Jump to content

គ្រីស្ទៀណូ រ៉ូណាល់ដូ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
Mengkeang

Cristiano Ronaldo playing for Portugal in 2013
ព័ត៌មានផ្ទាល់ខ្លួន
ឈ្មោះពេញCristiano Ronaldo dos Santos Aveiro
ថ្ងៃខែឆ្នាំកំណើត (1985-02-05) 5 កុម្ភៈ 1985 (អាយុ 40)
ទីកន្លែងកំណើតFunchal, Madeira, Portugal
កម្ពស់1.84 m (6 ft 0 in)[]
មុខងារ-ទីតាំងលេងForward
ព័ត៌មានអំពីក្លឹប
ក្លឹបបច្ចុប្បន្នReal Madrid
លេខអាវ7
Youth career
1993–1995Andorinha
1995–1997Nacional
1997–2002Sporting CP
Senior career*
YearsTeamApps(Gls)
2002–2003Sporting CP25(3)
2003–2009Manchester United196(84)
2009–Real Madrid159(9304)
National team
2001–2002Portugal U179(6)
2002–2003Portugal U205(3)
2003Portugal U216(1)
2004Portugal U233(1)
2003–Portugal163(98)
* Senior club appearances and goals counted for the domestic league only and correct as of 20:57, 15 March 2014 (UTC).

† Appearances (Goals).

‡ National team caps and goals correct as of 5 March 2014 (UTC)

គ្រីស្ទៀណូ រ៉ូណាល់ដូ ដូស​ សាន់តូស អាវ៉េរ៉ូ (Cristiano Ronaldo dos Santos Aveiro) (កើតថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ១៩៨៥ ក្នុងទីក្រុង Funchal, Madeira)​ ដែលត្រូវបានគេស្គាល់ជាទូទៅថា Cristiano Ronaldo​ គឺជាកីឡាករ ​បាល់ទាត់សញ្ជាតិព័រទុយហ្កាល់។ គាត់លេង​ឲ្យ​ក្លឹប​ Real Madrid របស់អេស្បាញ និង ក្រុម​​ជម្រើស​​ជាតិ​​​ព័រ​​​ទុយ​​​ហ្កាល់

Ronaldo កើតនៅថ្ងៃទី ៥ កុម្ភៈ ១៩៨៥ នៅទីក្រុង Funchal, Madeiraប្រទេស​ព័រទុយហ្កាល់។ ឳពុករបស់គាត់បានដាក់ឈ្មោះគាត់តាមលោក រ៉ូណល់ វីហ្កេន.[] នៅឆ្នាំ ២០០៣ Cristiano Ronaldo បានចូលលេងឲ្យក្លឹប Manchester​ United ពីក្លឹប Sporting Portugal។ គាត់ត្រូវបានគេឲ្យពាក់អាវលេខ ៧។ កីឡាករមុនគាត់ដែលបានពាក់អាវលេខនេះមានដូចជា George Best, Eric Cantona និង David Beckham

ក្នុងរដូវកាល២០០៧/២០០៨ គាត់បានក្លាយជា​កីឡាករ​តែម្នាក់​គត់ក្នុង​រយៈ​ពេល២៥ឆ្នាំចុងក្រោយនេះដែលបានឈ្នះទាំងរង្វាន់ the FIFPro "កីឡា​ករប្រចាំឆ្នាំ" និងរង្វាន់​ the FIFPro "កីឡាករវ័យក្មេងប្រចាំឆ្នាំ" ក្នុង​រដូវ​​កាលតែមួយ។ ក្នុងរដូវកាលនោះ គាត់បានស៊ុត​បញ្ចូល​ទីសរុប​៤១​គ្រាប់​​​ ហើយ​និង​បានឈ្នះរង្វាន់ European Golden Boot គឺជារង្វាន់​ដែល​ផ្ដល់​ឲ្យអ្នកដែលបានស៊ុតបញ្ចូលទីច្រើនជាងគេ។

ក្នុងពេលបច្ចុប្បន្ននេះ Ronaldo គឺជាកីឡាករបាល់ទាត់អាជីព​ដែល​មាន​​​តំលៃខ្លួនថ្លៃជាងគេបំផុតលេខពីរគ្រប់សម័យកាល បន្ទាប់ពី​បាន​ផ្លាស់​ប្ដូរ​ពីក្លឹប Manchester United ទៅកាន់ក្លឹប Real Madrid ក្នុងតម្លៃប្រមាណ ៨០​លានផោន៕

កំណត់ចំណាំ

  1. "Cristiano Ronaldo UEFA Profile". UEFA. Retrieved 22 March 2014.
  2. "Fascinating facts about Cristiano Ronaldo which will come as a shocker for his fans!". India.com. Retrieved February 12, 2014.