អាណាចក្រធនបុរី
អាណាចក្រធនបុរី อาณาจักรธนบุรี
| |||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៧៦៧–១៧៨២ | |||||||||||||||||
![]() វិសាលភាពទឹកដីអាណាចក្រសៀមនៅក្នុងឆ្នាំ១៧៨០ | |||||||||||||||||
ធានី | ធនបុរី | ||||||||||||||||
ភាសាទូទៅ | ភាសាថៃ ថៃខាងជើង ថៃខាងត្បូង ភាសាលាវ ភាសាខ្មែរ ភាសាសាន ភាសាម៉ាឡេ | ||||||||||||||||
សាសនា | ថេរវាទ | ||||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យផ្តាច់ការសក្តិភូមិ | ||||||||||||||||
ព្រះមហាក្សត្រ | |||||||||||||||||
▪ ១៧៦៧–១៧៨២ | តាកស៊ីន | ||||||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||||||
▪ ទទួលឯករាជ្យពីភូមា | ៦ វិច្ឆិកា ១៧៦៧ | ||||||||||||||||
▪ ស្ថាបនាឡើង | ២៨ ធ្នូ ១៧៦៧ | ||||||||||||||||
▪ រំលាយ | ៦ មេសា ១៧៨២ | ||||||||||||||||
រូបិយវត្ថុ | ផតដួង | ||||||||||||||||
| |||||||||||||||||
ឥឡូវជាផ្នែកនៃ | ថៃ ឡាវ កម្ពុជា ម៉ាឡេស៊ី វៀតណាម |
អាណាចក្រធនបុរី (ភាសាថៃ៖ ธนบุรี) គឺជានគរដ៏សំខាន់មួយរបស់សៀមដែលបានកើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់ពីឆ្នាំ១៧៦៧ ទៅដល់ឆ្នាំ១៧៨២ ដោយមានមូលដ្ឋាននៅជុំវិញក្រុងធនបុរី នៃប្រទេសថៃបច្ចុប្បន្ន។ នគរនេះត្រូវបានស្ថាបនាឡើងដោយព្រះចៅតាកស៊ីនបន្ទាប់ពីទ្រង់បានបង្រួបបង្រួមប្រទេសសៀមឡើងវិញក្រោយការដួលរលំនៃនគរអាយុធ្យា។ ក្រោយការបង្រួបបង្រួម រាជអាណាចក្រធនបុរីត្រូវបន្តច្បាំងជាមួយប្រទេសភូមា ដែលជាគូប្រជែងដ៏ធំរបស់ខ្លួននាសម័យកាលនោះហើយបបន្ទាប់មក ប្រទេសសៀមក៏បានលេចឡើងជាមហាអំណាចយោធាក្នុងតំបន់ដោយមានវិសាលភាពទឹកដីដ៏ធំទូលំទូលាយបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដោយក្នុងនោះមានទឹកដីលាននា រាជាណាចក្រឡាវ (មាន៖ ហ្លួងព្រះបាង វៀងចន្ទន៍ និងចម្ប៉ាសក្ដិ) រដ្ឋម៉ាឡេភាគខាងជើង និងមួយផ្នែកនៃទឹកដីកម្ពុជាត្រូវបានកាត់បញ្ចូលទៅក្រោមឥទ្ធិពលរបស់សៀម។[១]
អាណាចក្រធនបុរីមានអត្ថិភាពរយៈពេល ១៤ ឆ្នាំមុនពេលត្រូវដួលរលំវិញនៅក្នុងឆ្នាំ១៧៨២ ពោលគឺបន្ទាប់ពីព្រះចៅតាកស៊ីនត្រូវបានមេបញ្ជាការយោធាកំពូលរបស់ខ្លួននាមព្រះចៅចក្រីទម្លាក់ព្រះអង្គចេញពីអំណាច។ ក្រោយមក ព្រះចៅចក្រីក៏តាំងខ្លួនជាស្តេចថ្មីនៃអាណាចក្រសៀមដោយមានព្រះនាមថា ព្រះពុទ្ធយ៉តហ្វាចុឡាលោក (ឬគេតែងនិយមហៅព្រះអង្គថា រាមាទី១)។
ប្រវត្តិសាស្ត្រ
បន្ទាប់ពី ៤០០ ឆ្នាំក្រោយការកកើត នគរអយុធ្យាត្រូវបានប្រទេសភូមាវាយផ្តួលរំលំ រាជធានីរបស់ខ្លួនត្រូវបានបំផ្លិចបំផ្លាញ និងទឹកដីត្រូវបានបែកខ្ញែកជារដ្ឋតូចៗ។ មេទ័ពតាកស៊ីនបានចាត់ចែងដើម្បីបង្រួបបង្រួមនគរឡើងវិញពីរាជធានីថ្មីរបស់ព្រះអង្គនៅធនបុរីហើយប្រកាសខ្លួនឯងថាជាស្ដេចនៅក្នុងឆ្នាំ១៧៦៩។ ក៏ប៉ុន្តែ តាកស៊ីនត្រូវបានពោលអះអាងថាប្រែជាឆ្កួត ហើយទ្រង់ត្រូវបានទម្លាក់ដាក់ឃុំក្នុងគុក និងទីបំផុតត្រូវប្រហារជីវិតនៅឆ្នាំ១៧៨២។ មេទ័ពចក្រីស្នងរាជ្យបន្តទ្រង់នៅឆ្នាំ១៧៨២ ជាព្រះបាទរាមាទី១ ជាស្ដេចទីមួយនៃរាជវង្សចក្រី។ ក្នុងឆ្នាំដដែរ ទ្រង់បានស្ថាបនាទីក្រុងរាជធានីថ្មីនៅបាងកកដោយកាត់ខ្វាត់ខ្វែងដោយទន្លេចៅពញាពីអតីតរាជធានីធនបុរីរបស់តាកស៊ីន។ ក្នុងទសវត្សឆ្នាំ១៧៩០ ភូមាត្រូវបានកម្ចាយនិងរុញច្រានទៅវិញអស់ដោយសៀម។ ស្រែមួយលានក៏មានសេរីភាពពីការត្រួតត្រារបស់ភូមា ប៉ុន្តែស្ដេចនៃរាជវង្សថ្មីដែលព្រះអង្គត្រូវបានតែងតាំងឡើង ក្នុងទសវត្សឆ្នាំ១៧៩០ ក៏បានក្លាយជាសាមន្តរាជនៃក្សត្រចក្រីយ៉ាងពិតប្រាកដវិញ។
ឯកសារយោង
- ↑ Wyatt, David K. (2003). Thailand : A Short History (2nd រ.រ.). Chiang Mai: Silkworm Books. p. 122. ល.ស.ប.អ. 974957544X.
— វង្សក្សត្រ — រាជវង្សធនបុរី ឆ្នាំបង្កើត: ១៧៦៧
| ||
មុនដោយ អាណាចក្រអយុធ្យា |
រាជវង្សគ្រប់គ្រងនៃ អាណាចក្រធនបុរី ១៧៦៧–១៧៨២ |
តដោយ អាណាចក្ររតនកោសិន្ទ្រ៍ |
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |