Jump to content

អ្នកប្រើប្រាស់:ជីវ ចិត្រា១២

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
Banteay Meas
ស្រុកបន្ទាយមាស
District (srok)
ជីវ ចិត្រា១២ is located in កម្ពុជា<div style="position: absolute; z-index: 2; top: Expression error: Missing operand for *.%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
Banteay Meas
Location in Cambodia
Country Cambodia
ProvinceKampot
Communes15
Villages88
ប្រជាជន (1998)[]
 • សរុប៨១,៥៤២
ល្វែងម៉ោង+7
Geocode0702
          សេចក្តីផ្តើម

Section 1: ការណែនាំខ្លួន

​​​​​

សូមជំរាបសួរ​ និងសូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ ។

ខ្ញុំបាទឈ្មោះ ជីវ ចិត្រា ភេទ ប្រុស អាយុ ២១ឆ្នាំ កើតនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស[][] ខេត្តកំពត[] ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ​ ប្រទេសកម្ពុជា។​​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌​មាន ជំនាន់ទី០៦ ឆ្នាំទី០១​​​ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង ជាអ្នកថតវីដេអូនិងរូបភាព។

Section 2: អំពីរូបភាពនៃខេត្តកំពត!

ទិដ្ឋភាពស្ពានចាស់ខេត្តកំពត
កំពត

Section 3:ភូមិស្រែត្រែង

Sub-Section 1:ព័ត៌មានអំពីភូមិ

ភូមិស្រែត្រែង:​ សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត[] មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត[] ។ ហើយភូមិស្រែត្រែង[][]ស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់[] ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ [១០] ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ហើយក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយផងដែរ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃចំនួន ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ​ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង​ភាគច្រើន ប្រកបមុខរបរជា ​​កសិករ​​ ខ្លះ លក់ដូរ​ ធ្វើមុខជំនួញអង្ករ​​ ជួញមាន់ ជួញជ្រូក​ផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ​ ដូចជា​ គ្រូបង្រៀនជាដើម។​ ប្រ​ជាជននៅទីនោះ មានជីវភាពធូធាច្រើន​ ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន​ជា​គ្រួសារមានជីវភាពមធ្យម ចំណែកការធ្វើស្រែវិញ​ គឺដីនៅទីនោះមានជីជាតិ​ល្អ បើគ្រោះធម្មជាតិ​អំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។


វប្បធម៍

ប្រជាជននៅទីនេះភាគច្រើនគឺកាន់ព្រះពុទ្ធ​សាសនា តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។ នៅពេលមានបុណ្យប្រចាំសាសនា​ម្តងៗប្រជាជនបានមកជុំគ្នាប្រារព្ធពិធីបុណ្យនៅវត្តគ្រប់ៗគ្នា ។ ប៉ុន្តែវប្បធម៌នៅទីនោះពុំសូវមានវប្បធម៌បុរាណទេព្រោះដោយសារការយកវប្បធម៌បរទេសមកអនុវត្តន៍ភាគច្រើនជាយុវជន ។

ពុទ្ធប្រវត្តិសង្ខេប

ព្រះសម្មាសម្ពុទ ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​៥​ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ ព្រះ​ពុទ្ធ​កោនាគមនៈ ព្រះ​ពុទ្ធ​កស្សបៈ ព្រះ​ពុទ្ធ​គោតម និង​ព្រះ​ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​នា​អនាគត​កាល ព្រះ​នាម​ ព្រះ​អរិយមេតេ្តយ្យ។ រាជវង្ស កំណើត

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។ តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម [១១]

ការអប់រំ

ការអប់រំនៅឃុំវត្តអង្គខាងជើងគឺមានការអភិវន្ឍពីមួយឆ្នាំទៅមួយឆ្នាំដោយមានគ្រូថ្មីៗចេញមកបង្រៀនបន្ថែមជាងនេះទៅទៀតរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងវិសយ័នេះជាធំផងដែរ ។ ចំពោះលោកគ្រូអ្នកគ្រូបានចូលរួមវគ្គបណ្ដុះបណ្តាលផ្សេងៗ ដែលបានរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាដើម្បីបនពិសោធន៍ថ្មីៗបន្ថែមយកមកបង្រៀនដល់សិស្សានុសិស្ស ។ ជាពិសេសអាណាព្យាបាលទាំងអស់មានការយល់ដឹងពីតម្លៃនៃការសិក្សាកាន់តែច្បាស់ពួកគាត់បានអោយកូនៗរបស់គាត់បានចូលរៀនគ្រប់ៗគ្នា ។ សាលាបឋមសិក្សាព្រៃរោង ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧[១២] នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹង ។

កសិកម្ម

នៅក្នុងភូមិប្រជាជនភាគច្រើនប្រកបរបរធ្វើដំនាំស្រូវ[១៣] ដាំដំនាំរួមផ្សំផ្សេងៗមានដូចជា ដូង ក្រូចឆ្មា ចេក-ល-និង បន្លែមផ្សេងៗទៀតផងដែរ ។ ទីនោះគឺជាតំបន់ខ្ពង់រាបហើយមិនសូវមានប្រភពទឹកដូច្នេះ ហើយការរបស់ពួកគាត់ភាគច្រើនគឺប្រវាស់មេឃ ។ ប៉ុន្តែដីនៅទីនោះមានជីជាតិ​ល្អបើគ្រោះធម្មជាតិ​អំណោយផលល្អកសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។

Sub-Section 3 អំពីតារាង

មុនវិជ្ជាឆ្នាំទី១!
ឈ្មោះសាលា ឈ្មោះមុខវិជ្ជា ឆ្នាំ​សិក្សា
សាលាបច្ចេកទេសដុនបូស្គូកែប Photography ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Socical communication ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Computer skill ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប ​​Basic Internet ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English level ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Jornaism ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Radio and sound ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Scrip writting ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Camera operator ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English reading ឆ្នាំ ២០១៦​-២០១៨

ឯកសារយោង

  1. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215. 
  2. Banteay Meas(District)https://www.citypopulation.de/php/cambodia-admin.php?adm1id=0702
  3. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  4. តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត
  5. [http://www.stat.go.jp/info/meetings/cambodia/pdf/07com_mp.pdf តំបន់រដ្ឋបាលនៅខេត្តកំពត និងឃុំស្រុក]
  6. ខេត្តកំពត
  7. Banteay Meas Population
  8. National Institute of Statistics
  9. ឯកសារដើម
  10. Sre Treng​Populationទៅយកដំណភ្ជាប់នៅ 03 11 2017
  11. ចុចទីនេះដើម្បីមើលបន្ថែម(ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ)
  12. ការអប់
  13. ដំនាំស្រូវ​​​​