Jump to content

អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
អង្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ
ເລຂາທິການໃຫຍ່ຄະນະບໍລິຫານງານສູນກາງພັກປະຊາຊົນປະຕິວັດລາວ
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ថងលូន ស៊ីស៊ូលីត

ចាប់​តាំងពី ១៥ មករា ២០២១
បក្សបដិវត្តន៍ប្រជាជនឡាវ
បែបបទសមមិត្ត (ផ្លូវការ)
ប្រភេទប្រធានគណបក្ស
មេដឹកនាំកំពូល
អ្នកចាត់តាំងគណៈកម្មាធិការមជ្ឈិមបក្ស
រយៈពេល៥ ឆ្នាំ
និម្មិតកម្ម២២ មីនា ១៩៥៥
អ្នកកាន់តំណែងដំបូងកៃសន ព្រហ្មវិហារ

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ គឺជាការិយាល័យរបស់សមាជិកជាន់ខ្ពស់នៃ គណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) ហើយជាទូទៅក៏ជាមេដឹកនាំកំពូលនៃប្រទេសឡាវផងដែរ។ ចាប់តាំងពីបក្សបដិវត្តន៍បានឡើងកាន់កាប់អំណាចនៅក្នុងឆ្នាំ១៩៧៥ មេដឹកនាំរបស់បក្សនេះជាទូទៅត្រូវបានគេចាត់ទុកថាជាមេដឹកនាំនៃប្រទេសឡាវទាំងមូល។[] អគ្គ​លេខា​ធិការ​បក្សក៏​ជា​ប្រធាន​គណៈកម្មការ​ការពារ​ជាតិ និង​សន្តិសុខ​សាធារណៈផងដែរពោលគឺ​អគ្គ​មេបញ្ជាការ​នៃកងកម្លាំង​ប្រដាប់​អាវុធ​ប្រជាជន​ឡាវ។ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៦ ការិយាល័យមួយនេះត្រូវបានគេសម្តៅថា ប្រធានគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ។ គណៈកម្មាធិការមជ្ឈិមបក្សគឺជាអ្នកបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្ស។ ជាទូទៅ​ អគ្គលេខាធិការ​បក្សតែងតែក្លាយជាប្រធានាធិបតី​ឡាវ​ជាយថាហេតុ ប៉ុន្តែបើយើងសង្កេតមើលនៅរវាង​ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ និង​ពី​ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ជាធម្មតា ​អគ្គលេខាធិការបក្ស​ច្រើនតែកាន់តំណែងជានាយករដ្ឋមន្ត្រី​។

ឯកសារយោង