Jump to content

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
ទង់បក្សកុម្មុយនីស្តវៀតណាម
និមិត្តសញ្ញានៃបក្សកុម្មុយនីស្តវៀតណាម
[[File:​|frameless|border]]
អ្នក​កាន់​តំណែងបច្ចុប្បន្ន
តូ ឡឹម

ចាប់​តាំងពី ៣ សីហា ២០២៤
ប្រភេទ
សមាជិកនៃ
អ្នកចាត់តាំងគណៈកម្មាធិការបជ្ឈិមបក្ស
រយៈពេលប្រាំឆ្នាំ (អាចកាន់ពីរអាណត្តិជាប់ៗគ្នា)
អ្នក​កាន់​តំណែង​មុនលេខាទីមួយ
អ្នកសម្ពោធតំណែងជិន ហ៊្វូ
និម្មិតកម្ម27 តុលា 1930; 94 ឆ្នាំកន្លងទៅ (1930-១០-27)
ប្រាក់ខែ៣០,៤២០,០០០ ប្រចាំខែ[]

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (ភាសាវៀតណាម៖ Tổng Bí thư Ban Chấp hành Trung ương Đảng Cộng sản Việt Nam) ឬគេតែងសម្តៅហៅថា លេខាទីមួយ ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៦ (ភាសាវៀតណាមBí thư Thứ nhất) គឺជាតំណែងខ្ពស់បំផុតនៅក្នុងរចនាសម្ព័ន្ធបក្សកុម្មុយនីស្តវៀតណាម និងធម្មតាជាមេដឹកនាំកំពូលនៃប្រទេសវៀតណាម។ តំណែងអគ្គលេខាធិការបក្សនេះធ្លាប់ជាការិយាល័យខ្ពស់បំផុតទីពីរនៅក្នុងបក្សដោយកាលនុះបក្សកុម្មុយនីស្តមានលោកហូ ជីមិញជា "ប្រធានបក្ស" ដែលជាមុខតំណែងខ្ពស់បំផុតពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៦៩។ អគ្គលេខាធិការបក្សក៏ត្រូវជាលេខានៃគណៈកម្មាធិការយោធាមជ្ឈិមដែរ ពោលគឺស្ថាប័ននាំមុខគេលើកិច្ចការយោធា។[] ក្នុងរយៈពេលមួយនៃប្រវត្តិសាស្ត្រ តំណែងអគ្គលេខាធិការធ្លាប់មានន័យស្មើនឹងតំណែងមេដឹកនាំកំពូលនៃប្រទេសវៀតណាម។ តំណែងអគ្គលេខាធិការបក្សបច្ចុប្បនគឺកំពុងកាន់ដោយលោកតូ ឡឹម

ឯកសារយោង

  1. "Bảng lương của lãnh đạo cấp cao khi tăng lương cơ sở lên 2,34 triệu đồng". Dân trí. 4 July 2024.
  2. Porter 1993, pp. 83–84.