Jump to content

អ្នកប្រើប្រាស់:ជីម រតនាកំពត

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

សូមស្វាគមន៍មកកាន់វីគីភីឌារបស់នាងខ្ញុំ ជីម រតនា ជាសិស្សផ្នែកព័ត៌មានវិទ្យានិងភាសាជំនាន់ទី៥ ។

ភូមិស្រែកាន់​

        ​​ភូមិស្រែកាន់គឺជាភូមិមួយដែលស្ថិតនៅ នៅឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយភូមិស្រែកាន់មានផ្ទៃដីប្រម៉ាន ៥០០០ ម៉ែតការេ​ ។​ ភូមិស្រែកាន់ មានព្រំប្រទល់ខាងជើងជាប់ ភូមិខ្សើម ខាងលិច ជាប់ភូមិព្រៃក្រឡា ខាងកើតជាប់ ភូមិអង្គម្លី និងខាងត្បូងជាប់​ ភូមិរំចេក។ ។ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។​​ហើយភូមិស្រែកាន់គឺមានភាពស្រស់ស្អាតណាស់និងប្រជាជនជាច្រើនហើយចេះស្រលាញ់រាប់អាននិងចេះជួយទុក្ខ​ធូរះគ្នាទៅវិញទៅមកមិនរើសអើងអ្នកមានឬអ្នកក្រអ្នកមានឡើយ។ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀមន្ទីពេទ្យមណ្ឌលសុខភាពជាពិសេសសំណង់ផ្ទះប្រជាជនគឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​វិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត​ ល្ហុង ស្វាយ ក្រូច​ ត្របែក ទៀប ចេក ដំឡូង ត្រាវ ស្ពៃ ខ្ទឹម សាល័ត ត្រសក់ ម្រេច​ -ល-។ហើយមានប្រជាជនជាច្រើនគ្រួសារ។ ភូមិនេះនៅជនបទឆ្ងាយពីផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំនាយពេលយូរ។ ហើយប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសថៃ ។

សេដ្ឋកិច្ច

         ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារទូកមាសចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំណេះដឹងច្រើនផងដែរ។

ការអប់រំ

        ចំពោះវិស័យអប់រំក្នុងភូមិស្រែកាន់មានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់អនុវិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។

ការអភិវឌ្ឍន៍

      ចំពោះការអភិវឌ្ឈន៍ចំពោះភូមិស្រែកាន់វិញបើនិយាយពីផ្លូវមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភុូមិ ​​ ។   ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

វិស័យសុខាភិបាល

ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។


Official names ឈ្មោះរបស់សិស្សផ្នែកIT!
ឈ្មោះសាលា ឈ្មោះសិស្ស ភេទ ឆ្នាំ
សាលាបច្ចេកទេសដុនបូស្គូកែប ជីម រតនា ​​ ស្រី ឆ្នាំទី១
សាលាបច្ចេកទេសដុនបូស្គូកែប ស៊ុន សុវណ្ណដាវី ស្រី ឆ្នាំទី១
សាលាបច្ចេកទេសដុនបូស្គូកែប ចន ដាលីន ​ ស្រី ឆ្នាំទី១
នេះជាស្ពានចាស់
បន្លែ ខេត្តកំពត
រង្វង់មូលធុរ៉េននៃខេត្តកំពត
មាត់ព្រែកកំពត