Jump to content

ស្រីសុមេធរាជធិបតីបែន

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ស្រីសុមេធរាជធិបតីបែន
ឧកញ៉ាស្រីសុមេធរាជធិបតីបែននៃកម្ពុជាធិបតី
ក្នុងការិយាល័យ
ប្រ.គ.ស. ១៥១៦ – ប្រ.១៥៦៧
ព្រះមហាក្សត្រចន្ទរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
បែន

ឧកញ៉ាស្រីសុមេធរាជាធិបតីបែន (ប្រហែលសតវត្សទី១៦) ជាមន្ត្រីក្រុមព្រះសុរិយោដីនាសម័យលង្វែក បន្ទាប់ពីព្រះបាទចន្ទរាជាបានវាយបង្ក្រាបព្រះស្ដេចកនហើយ ទ្រង់បានត្រាស់បង្គាប់ឱ្យឧកញ៉ានាំក្រុមព្រះសុរិយោដីទៅកសាងក្រុងលង្វែកនៅ ឯខែត្រលង្វែក (បច្ចុប្បន្នជាទីដីនៃស្រុកកំពង់ត្រឡាច) ដែលជាទីដែលមានជ័យភូមិ (ចិនគេហៅហុងស៊ុយ រឺ ភូគព្ភ)។

កសាងរាជធានី

សម្ដេច ព្រះឧត្តមបរមខត្តិយា មហាចន្ទរាជា កាលចុល្លសករាជ ៨៨៧ ឆ្នាំវក ឆស័ក ដែលព្រះអង្គត្រឡប់ពីធ្វើសង្គ្រាមក្នុងខែត្រត្បូងឃ្មុំនឹងព្រះស្ដេចកន ហើយយាងទៅដល់បន្ទាយមានជ័យវិញ នោះទ្រង់ត្រាស់បង្គ្រាប់ឱ្យឧកញ៉ាពិភ័ក្ដិឥស្សរា១ ឧកញ៉ារក្សាឥស្សរោ២ ជាមេការ ឧកញ៉ាពិភ័ក្ដិទិព្វរាជ្យ១ ឧកញ៉ាស្រីសុមេធរាជធិបតីបែន ក្រុមព្រះសុរិយោដី១ កេណ្ឌរាស្ត្រទៅកាប់ឈើ ឱ្យមេការទៅសាងព្រះរាជវាំងលង្វែកឱ្យធ្វើឱ្យមាំមួនកុំធ្វេសប្រហែស។

នោះក្រុមព្រះសុរិយោដី ក៏ចេញទៅកេណ្ឌរាស្ត្រ កាប់ឈើ ជញ្ជូនថ្ម ប្រគល់ឱ្យក្រុមមេការ ក្រុមមេការក៏តាំងកេណ្ឌជាងឱ្យទៅសាងព្រះរាជវាំង និងបន្ទាយរាជសីមា។ នោះក្រុមមេការឱ្យជីកបុកឫសរៀបថ្ម ៦ ហត្ថ ជុំវិញបន្ទាយជា ៣ ជ្រុង ហើយលើកដីច្រុះក្ដារធ្វើជាបន្ទាយខាងលើនោះតំកល់ ១៧ ហត្ថ កំរាស់លិច ១០ ហត្ថ ជើងទេរក្រោម ២២ ហត្ថ ជុំវិញទាំង ៣ ជ្រុង " ព្រោះជ្រុងទី៤ នោះគឺទន្លេ តាមយល់របស់អ្នកនិពន្ធ " ៥ ជាន់ហើយមានទ្វារធំ ៨។ ទ្វារមួយៗ មានសើនមួយ។ ទាំង ៨ សើននោះ កំពស់ ២២ ហត្ថ សំរាប់ដាក់កាំភ្លើងធំ។ ចំជ្រុងទាំង ៤ កំពស់ ២៥ ហត្ថ សំរាប់ដាក់កាំភ្លើងធំដូចគ្នា។ ឯលើភាគបន្ទាយជុំវិញនោះទ្រង់ឱ្យដាក់សុទ្ធតែកាំភ្លើងបាញ់ច្រូងជុំវិញទាំង ៥ ជាន់។ ខាងមុខកំពែង ជាន់ទី១ ស្ដេចឱ្យធ្វើរោងដំរី រោងសេះ។ ក្នុងកំពែងជាន់ទី១ នេះធ្វើដាក់សុទ្ធតែទាហានកាំភ្លើងធំ។ ខាងកំពែងជាន់ទី២ តាំងថែវ ដាក់សុទ្ធតែទាហានកាំភ្លើងតូច និងធ្វើសាលាជំនុំដាក់សាលាដំបូងខាងឆ្វេង សាលឧទ្ធរណ៍ខាងស្ដាំ។ ខាងក្នុងកំពែងទី៣ តាំងថែវដាក់សុទ្ធតែទាហានដាវ ផ្គាក់ជាទាហានអាវុធខ្លី។ ខាងកំពែងជាន់ទី៤ តាំងថែវដាក់ទាហានរក្សាព្រះអង្គ រោងល្ខោន និង ព្រះពន្លាទតល្ខោន។ ខាងក្នុងកំពែងទី៥ តាំងរោងព្រះបញ្ចក្សេត្រ និងដំណាក់សំរឹទ្ធិ ពិមានសំរាន្តភិរម្យ ក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅក្នុងកំពែងជាន់ទី៥ នៅទ្វារយាម ព្រលប់នោះតាំងថែវឱ្យកំបាំងកំពូល ៥ ត្រឡែងកែវមានជហ្វាដងក្ដារ សុទ្ធតែលាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស ឱភាសសោភាភ្លឺផ្លេកពន់ប្រមាណ ហើយធ្វើប្រាង្គមហាប្រាសាទមួយកំពូល ៥ ជាប្រាសាទសំរាប់ព្រះមហាក្សត្រាធិរាជផ្ទំ សាងព្រះរាជមន្ទីរធំមួយសំរាប់ព្រះស្នំក្រមការប្រចាំយាម ហើយធ្វើប្រាសាទមួយ កំពូល ៣ ជាន់ ជាសំរាប់ព្រះរាជបុត្រី ហើយឱ្យធ្វើព្រះដំណាក់ ៥ ខ្នងសំរាប់ព្រះមង្គល និងព្រះស្នំទាំង ៥ ឱ្យធ្វើព្រះដំណាក់ ៥ ខ្នងទៀតជាសំរាប់ព្រះម្នាងទាំង ៥ ឱ្យធ្វើព្រះដំណាក់ ២ ខ្នងទៀតជាសំរាប់អស់អ្នកចេញឈ្មោះ ហើយខាងក្រោយកំពែងនោះ ឱ្យតាំងឃ្លាំងស្រូវអង្ករ និងឃ្លាំងអំបិល ត្រី ១៥ ខ្នងខាងត្បូង និងខាងជើងកំពែងនោះ តាំងឃ្លាំងគ្រាប់រំសេវ ១០ ខ្នងខាងឦសានព្រះរាជវាំងឱ្យតាំងខ្លាងមឿងទុកខាងមុខ។ ប្រាសាទ ព្រះរាជមន្ទីរតូចធំសុទ្ធសឹងចំលួយចំលាក់ ឆ្លាក់ឆ្លៅ លាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស ឱភាសឆ្អិនឆ្អៅ ដាំនូវកញ្ចក់ ឆ្លូកឆ្លុះ ចាំងសែងព្រះសុរិយា ថ្លាថ្លៃ ក្រៃពេកណាស់។ ហើយស្ដេចឱ្យជីកស្រះស្រង់រងថ្លា សួនច្បារផ្កា ដំណាំ ក្រអូប ល្វឹងល្វើយ ល្អជាអនេក ប្លែកត្រកាលក្នុងព្រះនគរ។ ព.ស. ២០៧១, គ.ស. ១៥២៧, ម.ស. ១៤៤៩, ច.ស. ៨៨៩ ឆ្នាំកុរ នព្វស័ក នោះក្រុមជាង ក្រុមព្រះសុរិយោដី ដែលទៅសាងនគរលង្វែកនោះ សាងព្រះនគរ តាំងពី ច.ស. ៨៨៧ ឆ្នាំរកា សប្តស័ក ដល់ ច.ស. ៨៨៩ ឆ្នាំកុរ នព្វស័ក ត្រូវជា ៣ ឆ្នាំរួចស្រេចសព្វគ្រប់ហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូល ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការ។ ទ្រង់ព្រះអំណរសោមនស្សណាស់។ ព.ស. ២០៧២, គ.ស. ១៥២៨, ម.ស. ១៤៥០, ច.ស.៩០០ ឆ្នាំជូត ឯកស័ក ព្រះបាទបរមនាថ បរមខត្តិយា មហាចន្ទរាជា ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំក្រមការ និងព្រះបរមវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំខ្ញុំព្រះរាជការលើកព្យូហយាត្រា ទាំងជើងទឹក ជើងគោក ចេញចាក ព្រះបរមនិវេសន៍ បន្ទាយមានជ័យ ខែត្រពោធិ៍សាត់ទៅគង់នៅព្រះរាជនិវេសន៍ បន្ទាយលង្វែកជាឯកមហាក្រស័ត្រ។

ឯកសារយោង

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ាស្រីសុមេធរាជាធិបតីនៃកម្ពុជាធិបតី
ប្រ.គស.១៥១៦-ប្រ.១៥៦៧
តដោយ
មិនស្គាល់