Jump to content

អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ ( អង់គ្លេស: International Mathematical OlympiadIMO ) គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិសម្រាប់សិស្សវិទ្យាល័យ។ ការប្រកួតនេះធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសផ្សេងៗគ្នា។

ប្រវត្តិ

អូឡាំព្យាដគណិតវិទ្យាអន្តរជាតិលើកទី១ ប្រព្រឹត្តទៅនៅឆ្នាំ ១៩៥៩ នៅប្រទេសរ៉ូម៉ានី ដោយមានការចូលរួមពីប្រទេសចំនួន ៧ មកពីអឺរ៉ុបខាងកើត (ប៊ុលការី, ហុងគ្រី, ប៉ូឡូញ, សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់, រ៉ូម៉ានី, ឆេកូស្លូវ៉ាគី, សហភាពសូវៀត, និងយូហ្គោស្លាវី)។ ចាប់ពីពេលនោះមក ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ លើកលែងតែនៅឆ្នាំ ១៩៨០ ដោយសារបញ្ហាផ្ទៃក្នុងមួយចំនួន[]

បច្ចុប្បន្នមានជាង១០០ ប្រទេសមកពីទ្វីបចំនួនប្រាំបានចូលរួមព្រឹត្តិការណ៍នេះ។ ប្រទេសនីមួយៗអាចបញ្ជូនបេក្ខជនទៅចូលរួមយ៉ាងច្រើនបំផុត៦នាក់។ បេក្ខជនត្រូវមានអាយុក្រោម២០ឆ្នាំ ហើយមិនទាន់បានសិក្សាថ្នាក់ឧត្តមសិក្សានៅឡើយ ប៉ុន្តែគ្មានការកំណត់ចំនួនដងដែលមនុស្សម្នាក់ៗអាចចូលរួមការប្រកួតទេ។ ការប្រកួតនេះជាការប្រកួតបែបឯកត្តលក្ខណៈ តែមានការបែងចែកក្រុម (មិនផ្លូវការ)។

ទម្រង់នៃការរៀបចំព្រឹត្តិការណ៍

ការប្រឡងនេះ រៀបចំឡើងរយៈពេលពីរថ្ងៃ ក្នុងមួយថ្ងៃ ៤.៥ ម៉ោង។ ការប្រឡងថ្ងៃនីមួយៗ បេក្ខជនត្រូវដោះស្រាយបញ្ហាចំនួនបី ក្នុង ធរណីមាត្រប្លង់ លេខនព្វន្ត វិសមភាពកុំប៊ីណាទ័រជាដើម។ ចម្លើយនៃបញ្ហាទាំងនេះ មិនត្រូវការចំណេះដឹងជ្រៅជ្រះទេ តែត្រូវការវិភាគឱ្យបានជ្រៅជ្រះ។ ចម្លើយនៃបញ្ហាភាគច្រើនគឺមានភាពខ្លី តែលំបាកខ្លាំង។ បញ្ហានីមួយៗឱ្យពិន្ទុចំនួន ៧។

ប្រទេសនីមួយៗ ក្រៅពីប្រទេសម្ចាស់ផ្ទះ អាចបង្កើតវិញ្ញាសាហើយបញ្ជូនវាទៅឱ្យគណៈកម្មការជ្រើសរើស ដែលរៀបចំដោយប្រទេសម្ចាស់ផ្ទះ។ ប្រធាននៃគណប្រតិភូទាំងអស់នឹងទៅដល់ប្រទេសរៀបចំព្រឹត្តិការណ៍ ពីរ បីថ្ងៃមុនបេក្ខជន ហើយប្រជុំជ្រើសរើសវិញ្ញាសាចំនួន៦។ ដោយសារពួកគេដឹងពីវិញ្ញាសាមុនការប្រឡង ប្រធាននៃគណប្រតិភូ មិនត្រូវបានអនុញ្ញាតឱ្យជួបបេក្ខជនឡើយ រហូតដល់ចប់ការប្រឡង។

ឯកសារយោង

  1. Nura D. Turner, « A Historical Sketch of Olympiads: U.S.A. and International », The College Mathematics Journal, Vol. 16, No. 5 (Nov., 1985), p. 330-335.