Jump to content

អ្នកប្រើប្រាស់:អ៊ុកសីហា/លី ម៉ាន់

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
លោកស្រី លី ម៉ាន់ មានទីកន្លែងកំណើតនៅភូមត្រពាំងក្តារ ឃុំស្រែជាខាងត្បូង​ ស្រុកកំពង់ត្រាច ខេត្តកំពត កើតនៅថ្ងៃទី ខែឆ្នាំ មានបងប្អូនចំនួន២នាក់ ទូ​ ជាកូនទី១ លី ម៉ាន់ ជាកូនទី២ មានឪពុកឈ្មោះ ងៀប មុខរបរកាលពីនៅរស់កាប់សត្វជ្រូកលក់(ស្លាប់) ម្តាយឈ្មោះ ស៊ុន មុខរបរកសិករនិងជាមេផ្ទះ(ស្លាប់)ហើយគាត់មានស្វាមីឈ្មោះអ៊ុក សំអាង ស្លាប់នៅថ្ងៃសុក្រទី១៨ខែឧសភាឆ្នាំ២០១៣ ម៉ោង១និង២០នាទីរសៀល។

ប្រវត្តិរូបសង្ខេប

លោកស្រី ​លី ម៉ាន់ បានចាប់ផ្តើមចូលរៀននៅសាលាបឋមសិក្សាវត្តទ្វេសក្ខារតនារាម(ហៅវត្តថៅកុង)នៅអាយុប្រហែល៦ឬ៧ឆ្នាំ​ នៅសាបឋមសិក្សា ហើយក៏បានឈប់សិក្សាដោយសារពេលនៅគាត់ជាមនុស្សទំរើសរបស់ឪសំ ពុកម្តាយព្រោះមានសំអាងថាឪពុកជាអ្នកកាប់ជ្រូកអាចយកលុយទៅសាលារៀនប៉ុន្មានក៏បានដែរ ហើយណាមួយគាត់ជាមនុស្សខ្ជិលរៀនព្រោះអាងខ្លួនជាកូនពៅ ឪពុកម្តាយស្រលាញ់ខ្លាំងជាងគេ។នៅពេលដែលគាត់មានអាយុ ជាង២០ឆ្នាំដល់របបប៉ុល ពត គាត់មាននៅផ្ទះបាយដើម្បីធ្វើម្ហូបសំរាប់កងចល័តហូប។នៅគ្រានោះដែរមេកងចល័តបានផ្សំផ្គុំឲ្យរៀបការដោយមិនមានការស្មគ្រចិត្តពីភាគីទាំងសងខាងទៅ មុនដំបូងអ្នកទាំងពីរមានការមិនសប្បា យចិត្តទេព្រោះតែជាមនុស្សស្គាល់ហើយមិនសូវនិយាយចូលគ្នានោះទេ ក៏ប៉ុន្តែបើមិនយកគ្នាជាប្តីប្រពន្ធនោះទេខ្មែរក្រហមនិងសំលាប់ពួកគាត់ចោល ដោយចាត់ទុកថាក្បត់និងអង្គការ។ក្រោយពីជំនាន់ខ្មែរក្រហមបានដួលរលំទៅ គាត់បានបង្កើតបានកូនចំនួន៤នាក់ដែលក្នុងនោះមាន ប្រុស៣នាក់ ស្រី១នាក់។នៅឆ្នាំប្រហែលជា១៩៨០ជាង លោកអ៊ុក សំអាង ដែលប្តីរបស់អ្នកស្រី លី ម៉ាន់ បានមកធ្វើការនៅស្រុកកំពង់ត្រាច ខេត្តកំពត ដោយធ្វើជាអនុប្រធា នការិយាល័យសេដ្ឋកិច្ចស្រុកកំពង់ត្រាច។នៅឆ្នាំប្រហែលជា១៩៩០ជាងគាត់បានលួចលាក់មានប្រពន្ធចុងឈ្មោះ មាស ស៊ីណាត ដោយមិនឲ្យប្រពន្ធដឹងទេ តែអ្នកស្រី លី ម៉ាន់ គាត់ជាមនុស្សមានសច្ចះធម៍បំផុតដោយមិនដែល ប្រកាន់ខឹងនឹងអ្នកណាទោះបីគាត់ដឹងថាប្ដីរបស់ខ្លួនមានប្រពន្ធចុងក៏ដោយ តែលោកអ៊ុក សំអាងក៏មិនដែលភ្លេចប្រពន្ធកូននៅឯផ្ទះដែរគាត់តែងតែផ្ញើរលុយឬរបស់របរមកផ្ទះជានិច្ច​ មិនយូរប៉ុន្មានគាត់ក៏បានយកប្រពន្ធចុងពេញ មុខពេញម៉ាត់(តែមិនបានរៀបការទេ)គាត់ក៏នៅស្រលាញ់ប្រពន្ធដើមដែរ។នៅឆ្នាំ២០០៨គាត់បានសាងសង់ផ្ទះមួយខ្នងនៅស្រុកកំពង់ត្រាច ខេត្តកំពត ដោយចំនាយអស់ថវិការចំនួនជាង៣ ម៉ីនដុល្លារសហរដ្ឋអាមេរិច គាត់បាន រស់ផ្ទះថ្មីនៅជាមួយនឹងប្រពន្ធចុងរបស់គាត់ ចំនួន៥ឆ្នាំ ហើយពេលដែលគាត់សំរាកពីការងារគាត់ក៏ទៅលេងជាមួយនឹងប្រពន្ធរបស់គាត់ដែរ។លុះដល់ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ ២០១៣ នៅម៉ោង ១និង ២០ នាទីរសៀលគាត់ បានទទួលមរណះភាពក្នុងអាយុ៥៩ឆ្នាំ។

លី ម៉ាន់
thumb|លី ម៉ាន់
ប្រវត្តិរូបសង្ខេប
ឈ្មោះ លី ម៉ាន់
ថ្ងៃកំនើត ថ្ងៃ​ទី ខែ ​ឆ្នាំ ​
ទីកន្លែងកំនើត នៅភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
ឪពុកឈ្មោះ ងៀប
ម្តាយឈ្មោះ ស៊ុន