Jump to content

អង្គុយស្មឹងស្មាធិ៍

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

អត្ថន័យ

សមាធិ គឺ ការ​តាំងចិត្តមាំ​ក្នុងអារម្មណ៍តែមួយ ឬការដឹងច្បាស់នូវអារម្មណ៍នោះៗដោយសច្ចភាព ។ សមាធិ​មាន​ ២ យ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋានសមថកម្មដ្ឋាន គឺជា​ ការគ្រៀក​ចិត្ត​​ឬ​ចងចិត្ត​ឲ្យ​ជាប់​ក្នុងអារម្មណ៍​តែមួយ​មិន​បណ្តោយ​ឲ្យចិត្តត្រាច់ចរ​ទៅរកអារម្មណ៍ផ្សេងៗ។ សមថសមាធិមាន៣កំរិតតាមកម្លាំងនៃការប្រតិបត្តិ៖

  1. ខណិកសមាធិ គឺសមាធិដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ។

ការ​ប្រើប្រាស់​នៅ​ក្នុង​បរិបទ​​នៃ​​សាសនា​ព្រាហ្មណ៍

  1. ឧបចារសមាធិ គឺ​សមាធិ​ដែល​ចិត្ត​ស្ងប់​រំងាប់​ប្រាសចាក​និវរណៈ​ទាំង​៥​តែ​មិន​ជា​អារម្មណ៍​របស់​អង្គឈាន​មាន​បឋមជ្ឈាន​ជាដើម​នោះទេ ប៉ុន្តែ​អារម្មណ៍​របស់ឧបចារសមាធិនេះគឺជាអារម្មណ៍សមាធិ​ដែល​ចិត្ត​ស្ថិត​ក្នុង​សភាព​ជិត​បាន​ឈានសមាបត្តិ
  2. អប្បនាសមាធិ គឺ​សមាធិចិត្ត​ដែល​គង់​ស៊ុប​ក្នុង​អារម្មណ៍​នៃ​ឈានសមាបត្តិ​មាន​រូបជ្ឈាន​ជា​ដើម​ដែល​ចិត្ត​ខណៈ​នោះ​កំពុង​សោយ​អារម្មណ៍​ដែល​ជា​អង្គ​នៃ​ឈាន​មាន​វិតក្កវិចារ បីតិ សុខ ចិត្តេកគតា​រួម​ជា​អង្គ ៥ ។

អ្វី​ជា​អារម្មណ៍​របស់​សមថសមាធិ ​?

ពាក្យថាសមាធិ​ប្រែថាចិត្តស្ងប់នេះមិនមែនសុទ្ធតែត្រឹមត្រូវជាសម្មាសមាធិទាំងអស់ទេ ឯមិច្ឆាសមាធិគឺសមាធិខុសចាកគន្លងធម៌​ឬសមាធិចិត្តដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេសថាជាលោកុត្តរៈមានមគ្គផលនិព្វានហើយលះបង់ការប្រតិបត្តិចម្រើនភាវនាចោល ព្រោះហេតុដូច្នេះសមាធិចិត្តជាសម្មាសមាធិទៅបាន កេចិអាចារ្យអដ្ឋកថាចារ្យទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង៤០យ៉ាងតាមអធ្យាស្រ័យ​ឬចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ។

ការ​ប្រើប្រាស់​នៅ​ក្នុង​បរិបទ​​នៃ​ពុទ្ធសាសនា​​ផ្នែក​ថេរវាទ

ការ​ប្រើប្រាស់​នៅ​ក្នុង​បរិបទ​នៃ​ពុទ្ធ​សាសនា​ផ្នែក​មហាយាន

ការ​ប្រើប្រាស់​នៅ​ក្នុង​បរិបទ​​នៃ​ជន​សាមញ្ញ

ឯកសារ​យោង