ១៩ | រុទ្រវម៌្ម | លីវតោប៉ាម៉ោ (ចិនហៅ) | ៥១៤-៥៥០ |
| សង្គ្រាមហ្វូណន-ចេនឡា: ៥៥០-៦២៧ | |||
| ២០ | (Pvirakvarman I) | មិនស្គាល់ | ៥៥០-៦០០ |
| ២០ | (Mhenteractvarman I) | មិនស្គាល់ | ៦០០-៦១៥ |
| ២១ | (Nteractvarman I) | មិនស្គាល់ | ៦១៥-៦២៧ |
| លេខរៀង | ព្រះបរមនាម | រាជ្យ |
|---|---|---|
| ឝ្រុតវម៌្ម | ៥៥០-៥៥៥ | |
| ឝ្រេឝ្ឋវម៌្ម | ៥៥៥-៥៦០ | |
| វីរវម៌្ម | ៥៦០-៥៧៥ | |
| ព្រះនាងកម្វុជរាជលក្ឝ្មី | ៥៧៥-៥៨០ | |
| ១ | ភវវរ្ម័នទី១ | ៥៨០-៦០០ |
| ២ | មហិន្ទ្រវរ្ម័ន | ៦០០-៦១៦ |
| ៣ | ឦសានវរ្ម័នទី១ | ៦១៦-៦៣៥ |
| ៤ | ភវវរ្ម័នទី២ | ៦៣៩-៦៥៧ |
| ៥ | ជ័យវរ្ម័នទី១ | ៦៥៧-៦៨១ |
| ៦ | ព្រះនាងជ័យទេវី | ៦៨១-៧១៣ |
| លេខរៀង | ព្រះបរមនាម | ព្រះនាមផ្ទាល់ | រាជ្យ |
| ១ | ជយវម៌្មទី៣ | មិនស្គាល់ | ៨០២-៨៥០ |
| ២ | ជយវម៌្មទី៤ | មិនស្គាល់ | ៨៥០-៨៧៧ |
| ៣ | រុទ្រវម៌្មទី២ | ឥន្ទ្រវម៌្ម | ?-? |
| ៤ | ប្ឫថិវេន្ទ្រវម៌្ម | ឥន្ទ្រវម៌្ម | ?-? |
| ៥ | ឥន្ទ្រវម៌្មទី១ | ឥន្ទ្រវម៌្ម | ៨៧៧-៨៨៩ |
| ៦ | យឝោវម៌្មទី១ | យឝោវធ៌ន | ៨៨៩ |
| ៧ | ហឝ៌វម៌្មទី២ | ហឝ៌វម៌្ម | ៨៨៩-៩២៥ |
| ៨ | ឦឝានវម៌្មទី២ | ឦឝានវម៌្ម | ៩២៥-៩២៨ |
| ៩ | ជយវម៌្មទី៥ | ជយវម៌្ម | ៩២៥-៩៤១ |
| ១០ | ហឝ៌វម៌្មទី៣ | ហឝ៌វម៌្ម | ៩៤១-៩៤៤ |
| ១១ | រាជេន្ទ្រវម៌្មទី២ | រាជេន្ទ្រវម៌្ម | ៩៤៤-៩៦៨ |
| ១២ | ជយវម៌្មទី៦ | ជយវម៌្ម | ៩៦៨-១០០១ |
| ១៣ | ឧទយាទិត្យវម៌្មទី១ | ឧទយាទិត្យវម៌្ម | ១០០១-១០០២ |
| ១៤ | ជយវីរវម៌្ម | ជយវីរវម៌្ម | ១០០២-១០០៨ |
| ១៥ | សូយ៌្យវម៌្មទី១ | សូយ៌្យវម៌្ម | ១០០២-១០៥០ |
| ១៦ | ឧទយាទិត្យវម៌្មទី២ | ឧទយាទិត្យវម៌្ម | ១០៥០-១០៦៦ |
| ១៧ | ហឝ៌វម៌្មទី៤ | ហឝ៌វម៌្ម | ១០៦៦-១០៨៥ |
| ១៨ | ន្ឫបតេន្ទ្រវម៌្មទី២ | ន្ឫបតេន្ទ្រវម៌្ម | ១០៨៥-១១១៣ |
| ១៩ | ជយវម៌្មទី៧ | ជយវម៌្ម | ១០៨០-១១០៧ |
| ២០ | យុវរាជទី២ | មិនស្គាល់ | ១១០៧-? |
| ២១ | ធរណេន្ទ្រវម៌្មទី២ | ធរណេន្ទ្រវម៌្ម | ១១០៧-១១១៣ |
| ២២ | សូយ៌្យវម៌្មទី២ | សូយ៌្យវម៌្ម | ១១១៣-១១៥០ |
| ២៣ | ហឝ៌វម៌្មទី៥ | ធរណេន្ទ្រវម៌្ម | ១១៥០-១១៥១ |
| ២៤ | ធរណេន្ទ្រវម៌្មទី៣ | ធរណេន្ទ្រវម៌្ម | ១១៥១-១១៦? |
| ២៥ | យឝោវម៌្មទី២ | យឝោវម៌្ម | ១១៦?-១១៦៥ |
| ២៦ | ត្រិភុវនាទិត្យវម៌្ម | ត្រិភុវនាទិត្យវម៌្ម | ១១៦៥-១១៧៧ |
| ការលុកលុយរបស់ចាម: ១១៧៧-១១៨១ | |||
| ២៧ | ជយវម៌្មទី៨ | ជយវធ៌ន | ១១៨១-១២១៨ |
| ២៨ | ឥន្ទ្រវម៌្មទី២ | ឥន្ទ្រវម៌្ម | ១២២០-១២៤៣ |
| សៀមបានបង្កើតនៅឆ្នាំ១២៣៨កំឡុងរជ្ជកាលនៃឥន្ទ្រវម៌្មដោយ ពុកឃុន ស្រីឥន្ទ្រាទិត្យនៅសុខោទ័យ មួយក្នុងចំណោមខេត្តខ្មែរ ។ | |||
| ២៩ | ជយវម៌្មទី៩ | ជយវម៌្ម | ១២៤៣-១២៩៥ |
| ៣០ | ស្រេន្ទ្រវម៌្មទី២ | ឥន្ទ្រវរម៌្មទី៣ | ១២៩៥-១៣០៨ |
| ៣១ | ស្រេន្ទ្រជយវម៌្ម | ឝ្រីជយវម៌្ម | ១៣០៨-១៣២៧ |
| ៣២ | ជយវម៌្មទី១០ | សីហនុរាជ | ១៣២៧-១៣៣? |
| ៣៣ | អង្គជ័យ | ពញាជ័យ | ១៣៣៦-១៣៤០ |
| ៣៤ | និព្វានបាទ | និព្វានចក្រ | ១៣៤០-១៣៤៦ |
| ៣៥ | សិទ្ធានរាជា | ១៣៤៦-១៣៤៧ | |
| ៣៦ | លំពង្សរាជា | លំពង្សរាជា | ១៣៤៧-១៣៥៣ |
| ការលុកលុយរបស់សៀម: ១៣៥២-១៣៥៧ | |||
| ៣៧ | បាសាត | ១៣៥៣-១៣៥៥ | |
| ៣៨ | បាអាត | ១៣៥៥-១៣៥៥ | |
| ៣៩ | កំបង់ពិសី | ១៣៥៥-១៣៥៧ | |
| ៤០ | ស្រីសុរិយោវង្ស រឺ ស្រីសុរិយោទ័យទី១ | ១៣៥៧-១៣៦៦ | |
| ៤១ | បរមរាមាធិបតី | បរមរាមា | ១៣៦៦-១៣៧៣ |
| ៤២ | ធម្មាសោករាជ រឺ បរមសោករាជ | ធម្មាសោក | ១៣៧៣-១៣៩៤ |
| ការលុកលុយរបស់សៀម: ១៣៩៤ (៥ខែ) ។ | |||
| ៤៣ | ឥន្ទរាជា | ពញាព្រែក | ១៣៩៤-១៤០១ |
| ៤៤ | ស្រីសុរិយោពណ៌ទី២ រឺ បរមរាជាទី២ | ពញាយ៉ាត | ១៤០១-១៤៦៣ |
- សម័យអាណានិគមនិយមបារាំង (១៨៦៣-១៩៥៣)
[កែប្រែ]- សម័យអាណានិគមជប៉ុន (ឆ្នាំ១៩៤១-១៩៤៥)
[កែប្រែ]- សម័យសង្គមរាស្រ្តនិយម ឬព្រះរាជាណាចក្រកម្ពុជាទី១ (ឆ្នាំ១៩៥៣- ១៩៧០)
[កែប្រែ]- សម័យសាធារណរដ្ឋខ្មែរ ឬសម័យ លន់ ណុល (ឆ្នាំ១៩៧០-១៩៧៥)
[កែប្រែ]- សម័យកម្ពុជាប្រជាធិបតេយ្យ ឬសម័យ ប៉ុល ពត (ឆ្នាំ១៩៧៥- ១៩៧៩)
[កែប្រែ]- សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ១៩៧៩ -១៩៨៩)
[កែប្រែ]- សម័យរដ្ឋកម្ពុជា (ឆ្នាំ១៩៨៩- ១៩៩១)
[កែប្រែ]- សម័យអ៊ុនតាក់ ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ (ឆ្នាំ១៩៩២-១៩៩៣)
[កែប្រែ]- សម័យព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជាណាចក្រកម្ពុជាទី២ (ឆ្នាំ១៩៩៣ -បច្ចុប្បន្ន)
[កែប្រែ]| ផ្នែកនេះត្រូវការពង្រីក-សរសេរបន្ថែម។ |
ឯកសារយោង
[កែប្រែ]- ↑ @ Royal du Cambodge, Published: 7 January 2017