Jump to content

អ្នកប្រើប្រាស់:Wise World Contributor/កម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺ (Spyder IDE)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ស្ប៉ាយដឺ
ស្លាកសញ្ញា និងពាក្យសម្គាល់ ( ជាអក្សរឡាតាំង )
រូបថតលើអេក្រង់នៃកម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺដែលកំពុងដំណើរនៅលើប្រព័ន្ធប្រតិបត្តិការវីនដូស៍
អ្នកបង្កើតដើមព្យែរ រេបូ (Pierre Raybaut)
អ្នកអភិវឌ្ឍSpyder project contributors
ចេញផ្សាយដំបូង18 តុលា 2009; 15 ឆ្នាំកន្លងទៅ (2009-១០-18)[][]
Stable releaase4.1.4 / 10 កក្កដា 2020; 4 ឆ្នាំកន្លងទៅ (2020-០៧-10)
សរសេរក្នុងភាសាសរសេរកម្មវិធីផាយថុន
ប្រព័ន្ធប្រតិបត្តិការCross-platform
PlatformQt, Windows, macOS, Linux
ប្រភេទកម្មវិធីអភិវឌ្ឍន៍ចម្រុះ
អាជ្ញាបណ្ណMIT
គេហទំព័រhttps://www.spyder-ide.org/

ស្ប៉ាយដឺ គឺជាកម្មវិធីអភិវឌ្ឍន៍ចម្រុះសម្រាប់អភិវឌ្ឍឬបង្កើតកម្មវិធីគណនាបែបវិទ្យាសាស្ត្រដោយប្រើភាសាសរសេរកម្មវិធីផាយថុន ។ វាជាកម្មវិធីបើកចំហ ( អ្នកប្រើប្រាស់អាចយកកូដរបស់វាមកសិក្សា កែច្នៃ និងចែកចាយបន្តដោយសេរី ) ហើយយើងអាចប្រើប្រាស់វានៅលើប្រព័ន្ធប្រតិបត្តិការផ្សេងៗជាច្រើន ។ ស្ប៉ាយដឺត្រូវបានភ្ជាប់មកជាមួយនូវកញ្ចប់បណ្ណាល័យ និងកម្មវិធីពិសេសៗជាច្រើនសម្រាប់អភិវឌ្ឍឬបង្កើតកម្មវិធីគណនាបែបវិទ្យាសាស្ត្រដូចជា​ ណាំផាយ (NumPy) សាយផាយ (SciPy) ម៉ាតផ្លតលីប (Matplotlib) ផេនដាស (pandas) អាយផាយថុន (IPython) ស៊ីមផាយ (SymPy) សាយថុន (Cython) និងកម្មវិធីបើកចំហមួយចំនួនទៀត ។[] [] កម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺនេះត្រូវបានចែកចាយឲ្យប្រើប្រាស់ក្រោមអាជ្ញាបណ្ណអេមអាយធី (MIT license) ។[]

ស្ប៉ាយដឺត្រូវបានបង្កើត និងអភិវឌ្ឍឡើងជាដំបូងនៅឆ្នាំ ២០០៩ ដោយលោក ព្យែរ រេបូ (Pierre Raybaut) ហើយចាប់តាំងពីឆ្នាំ ២០១២ មក វាត្រូវបានថែទាំ និងអភិវឌ្ឍដោយអ្នកអភិវឌ្ឍផាយថុនសម្រាប់ការគណនាបែបវិទ្យាសាស្ត្រមួយក្រុម និងសហគមន៍អ្នកប្រើប្រាស់ផងដែរ ។

យើងអាចដំឡើងកម្មវិធីបន្ថែមមុខងារនានាទៅលើស្ប៉ាយដឺបាន ដែលកម្មវិធីបន្ថែមមុខងារទាំងនោះត្រូវបានបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍស្ប៉ាយដឺផ្ទាល់ ( ភាគីទី ១ ) ឬដោយអ្នកអភិវឌ្ឍដទៃទៀត ( ភាគីទី ៣ ) ។ មុខងារបន្ថែមទាំងនោះរួមមាន មុខងារត្រួតពិនិត្យទិន្នន័យដោយប្រើឧបករណ៍អន្តរកម្ម ( សកម្មភាពឆ្លើយតបទៅមកជាមួយអ្នកប្រើប្រាស់ ) មុខងារធានាគុណភាព និងត្រួតពិនិត្យកូដដោយស្វ័យប្រវត្តិនានាដូចជា ផាយហ្វលេកស៍ (Pyflakes) ផាយលីនធ៍ (Pylint)[] និងរ៉ូភ (Rope) ។ លើសពីនេះទៅទៀត ស្ប៉ាយដឺអាចដំណើរការបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការវីនដូស៍ (Windows) ម៉ាក់ខ៍អូអេស៍ (macOS) និងលីនុកស៍ ( ឬលីនុច ) ។ ចំពោះលីនុកស៍ យើងអាចប្រើវាបានតែនៅលើមែកធាងលីនុកស៍ដែលគេពេញនិយមមួយចំនួនតែប៉ុណ្ណោះដូចជា អាក់ខ៍លីនុកស៍ (Arch Linux) ឌីបៀន (Debian) ហ្វេដូរ៉ា (Fedora) ហ្គេនធូលីនុកស៍ (Gentoo Linux) អូផេនសូហ្សា (openSUSE) និងអ៊ុប៊ុនធូ (Ubuntu) ។

ស្ប៉ាយដឺប្រើ Qt សម្រាប់បង្កើតផ្ទៃប្រើប្រាស់ដោយរូបភាពរបស់វា ហើយវាត្រូវបានរចនាឡើងដើម្បីប្រើ PyQtPySide[]

លក្ខណៈពិសេសៗ

លក្ខណៈពិសេសៗរបស់វារួមមាន ៖ []

  • កម្មវិធីសរសេរកូដដែលមានមុខងារផាត់ពណ៌វាក្យសម្ពន្ធ មុខងារបង្ហើយកូដដោយស្វ័យប្រវត្តិ និងមុខងារត្រួតពិនិត្យកំហុស
  • អាចប្រើបានជាមួយកុងសូល IPython ផ្សេងៗជាច្រើន
  • សមត្ថភាពក្នុងការរុករក និងកែសម្រួលអថេរតាមរយៈផ្ទៃប្រើប្រាស់ដោយរូបភាព
  • អាចបង្ហាញឯកសារជំនួយអំពី function, class និង method ណាមួយនៃផាយថុនដោយស្វ័យប្រវត្តិឬទៅតាមតម្រូវការ
  • កម្មវិធីសាកល្បងកូដឬកម្មវិធី ( ដែលកំពុងតែត្រូវបានបង្កើតឡើង ) ដែលត្រូវបានភ្ជាប់ទៅនឹង IPdb សម្រាប់ប្រតិបត្តិកូដជាជំហ៊ានៗ
  • ការវិភាគកូដដោយមិនចាំបាច់ធ្វើប្រតិបត្តិការកូដ ដែលលក្ខណៈពិសេសនេះដំណើរការដោយ Pylint
  • ការវិភាគកូដក្រោយពេលធ្វើប្រតិបត្តិការកូដ ដើម្បីដឹងពីចំនួននៃអង្គចងចាំដែលត្រូវបានប្រើ រយៈពេលដែលត្រូវបានចំណាយ ។ល។
  • ការអនុញ្ញាតឱ្យយើងធ្វើការអភិវឌ្ឍន៍លើគម្រោងផ្សេងៗគ្នាជាច្រើនក្នុងពេលដំណាលគ្នា
  • មុខងាររុករកឯកសារ ដែលមានស្រាប់សម្រាប់ធ្វើអន្តរកម្មជាមួយប្រព័ន្ធឯកសារ និងគ្រប់គ្រងគម្រោង
  • មុខងាររុករកនៅក្នុងឯកសារ
  • មុខងាររុករកជំនួយតាមអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងរក និងមើលឯកសារជំនួយនៅក្នុងស្ប៉ាយដឺផ្ទាល់
  • មុខងារកំណត់ហេតុប្រវត្តិ ដែលកត់ត្រារាល់ពាក្យបញ្ជាដែលអ្នកប្រើប្រាស់បានបញ្ចូលនៅក្នុងកុងសូលនីមួយៗ
  • កុងសូលផ្ទៃក្នុង ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ត្រួតពិនិត្យលើប្រតិបត្តិការដោយឡែករបស់ស្ប៉ាយដឺ

កម្មវិធីបន្ថែមមុខងារនានា

កម្មវិធីបន្ថែមមុខងារនានាសម្រាប់ស្ប៉ាយដឺមានដូចជា ៖ []

  • Spyder-Unittest ដែលរួមបញ្ចូលមុខងារសាកល្បងផ្នែកនៃកូដដ៏ពេញនិយមដូចជា Pytest, Unittest និង Nose with Spyder
  • Spyder-Notebook ដែលអនុញ្ញាតឲ្យយើងមើល និងកែសម្រួល Jupyter Notebooks នៅក្នុងស្ប៉ាយដឺផ្ទាល់
  • Spyder-Reports ដែលអាចឲ្យយើងសរសេររបាយការណ៍ដោយប្រើភាសាផាយថុន ( ស្រដៀងគ្នានឹង Jupyter Notebooks )
  • Spyder-Terminal ដែលអាចឲ្យយើងបើក បញ្ជា និងគ្រប់គ្រង Shell នានានៅក្នុងស្ប៉ាយដឺផ្ទាល់
  • Spyder-Vim ដែលផ្ទុកពាក្យបញ្ជា និងផ្លូវកាត់តាមលំនាំកម្មវិធីសរសេរកូដ Vim
  • Spyder-AutoPEP8 ដែលអាចបម្លែងទម្រង់កូដដែលយើងបានសរសេរទៅតាមទម្រង់ស្ដង់ដា PEP 8 ដោយស្វ័យប្រវត្តិ
  • Spyder-Line-Profiler និង Spyder-Memory-Profiler ដែលបន្ថែមសមត្ថភាពទៅលើមុខងារវិភាគកូដដែលមានស្រាប់នៅក្នុងស្ប៉ាយដឺឲ្យវាអាចសាកល្បងបន្ទាត់កូដនីមួយៗ និងវ៉ាស់ការប្រើប្រាស់អង្គចងចាំបាន

សូម​មើល​ផង​ដែរ

ឯកសារយោង

  1. "spyder-ide/spyder at v1.0.0". GitHub. Retrieved 3 April 2017.
  2. "(Python)(ANN) Spyder v1.0.0 released". 18 October 2009.
  3. "Migrating from MATLAB to Python | Greener Engineering". et.byu.edu. Retrieved 9 February 2014.
  4. "Spyder review – Techworld.com". review.techworld.com. Retrieved 9 February 2014.
  5. "Spyder license".
  6. "Pylint extension – Spyder 2.2 documentation". packages.python.org. Retrieved 9 February 2014.
  7. "Spyder runtime dependencies". github.com. 21 February 2015.
  8. "Spyder Documention – Features Overview". Spyder Project. Retrieved 2018-07-30.
  9. "Spyder Plugins List". Spyder Project. Retrieved 2018-07-30.

តំណ​ភ្ជាប់​ខាងក្រៅ

[[ចំណាត់ថ្នាក់ក្រុម:Category:ព័ត៌មានវិទ្យា]] [[ចំណាត់ថ្នាក់ក្រុម:Category:កុំព្យូទ័រ]]