Jump to content

អរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ដំណើរវិវវត្តន៍នៃប្រវត្តិសាស្ត្របានបង្ហាញថា​​ អាណាចក្រភ្នំបានទទួលឥទ្ធិពលឥណ្ឌាយ៉ាងខ្លាំងអស់ពីរលើក គឺមួយលើកនៅដើមគ.ស.ទី១​ និងមួយទៀតនៅដើអរិយធម៌មគ.ស.ទី៥។ តទៅទៀត​ យើងនឹងសាកល្បងគូសវាសរូបភាពសង្គមខ្មែរនៅសម័យនោះ ដោយពឹងផ្អែកលើឯកសារចិន និងសិលាចារឹក

អាណាចក្រភ្នំ

សតវត្សទី១–៥៥០
ទីតាំងនៃ ភ្នំ
ធានីវ្យាធបុរ អង្គរបុរី
ភាសាទូទៅ ខ្មែរបុរាណ
សាសនា
ព្រហ្មញ្ញសាសនា
រដ្ឋាភិបាលរាជាធិបតេយ្យ
បញ្ជីស្ដេចកម្ពុជា 
▪ សតវត្សទី១
កៅណ្ឌិន្យទី១
▪ ៤៨៤-៥១៤
កៅណ្ឌិន្យជ័យវរ្ម័ន
▪ ៥១៤-៥៥០
រុទ្រវរ្ម័ន
ប្រវត្តិសាស្រ្ត 
▪ បានបង្កើតឡើនៅតំបន់

ដីសណ្ដទន្លេមេគង្គ

នៅវៀតណាមខាងត្បូង
សតវត្សទី១
▪ បន្តដោយ ចេនឡា
៥៥០
▪ បញ្ចប់ដោយ ភ្នំខាងត្បូង
៦២៨
Succeeded by
ចេនឡា


ជីវភាពសង្គម

លក្ខណៈមនុស្ស

ការរស់នៅ​ និងទំនៀមទំលាប់

ឯកសារចិនជាច្រើនបានបញ្ជាក់ថា មនុស្សនៅសម័យអាណាចក្រភ្នំមានសម្បុរខ្មៅ សក់រួញអង្គាដី​រូបច្រើនមិនសូវបាន។​ ពត៌មានប៉ុណ្ណោះអាចប្រាប់យើងពីលក្ខណៈនរវិទ្យារបស់ជនជាតិខ្មែរ-មនជាទូទៅ និងជាពិសេស របស់ជនជាតិខ្មែរយើងនេះផងដែរ។ ដែលចិននិយាយថា​មានសម្បុរខ្មៅ ក្តី រូបច្រើនមិនសូវបាន បើនិយាយប្រៀបធៀបទៅនឹងលក្ខណៈជនជាតិចិន។​ ប៉ុន្តែដោយកង្វះឯកសារជាភាសាខ្មែរនៅសម័យនោះ ទើបអក្នសិក្សាស្រាវ ជ្រាវបានបញ្ចេញទស្សនៈប្លែកៗ ចំពោះម្ចាសដើមនៃអាណាចក្រភ្នំ អក្នខ្លះយល់ថារដ្ឋនេះជារដ្ឋឥណ្ឌា អក្នចខ្លះទៀតយល់ថាជារដ្ឋមនខ្មែរ-មន និងអក្នខ្លះយល់ថាជាម៉់ាឡាយ៉ូទៅវិញ។ តែតាមការពិតជាតិសាសន៍ទាំងនេះ សុទ្ធសឹងតែបានរស់នៅក្នុងអាណាចក្រភ្នំជាមួយគ្នាទាំងអស់ ហើយមានអក្នខ្លះជាអក្នកាន់អំណាចគ្រប់គ្រងគេ(ខ្មែរ និងឥណ្ឌាខ្លះ) ឯអក្នឯទៀតត្រូវបានគេគ្រប់គ្រងវិញ(មន​ ម៉ាឡាយូ)

ឯកសារចិនបាននិយាយទៀតថា​ មនុស្សនៅសម័យអាណាចក្រភ្នំច្រើន លែងខ្លួន អក្នក្រស្លៀកសារុងអំបោះដើរជើងទទេ រីឯអក្នមាន និងនាម៉ឺនវិញស្លៀកសារុងចរបាប់ពាក់ស្បែងជើង។ ផ្ទះសង់ខ្ពស់ពីដីប្រក់ស្លឹកចាក ដែលដុះនៅមាត់សមុទ្រហើយមានការតុបតែង។​ ផ្ទះទាំងនោះសុទ្ធតែសង់ពីឈើ ដែលគេកាប់យកមកពីក្នុងព្រៃ មានរបងពទ្ធជុំវិញ ហើយផ្តុំគ្នាជាភូមិ ដែលមានផ្ទះពី៥០ ទៅ៦០ផ្ទះ ដោយមានស្រះមួយសម្រាប់យកទឹករួមគ្នា។

មនុស្សនៅសម័យអាណាចក្រភ្នំគ្មានគំនិតរញិមរញ៉ាំ ត្រង់ណាស់មិនចេះលួចទេ មានការប៉ិនប្រសប់ ហើយខិល ព្រោះចូលចិត្តចាប់យកមនុស្សនៅក្រុងជិតខាង ដែលមិនគោរពរាប់អានខ្លួនមកធ្វើជាខ្ញុំកំដរ។ នៅពេលទំនេរគេចូលចិត្តលេងប្រជល់មាន់ និងប្រជល់ជ្រូក។

សង្គមអាណាចក្រភ្នំជាសង្គម " មេនិយម" គឺគេចាត់ទុកស្រ្តីជាធំនៅក្នុងគ្រួសារក៏ដូចជាសង្គមជាតិផងដែរ ៖ រឿងព្រះនាងលីវយី លើកទ័ពទៅតទល់ និងព្រះបាទហ៊ុនទៀនជាភស្តុតាងស្រាប់។ ឯកសារចិនបាននិយាយបន្តទៀតថា ពិធីបុណ្យការ និងបុណ្យសព្វមានលំនាំដូចនៅលីនយី ហើយបានបញ្ជាក់ថានៅស្រុកនោះគឺស្រីទៅដណ្តឹងប្រុស បើដូចច្នោះអក្នស្រុក"ភ្នំ" សម័យនោះច្បាស់ជានៅនិយមឲស្រីទៅដណ្តឹងប្រុសនៅឡើយ។ នេះជាធាតុមួយទៀតសម្រាប់បញ្ជាក់ពីអត្ថិភាពនៃលទ្ធិ "មេនិយម" ទៀតដែរ។ ចំពោះរឿងនេះពួកចិនបានកតើសម្គាល់ទៀតថា នៅក្នុងគ្រួសារពួកស្រីប្រុសអាចទាក់ទងគ្នាបានតាមទំនើងចិត្ត។

ក្នុងករណីកាន់ទុក្ខ គេត្រូវកោរសក់ និងកោរពុកមាត់ ឯវិធីរំលាយសពមាន៤យ៉ាងគឺ៖


  • ១.បោះសពចោលទៅក្នុងទន្លេ
  • ២.បូជាដោយភ្លើង
  • ៣.យកសពទៅកប់
  • ៤.យកសពទៅដាក់ចោលក្នុងព្រៃស្មសានឲសត្វស៊ី

ក្នុងករណីបូជាដោយភ្លើង គេតែងតែប្រមូលធាតុដែលនៅសល់យកទៅដាក់ក្នុងកោដ្ឋមួយបិទជិត ហើយយកទៅបោះចោលក្នុងទឹកទនេ។ បើជាព្រះមហាក្សតកោដ្ឋត្រូវធ្វើពីមាស បើជានាម៉ឺនសព្វមុខមន្ត្រី គេប្រើកោដ្ឋធ្វើអំពីប្រាក់ ហើយបើជាប្រជារាស្រ្តសាមញ្ញគេប្រើកោដ្ឋដី ។ អក្នស្រុកសម័យអាណាចក្រភ្នំចូលចិត្តរកវិធីអស្ចារ្យដើម្បីស្វែងរកកាពិត។ កាលណាមានបាត់របស់អ្វីមួយ គេក៏យកបាយមួយពំនូតទៅដាក់នៅចំពោះមុខព្រះភ័ក្រ្ភទេព្តា រួចគេអង្វរសូមឲព្រះអង្គជួយបង្ហាញមុខជនទុច្ចរិត។ ស្អែកឡើងគេយកបាយទៅចែកឲពួកខ្ញុំនៅក្នុងផ្ទះបរិភោគ: ក្នុងមាត់របស់ចោរនឹងមានឈាមហូរយ៉ាងជាក់ស្តែង ហើផយវាមិនអាចទំពារបាយបានទៀតផង ឯមាត់របស់ចោរទៀតត្រូវបាយនោះអាចរអិលទៅក្នុងមាត់បានយ៉ាងស្រួល។ ម្យ៉ាងទៀតបើកាលណាមានជនជាប់ចោទ គេឲជននោះអត់បាយ៣ថ្ងៃ រួចគេតម្រូវឲលូកយកវត្ថុផ្សេងៗចេញពីទឹកកំពុងពុះ ឫកាន់ពូថៅច្រវ៉ាក់ដុតក្រហមដើរ៧ជំហ៊ាន។ បើមានកំហុសរមែងដៃជននោះក្តៅរលាករលួយ ផ្ទុយទៅវិញបើជននោះគ្មានកំហុសគឺគ្មានហ្មងអ្វីទាំងអស់។



ចានជើងធ្វើពីអិដ្ឋ

អាណាចក្រភ្នំមានការរៀបចំផ្នែករដ្ឋបាលតាមបែបឥណ្ឌា។ អក្នដឹកនាំរដ្ឋគឺជាព្រះរាជាដែលគង់នៅក្នុងប្រាសាទឈើ មានច្រើនជាន់ហើយមានរបងពទ្ធជុំវិញ។​ ព្រះរាជាមានឋានន្តរនាមជា ក្រុងវ្នំ ព្រោះយកតាមភ្នំដែលព្រះអង្គយាងឡើងធ្វើសក្ការៈបូជាចំពោះព្រះមហេស្វរ និងមានតំកល់លិង្គព្រះគិរិស គឺឈ្មោះព្រះឥសូរដែលសណ្ឌិតលើភ្នំនោះ។ដោយហេតុតែព្រះអង្គមានឋានៈជាទំណាងអទិទេព ដូច្នោះហើយបានជាអំណាចរបស់ព្រះអង្គមានទំហំធំទូលាយណាស់។ រាជសម្បត្តិត្រូវបន្តពីបិតាទៅបុត្រ នេះជាហេតុនាំឲមានវិបត្តិក្នុងរាជវង្សានុវង្សច្រើនលើកច្រើនគ្រាណាស់ដែរ។ ប៉ុន្តែរាស្រ្តអាចលើកវរជនដែលពួកគេពេញចិត្តឲឡើងកាន់អំណាចដែរ ដូចជាករណីរបស់ព្រះបាទហ្វាន់ ចេម៉ាន់ និងកៅណ្ឌីន្យទី២ ជាដើម។

អធិរាជអាណាចក្រភភ្នំនិយមធ្វើនយោបាយពង្រីកទឹកដី ជាក់ស្ដែងព្រះបាទ ហ្វាន់ ចេម៉ាន់ បានលើកទ័ពជើងទឹកទៅវាយយកបានរដ្ឋជាច្រើនដាក់ជារដ្ឋចំណុះ ក្នុងចំនោមរដ្ឋទាំងនោះខ្លះជាខ្មែរ ខ្លះទៀតជាចាម ជាមន ឫម៉ាឡាយ៉ូជាដើម។ ក្នុងសង្គា្រមវាទីយកទឹកដី គេតែងចាប់យកឈ្លើយសឹកសង្គ្រាមមកធ្វើជាទាសាទាសី។ ដោយអាស្រ័យហេតុនេះហើយបានជាយើងនិយាយថា អាណាចក្រភ្នំជា អធិរាជាណាចក្រ ហើយព្រះរាជាមានឋានៈជាមហារាជសាវ៌កៅ (ស្តេចចក្រវាឡ)។ រដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រភ្នំសុទ្ធតែមានស្តេចសោយរាជ្យ ប៉ុន្តែស្តេចទាំងនោះ ជាសាមន្តរាជ របស់អធិរាជអាណាចក្រភ្នំ ហើយត្រូវនាំសួយសាអាករមកថ្វាយអាណាច្រភ្នំជារៀងរាល់ឆ្នាំ។ រដ្ឋខ្លះទៀតមានស្តេចសោយរាជខ្លះដែរ តែស្តេចទាំងនោះជារាជបុត្រ ឫជាញាតិរបស់អធិរាធភ្នំ។​ ព្រះបាទកៅណ្ឌិន្យទី១បានប្រទានរដ្ឋបែបនេះថ្វាយទៅព្រះរាជបុត្ររបស់ព្រះអង្គ ប៉ុន្តែព្រះបាទហ៊ុន ប៉ាន់ហួន បាន រំលាយរដ្ឋបែបនេះចោលទៅវិញ។ រដ្ឋបែបទី២នេះហៅថា វិស័យរដ្ឋ ជាសម្បត្តិផ្ទាល់របស់អធិរាជភ្នំ។ គួរកត់សម្គាល់ថារចនាសម្ព័ន្ធនយោបាយ ដូចបានពោលរួចមកហើយនេះឃើញថា នាំឲមានគ្រោះថ្នាក់ច្រើនដែរ ព្រោះបើកាលណាអំណាចកណ្តាលធ្លាក់ចុះ ពួកសាមន្តរាជតែងតែបះបោរឡើយទាមទារឯករាជ្យតែរៀងៗខ្លួន ដូចជាករណីរបស់រដ្ឋ ចេនឡា នៅស.វទី៦ជាដើម។

ក្នុងវិស័យនយោបាយក្រៅប្រទេស អាណាចក្រភ្នំនិយមចងសម្ព័ន្ធស្ពានមេត្រីជាមួយប្រទេសធំៗ ដូចជាប្រទេសឥណ្ឌា និងជាពិសេសប្រទេសចិននយោបាយការទូតខ្មែរមានសកម្មភាពយ៉ាងមមាញឹក ចាប់តាំងពីរជ្ជកាលរបស់ព្រះបាទ ហ្វាន ឆាន​ ។ ទំនាក់ទំនងក្រៅប្រទេសនេះ មាននយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ផងដែរ។

នៅក្បែរព្រះអធិរាជ គេឃើញមានមន្ត្រីបំរើព្រះរាជាពីរបែប គឺមន្រ្តីឆ្វេង និងមន្រ្តីស្តាំ។ មន្រ្តីឆ្វេងគឺជាមន្ត្រីដែលអង្គុយគាល់នៅពីខាងឆ្វេង រីឯមន្ត្រីស្តាំវិញគឺជាមន្រ្តីដែលមានសក្តិធំជាង ហើយអង្គុយនៅពិខាងស្តាំព្រះរាជា។ ក្រៅពីនេះគឺនៅមានមន្ត្រីផ្សេងៗទៀត ដែលខ្លះឈរត្រួតត្រានៅតាមអាណាខេត្តព្រះអធិរាជតែងតែប្រទានសវនាការជាញឹកញាប់ដល់ប្រជារាស្រ្ត និងពួកជនបរទេសដែលបានយកដង្វាយផ្សេងៗមកថ្វាយព្រះអង្គមិនដែលខាន។ ក្នុងករណីនេះព្រះអធិរាជទ្រង់គង់ប្រថាប់ដោយទំលាក់ព្រះបាទឆ្វេងដល់ដី ហើយបញ្ឈរព្រះបាទស្តាំ រួចគេក្រាលកំរាលមួយផ្ទាំងនៅចំពីមុខរបស់ព្រះភ័ក្រ្ភព្រះអង្គ ដើម្បីយកភាជន៍មាស និងភាជន៍ដុតគ្រឿងក្រអូបមកតំកល់លើកំរាលនោះ។ កាលណាយាងចូលឫ យាងត្រឡប់មកវិញព្រះអង្គតែងប្រថាប់លើខ្នងដំរី។ ឯពួកស្រីស្នំ និងពួកមន្ត្រីជាបរិវារក៏ជិះដំរីដែរ ព្រះអធិរាជទ្រង់សព្វព្រះហឫទ័យនឹងការបរបាញ់ណាស់ ហើយយាងទៅម្តងៗអស់ពេលរាប់ខែ។

នៅអាណាចក្រភ្នំ រាស្ត្របង់ពន្ធដារជូនរាជការជាមាស ប្រាក់ត្បូងគុជ ឬគ្រឿងករអូបផ្សេងៗ។ គេមិននិយមធ្វើគុកដាក់ជនទុច្ចរិតទេ។ បើកាលណាមានកំហុសស្រាលគេពិន័យជនមានទោស តែបើមានកំហុសធ្ងន់វិញគេយកមនុស្សមានទោសនោះ ទៅឲក្រពើ ឬសត្វសាហាវស៊ីតែម្តង។ ក្នុងរយៈពេលបីថ្ងៃបើសត្វអស់នោះមិនព្រមស៊ីទេ គេចាត់ទុកថាជននោះគ្មានកំហុសហើយត្រូវលើកលែងទោសឲរួចខ្លួន។

សកម្មភាពសេដ្ឋកិច្ច

ពូថៅថ្មរំលីងមានពន្លួញ

អាណចក្រភ្នំ ដែលមានឈ្មោះថាថ្កុំថ្កើងរុងរឿង ក៏ដោយសារតែសារៈសំខាន់នៃសេដ្ឋកិច្ច ឯសកម្មភាពសេដ្ឋកិច្ចចំបងនូវសម័យនោះគឺ កសិកម្មនិង ពាណិជ្ជកម្ម

កសិកម្មមានការរីកលូតលាស់ខ្លាំង ក៏ដោយសារតែមានភាពជោគជ័យលើនយោបាយទឹក យ៉ាងណាមិញ អក្នស្រុកចេះជីកព្រែកខ្វាត់ខ្វែងដែលមានសល់រហូតមកដល់សព្វថ្ងៃ នៅកម្ពុជាក្រោមភាគខាងលិច។ តាមយោបល់អ្នកជំនាញការ បណ្តាញព្រែកជីកនេះត្រូវបានគេកសាងឡើង សំរាប់បង្កូរទឹកជំនន់ទន្លេមេគង្គចេញផង និងសំរាប់លាងឲស្អាតនូវទឹកភក់ល្បាប់ និងបន្សាបជាតិអំបិលជ្រាបចូលទៅក្នុងដីផង ហើយជាគមនាគមន៍រវាងទីក្រុងទាំងឡាយ និងសម្រាប់ឲសំពៅ ទូកឆ្លងកាត់ទៅបានពីសមុទ្រចិន ទៅឈូងសមុទ្រខ្មែរដោយមិនចាំបាច់ព័ទ្ធតាមចុងជ្រោយទឹកខ្មៅនោះទេ។

ក្រៅពីរបរស្រែចំការចិនថា"គេព្រោះមួយឆ្នាំរួចគេច្រូតបានបីដូវ" របរខាងចំការទំនងជាមានការលូតលាស់ណាស់ដែរ គេដាំ ក្រូចទទឹម អំពៅ ស្លា -ល-។

ពាណិជ្ជកម្មជាវិស័យមួយមានការរីកលូតលាស់ណាស់ដែរ ជាភស្តុតាងគេបានរកឃើញស្នាមកំពង់ផែសមុទ្រមួយយ៉ាងធំ។ តាមយោបល់អក្នជំនាញការ គេថាកំពង់ផែនេះ (កំពង់ផែអូរកែវ) ជាកំពង់ផែអន្តរជាតិ ព្រោះកំណាយតំបន់បានរកឃើញវត្ថុផ្សេងៗ ដែលមពីប្រទេសឆ្ងាយៗដូចជា ចក្រភពរ៉ូម៉ាំង ពិភពអ៊ីរ៉ង់ ប្រទេសឥណ្ឌារ ។ ដូច្នេះឃើញថា នៅសម័យនោះអ្នកស្រុកអាណាចក្រភ្នំ មិនគ្រាន់តែធ្ចើជំនួញជានមួយប្រទេសជិតខាងប៉ុណ្ណោះទេ គឺបានទាក់ទងជំនួយនេះជាមូយ ចិន ឥណ្ឌា រ៉ូម៉ាំង និងពែរ្សទៀតផង។​​ ហើយការដែលអក្នជំនួញមានលទ្ធភាពអាចធ្វើដំណើរទៅឆ្ងាយបាន ក៏ព្រោះតែមានបច្ចេកទេសខ្ពស់ក្នុងការស្ថាបនាសំពៅធំៗ សម្រាប់ឆ្លងកាត់សមុទ្របាន។ ឯកសារចិនថាមានសំពៅប្រវែង៣០ម ក្បាលនិងកន្សៃមានរាងជាក្បាល និងកន្ទុយសត្វត្រី។ ទំនិញដែលគេលក់ដូរភាគច្រើនជា មាស ប្រាក់ សំពត់ព្រែ គ្រឿងកែវ -ល- ។

ឯកសារបាននិយាយថាអាណាចក្រភ្នំជាកន្លែងកើត មាស ប្រាក់ ទង់ដែង សំណបាហាំង គ្រឿងក្រអូប ភ្លុកដំរី និង ពេជ្រ ។ ឯកសារនេះបានបញ្ជាក់ទៀតថា ពេជ្រនេះគេមុជទៅរកនៅបាតសមុទ្រ ហើយមានភាពរឹងណាស់យកដែកដំមិនខូចទេ តែខូចដែកវិញ។ ម្យ៉ាងវិញទៀត អ្នកស្រុកមានភាពប៉ិនប្រសប់ណាស់ក្នុងរបរធ្វើជាជាងមាសប្រាក់។ អក្នស្រុកប៉ិនណាស់របរសូន្យរូប ត្បាញសូត្រចរបាប់ ស្លកែវ​-ល- ។


វប្បធម៌

ផ្លែសន្ទូចធ្វើពីលង្ហិន

ឯកសារចិនបាននិយាយថាអាណាចក្រភ្នំមានសៀវភៅ និងកន្លែងទុក្ខបណ្តាសារ តែគួរឲស្តាយព្រោះសៀវភៅទាំងនោះប្រហែលជាត្រូវវិនាសបាត់បង់អស់ទៅហើយ ដែលជាហេតុនាំឲយើងមានការលំបាកច្រើនក្នុងការស្រាវជា្រវពីប្រវត្តិសាស្រ្តខ្មែរក្នុងសម័យនោះ។ សព្វថ្ងៃយើងមិនដឹងថាអក្សរ និងភាសាដែលដូនតាយើងប្រើសៀវភៅទាំងនោះមានបែបផែនយ៉ាងណានោះទេ។ បើយើងសំអាងទៅលើសិលាចារឹកទាំង៤ផ្ទាំង ដែលគេរកឃើញរហូតមកដល់សេព្វថ្ងៃឃើញថា ភាសាផ្លូវការក្នុងសម័យនោះគឺភាសាសំស្រ្កឹក។ ត្រង់នេះមិនមែនមានន័យថានៅសម័យនោះគេមិនប្រើភាសាខ្មែរសោះនោះទេ ​​​​​​​​​​​ឈ្មោះស្រុកក្តី (វ្នំ) ឈ្មោះរាជធានី (ទមាក់ ឬ ទល្មាក់) ជាភស្តុតាងមួយបញ្ជាក់ថាភាសាខ្មែរក៏គេប្រើទន្ទឹមនឹងភាសាសំង្រ្កឹតដែរ។ គេសង្ឃឹមថា នាពេលអនាគតអក្នស្រាវជ្រៀវនឹងរកឃើញសិលាចារឹកជាភាសាខ្មែរបូរាណក្នុងចំណោមសិលាចារឹកប្រើភាសាខ្មែរបុរាណដែលគ្មានចុះកាលកំណត់ ប៉ុន្តែទម្រង់អក្សរអាចឲភ្ជាប់មកសម័យអាណាចក្រភ្នំបាន។

ក្នុងវិស័យជំនឿសាសនា មនុស្សនៅសម័យអាណាចក្រភ្នំកាន់សាសនាធំៗទាំងពីររបស់ឥណ្ឌា គឺព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា តែគេមិនដឹងច្បាស់ថាសាសនាមួយណាបានចូលមកស្រុកយើងមុនគេនោះទេ។ បើតាមឯកសារខ្លះ ព្រះបាទអសោក បានបញ្ជូនសមណទូត២អង្គមកកាន់សុវណ្ណភូមិ ដើម្បីផ្សាយព្រះពុទ្ធសាសនានៅសតវត្សទី៣មុនគ្រិស្តរាជ ។ គេមិនដឹងច្បាស់ថាសុវណ្ណត្រូវនឹងតំបន់ណាមួយ ឬស្រុកណាមួយឲប្រាកដនោះទេ។ អក្នសិក្សាស្រាវជ្រាវគ្រាន់តែស្របគ្នាថា សុវណ្ណភូមិនេះត្រូវនឹងភូមិភាគអាស៊ីអាគ្នេយ៍នេះឯង។​ ម្យ៉ាងទៀតបុរាណវត្ថុផ្សេងទាក់ទងនឹងព្រះពុទ្ធសាសនាដែលគេរកឃើញនៅតំបន់ផ្សេងៗ នៅអាស៊ីអាគ្នេយ៍យើងនេះមានអាយុនៅស.វ.ទី៣-៤​ នៃគ.ស. ហេតុនេះបានជាព្រះពុទ្ធសាសនាឲផ្លែផ្កាតែនៅស.វ.ទី៣-៤នៃគ.ស.ទៅវិញ គឺអស់រយៈពេលដល់ទៅ៦ ឬ៧ ស.វ.។

តែទោះបីជាយ៉ាងនេះក៏ដោយ ក៏អាចដឹងថាព្រះពុទ្ធសាសនាដែលនាំចូលស្រុកយើងដំបូងនោះគឺ ព្រះពុទ្ធសាសនានិកាយហីនយាន ប្រើភាសាសំង្រ្កឹតដែលឥណ្ឌានៅអមវតីរាប់អាននៅស.វ.ទី២-៣នៃគ.ស.។ សិលាចារឹករ៉ូកាញ់ និងសិលាចារឹកតាព្រហ្មបាទីអាចវបញ្ជាក់ពីលក្ខណៈនេះបាន។​ ព្រះពុទ្ធសាសនាមានភាពរុងរឿងនៅស.វ.ទី៥-៦ ក្នុងរជ្ជកាលព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន្ម និងរុទ្រវរ្ម័ន ដោយមានការបញ្ជូលព្រះសង្ឃជាតិខ្មែរ និងឥណ្ឌាទៅកាន់ប្រទេសចិន ដើម្បីយកឯកសារផ្សេងៗ និងព្រះពុទ្អរូបទៅថ្វាយស្តេចក្រុងចិន ឬជួយប្រែគម្ពីរសំង្រ្កឹតទៅជាភាសាចិនទៀតផង។ ព្រះសង្ឃ '''សង្ឃបាល បានគង់នៅប្រទេសចិនអស់១៦ព្រះវស្សា ហើយបានធ្វើការនៅ៥ការិយាល័យ។ ព្រះចៅក្រុងចិនមានការស្ងើចសរសើរព្រះអង្គយ៉ាងខ្លាំងចំពោះស្នាព្រះហស្តព្រះអង្គ ហើយចាត់ទុក្ខព្រះអង្គជាព្រះគ្រូទៀតផង។

នៅពេលដែលទ័ពចេនឡាវាយលុកចូលអាណាចក្រភ្នំ ពុទ្ធសាសនាហីនយាន ភាសាសំង្រ្កឹតប្រហែលជានៅរុងរឿងនៅឡើយ។ លុះដល់ចុងស.វ.ទី៧ទើបលឺព្រះសង្ឃចិននាម យី ស៊ីង ដែលបាននិមន្តត្រឡប់ពីប្រទេសឥណ្ឌាទៅកាន់ប្រទេសចិនវិញ ហើយមានថិរដីការថា ពីដើមព្រះធម៌មានភាពរុងរឿង ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥលូវស្តេចកំណាចមួយអង្គបានបំផ្លិចបំផ្លាញចោលអស់ ហើយព្រះសង្ឍរកតែមួយអង្គក៏មិនឃើញផង។ ដូច្នេះ ព្រះពុទ្ធសាសនាហីនយានប្រហែលជារលាយបាត់បង់ចាប់ពីពេលនោះរហូតមកដល់សតវត្ស ក្រោយទើបឃើញនព្រះពុទ្ធសាសនាមហាយានចូលមកផ្សព្វផ្សាយលទ្ធិរបស់ខ្លួន។

ចំណែកខាងព្រហ្មសាសនា គេឃើញមានការគោរពចំពោះព្រះឥសូរ ព្រះវិស្ណុ ព្រះហរិហរៈ (វិស្ណុ និងឥសូររួមគ្នា) និងព្រះព្រហ្ម។ នៅខាងដើមសម័យអាណាចក្រភ្នំ គណៈឥសូរនិយមទំនងជាមានឋានៈជាសាសនាផ្លូវការផង ព្រោះឯកសារចិនថា ព្រះរាជាតែងតែយាងឡើងលើ ភ្នំម៉ូតាន ដើម្បីទៅធ្វើសក្ការបូជាចំពោះព្រះមហេស្វរៈ។ ប៉ុន្តែក្រោយមកមានអធិរាជខ្លះ បានផ្លាស់សាសនាឥសូរនិយម មកកាន់ពុទ្ធសាសនាវិញ ដូចជា ព្រះបាទកៅណិ្ឌន្យជ័យវរ្ម័នជាដើម។ ខាងខណៈវិស្ណុនិយមឃើញមាបដិមាវិស្ណុ និងអវតារបស់ព្រះអង្គជាច្រើននៅភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្រៅពីនេះសិលាចារឹករបស់ព្រះនាង កុលប្រភាវតី និងព្រះបាទគុណវរ្ម័ន ក៏មានលក្ខណៈវិស្ណុនិយមដែរ។

ក្នុងវិស័យស្ថាបត្យកម្ម ប្រាសាទបុរាណទាំងឡាយសុទ្ធសឹងតែកសាងអំពីដីឥដ្ឋ។ ដូច្នេះហើយបានជាពុំមានប្រាសាទណាមួយក្នុងចំណោមប្រាសាទទាំងនោះអាចនៅស្ថិតស្ថររហូតដល់សព្វថ្ងៃនេះ ក្រៅពីប្រាសាទដែលគេកសាងឡើងដោយលុងភ្នំ។ ខឿនសំណង់ផ្សេងៗដែលគេបានរកឃើញនៅកំពង់ផែអូកែវ និងអង្គរបូរីក៏ជាសំណង់ធ្វើពីដីឥដ្ឋដែរ។ ខាងសិល្បៈបដិមា​​​​​​​​​​​ គេបានរកឃើញពុទ្ធរូប និងទេវរូបជាច្រើននៅតំបន់ភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដូចជាពុទ្ធរូបវត្តរំលក រូបព្រះវិស្ណុ ព្រះពលរាម ព្រះកល្កិន ព្រះគ្រឹស្ណគោវធ៌ន។ ស្នាដៃទាំងអស់នេះនៅមានល្ខណៈជាឥណ្ឌារនៅឡើយត្រង់ដែលមានរាងធាត់ កាច់ចង្កេះ ហើយមានធ្នូ ឬចន្ទល់ទ្រឆ្លាក់ជាប់នឹងជញ្ជាំងថ្ម គឺថាពុំមានលក្ខណៈជាចម្លាក់សោតពេញលេញនៅឡើយទេ។

រួមសេចក្តីឃើញថាខ្មែរនៅសម័យអាណាចក្រភ្នំបានកសាងអរិយធម៌មួយដ៏ត្រចះត្រចង់មានលក្ខណៈខ្ពង់ខ្ពស់ជាងអរិយធម៌ជនជាតិជិតខាងក្នុងសម័យជាមួយគ្នានោះដែរ។ទោះបីជាអរិយធម៌នេះនៅពុំទាន់មានលក្ខណៈជាតិពេញលេញនៅឡើយ តែវាជាកេរមត៌កមួយយ៉ាងសំខាន់សំរាប់កូនចៅជំនាន់ក្រោយៗដែលមានគំនិតចេះយកធាតុបរទេសនេះ ទៅកែច្នៃដោយផ្សំនឹងធាតុជាតិដើម្បីបង្កើតជាអរិយធម៌ដែលមានលក្ខណៈរឹងប៉ឹង ហើយឡើងដល់គំរិតកំពូលនៅសម័យអង្គរនេះឯង៕

សូមមើលផងដែរ

  1. កម្ពុជាសម័យអាណាចក្រភ្នំ
  2. កម្ពុជាសម័យអាណាចក្រចេនឡា
  3. កម្ពុជាដើមសម័យអង្គរ

ឯកសារយោង