Jump to content

អ្នកតំណាងរាស្រ្តកម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
សូមរៀបចំទំព័រនេះ មើលជំនួយ:មាតិកា

តាមច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ឆ្នាំ២០០៦ តំណាងរាស្រ្តដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកល ក្រោយពីបាន ប្រកាសសុពលភាព និងស្បថចូលកាន់តំណែងរួចហើយ មានអាណត្តិ ៥ ឆ្នាំ ហើយផុតកំណត់នៅពេលតំណាងរាស្រ្តថ្មីចូលកាន់តំណែង។ ក្រោយពេលបញ្ចប់អាណត្តិរបស់ខ្លួនហើយ នៅតែមាន ងារជា ឯកឧត្តមអតីតតំណាងរាស្រ្ត ឬលោកជំទាវអតីតតំណាងរាស្រ្ត ព្រមទាំងប្រាក់សោធននិវត្តន៍ប្រចាំខែរហូតដល់ទទួលមរណភាព។ អត្ថប្រយោជន៍ជាតំណាងរាស្រ្តរួមមាន ៖ »ឋានៈ ៖ តំណាងរាស្រ្តមានឋានៈ និងបុព្វសិទ្ធិ ស្មើនឹងឧត្តមមន្រ្តីផុតលេខនៃព្រះរាជាណាចក្រកម្ពុជា។ តំណាងរាស្រ្តក្នុងតំណែងត្រូវបានទទួលងារជា ឯកឧត្តម ឬលោកជំទាវ។ ក្រោយពេលបញ្ចប់អាណត្តិរបស់ខ្លួនហើយ ត្រូវបានរក្សា ងារជា ឯកឧត្តមអតីតតំណាងរាស្រ្ត ឬលោកជំទាវអតីតតំណាងរាស្រ្ត។ តំណាងរាស្រ្តក្នុងតំណែងត្រូវទទួលបាន ៖ • ប័ណ្ណសម្គាល់អភ័យឯកសិទ្ធិ • រូបសញ្ញារដ្ឋសភាសម្រាប់ពាក់លើអាវ • រូបសញ្ញាបារមីរបស់រដ្ឋសភា • ផ្លាករថយន្តរដ្ឋសភា • លិខិតឆ្លងដែនការទូតផ្ទាល់ខ្លូន សហព័ទ្ធ និងកូនអាយុក្រោម ១៨ឆ្នាំ • ឯកសណ្ឋានរដ្ឋសភា • គ្រឿងឥស្សិយយសពីរដង • ក្នុងមួយអាណត្តិ • ការធានារ៉ាប់រងជម្ងឺ នៅក្នុងមន្ទីរពេទ្យរដ្ឋក្នុងប្រទេស។ »ប្រាក់បំណាច់ ៖ តំណាងរាស្រ្តទទួលបានរបបប្រាក់បំណាច់ របបធានារ៉ាប់រ៉ងសង្គម របបធានាជម្ងឺ របបបេសកកម្ម របបសោធននិវត្តន៍ និងលក្ខខណ្ឌធ្វើការងារ ក្នុងអាណត្តិរបស់ខ្លួន។ ករណី តំណាងរាស្រ្តទទួលមរណភាពក្នុងអាណត្តិ នឹងទទួលបានការរៀបចំពិធីបុណ្យសព និងផ្តល់ប្រាក់បំណាច់ ព្រមទាំងប្រាក់ឧបត្ថម្ភផ្សេងៗគ្រប់យ៉ាងដល់គ្រួសារសពរយៈពេល មួយឆ្នាំទៀត។ អតីតតំណាងរាស្រ្តទទួលប្រាក់សោធននិវត្តន៍ប្រចាំខែរហូតដល់ទទួល មរណភាព (ផ្អែកតាមរយៈពេលបំពេញការងារ ចាប់ពី ១ឆ្នាំ ឡើងទៅ)។ »អភ័យឯកសិទ្ធិសភា ៖ ដែលធានាការបញ្ចេញមតិយោបល់ ធានាមិនឱ្យមានការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន (អាចចោទប្រកាន់ ចាប់ខ្លួន ឬឃាត់ខ្លួនបាន លុះត្រាតែ មានការលើកអភ័យឯកសិទ្ធិជាមុនសិន)។ (ការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត ៖ ត្រូវមានមតិ ២/៣ នៃសមាជិករដ្ឋសភាទាំងមូល)។ »បុព្វសិទ្ធិតំណាងរាស្រ្ត ៖ ទោះបី តំណាងរាស្រ្តណាម្នាក់ ត្រូវបានលើកអភ័យឯកសិទ្ធិ ហើយស្ថិតក្នុងការចោទប្រកាន់របស់តុលាការ តំណាងរាស្រ្តនោះនៅតែមានបុព្វសិទ្ធិដូចតំណាងរាស្រ្តទូទៅ។ តំណាងរាស្រ្តនៅតែមានសិទ្ធិទទួលបាន ប្រាក់បំណាច់ប្រចាំខែ ប្រមាណ ៨ លានរៀល លើកលែងតែប្រាក់បំណាច់ប្រជុំ ប្រាក់បេសកម្ម ប្រាក់ប្រេងឥន្ធនៈ។ ទោះបីជាមានការចាប់ខ្លួន ការឃាត់ខ្លួន ឬការចោទប្រកាន់តំណាងរាស្រ្តណាមួយ ក្នុងករណីតំណាងរាស្រ្តបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌជា ក់ស្តែង ប្រសិនបើតំណាងរាស្រ្ត ៣/៤ នៃសមាជិករដ្ឋសភាទាំងមូល បញ្ចេញមតិឱ្យផ្អាក ត្រូវផ្អាកជាបន្ទាន់។ ទោះបីជា តំណាងរាស្រ្តដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរសម្រេចជា ទណ្ឌិតជាប់ពន្ធនាគារ ប្រសិនបើ ត្រូវបានព្រះមហាក្សត្រលើកលែងទោស នឹងបានទទួលសុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្រ្តឡើងវិញ។