Jump to content

អំបូរភាសាអូស្ត្រូអាស៊ី

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

អូស្ត្រូអាស៊ី
មន-ខ្មែរ
ការចែកចាយភូមិសាស្ត្រអាស៊ីអាគ្នេយ៍
អាស៊ីខាងត្បូង
អាស៊ីខាងកើត
ចំណាត់ថ្នាក់ភាសាវិទ្យាអំបូរភាសាចម្បងមួយនៃពិភពលោក
ភាសាដើមប្រូតូ-អូស្ត្រូអាស៊ី
ផ្នែករង
ISO 639-5aav
Glottologaust1305
ភាសាអំបូរអូស្ត្រូអាស៊ី

អំបូរភាសាអូស្ត្រូអាស៊ី​ ឬ​ មន-ខ្មែរ គឺជាអំបូរភាសាមួយដ៏ធំនៃអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង។ គេនិយមនិយាយភាសានៅក្នុងអំបូរនេះនៅតាមតំបន់ផ្សេងៗនៃប្រទេសថៃ នេប៉ាល់ បង់ក្លាដែស ភូមា ម៉ាឡេស៊ីឡាវ ឥណ្ឌា​ និងចិនខាងត្បូង ព្រមទាំងទូទាំងប្រទេសកម្ពុជានិងវៀតណាម។​ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ១១៧​ លាននាក់​។[]​​ នៃភាសាទាំងនេះ មាន​តែភាសាខ្មែរ មន និងវៀតណាមដែលមានអក្សរសាស្ត្រពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកាល មានតែភាសាខ្មែរនិងវៀតណាមដែលគេប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ នៅប្រទេសថៃនិងភូមា ភាសាមនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាភាសាជនជាតិដើមភាគតិច។ នៅប្រទេសភូមា ភាសាវ៉ាត្រូវជាភាសាផ្លូវការរបស់រដ្ឋវ៉ា។ នៅប្រទេសឥណ្ឌា ភាសាសាន់ថាលីត្រូវបានគេទទួលស្គាល់ថាជាភាសាកំណត់ (scheduled language) ដែលអាចប្រើបានជាផ្លូវការ។ ក្រៅពីនេះ​ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ីសុទ្ធតែជាភាសាដែលត្រូវបាននិយាយដោយជនជាតិដើមភាគតិចនិងមិនមានឋានៈផ្លូវការទេ។

Ethnologue បានកំណត់ថាមាន ១៦៨ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ី ដែលត្រូវបានបែងចែកជា ១៣ អំបូរ។ ភាសាវិទូជាច្រើនបានសន្និដ្ឋានថាអំបូរភាសានេះជាអំបូរភាសាដើមរបស់អាស៊ីអាគ្នេយ៍ដីគោក រីឯអំបូរភាសាផ្សេងៗទៀត (ដូចអំបូរក្រា-ដៃ ជាដើម) បានចូលមកក្នុងតំបន់នេះនៅពេលក្រោយ។[]

ឯកសារយោង

  1. "Austroasiatic". www.languagesgulper.com (in អង់គ្លេស). Retrieved 15 ខែតុលា 2017.
  2. Sidwell, Paul, and Roger Blench. 2011. "The Austroasiatic Urheimat: the Southeastern Riverine Hypothesis." Enfield, NJ (ed.) Dynamics of Human Diversity, 317–345. Canberra: Pacific Linguistics.