Jump to content

ស្រីសុគន្ធចក្រ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ស្រីសុគន្ធចក្រ
ព្រះ
ស្វាមី/មហេសីសិរីទិព្វមាលី
បុត្រស្រីសុរិយោវង្ស
ព្រះនាមពេញ
វង្សអង្គជ័យ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតានិព្វានបាទ
ប្រសូតមហានគរ
សុគតមហានគរ

ព្រះស្រីសុគន្ធចក្រ ទ្រង់ត្រូវជាបុត្រព្រះបាទនិព្វានបាទ។ តាមឯកសារ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បងមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះស្រីសុគន្ធចក្រ។ តាមឯកសារមហាបុរសខ្មែរ

នាកាលព្រះរាជពិធី រំលាយព្រះសព ចប់សព្វគ្រប់ជាសូរេចហើយ សម្ដេចព្រះភគវតី ព្រះសិរីទិព្វមាលី ទេវីចក្រពត្តិ ជាព្រះអគ្គមហេសី នៃព្រះបាទសិរីសុគន្ធចក្រ ព្រះអង្គសុំយកព្រះបរមធាតុសម្ដេចព្រះស្វាមី ដើម្បីនឹងដង្ហែទៅបញ្ចុះ នៅនគរបានជ័យ បានការដែលជាស្រុកកេរ្តិ៍របស់ព្រះអង្គ។ សម្ដេចបានឲ្យជាងសាងព្រះបដិមាករមួយ ស្នងព្រះរូបសម្ដេចព្រះស្វាមី ទុកក្នុងគុហាមួយ នៅទីនោះគ្រាន់ជាទីប្រតិបត្តិ របស់ព្រះអង្គជាអចិន្ត្រៃយ៍ទៅ ដោយហេតុថាព្រះអង្គលោកអាឡោះអាល័យ ព្រះស្វាមី ពន់ប្រមាណណាស់។ អាស្រ័យហេតុនេះ ព្រះបដិមាករអង្គនេះ បានព្រះនាមថា : ព្រះរូបព្រះបាទ បរមសុគន្ធចក្រ តែអ្នកស្រុកហៅយារៗមកថា : អ្នកតាសុគន្ធចក្រទៅវិញ។ អ្នកស្រុករាប់អាន ព្រះរូបនេះណាស់។ ទោះគេទៅបន់ស្រន់សុំការអ្វីៗ ក៏គេរមែងតែងបានដូចសេចក្ដីប្រាថ្នា។ ព្រះបាទសម្ដេចព្រះលំពង្សរាជា ព្រះចៅក្រុងកម្ពុជាធិបតី ក្រោយដែលបានអភិសេក ជាឯកអគ្គមហាបុរសរដ្ឋ ក្នុងប្រទេសកម្ពុជាធិបតីរួចហើយ ព្រះអង្គទ្រង់ប្រោសប្រទានព្រះអនុជ ទ្រង់ព្រះនាមព្រះសុរិយោទ័យ ឲ្យតាំងឡើងជាសម្ដេច ព្រះមហាឧបរាជ។ ព្រះមហាឧបរាជ ព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ (សាស្ត្រាខ្លះថា ព្រះសុរិយោវង្ស ជាព្រះរាជបុត្រ ព្រះសុគន្ធចក្រទេ គឺថាព្រះសុរិយោវង្ស ជាព្រះអនុជព្រះអយ្យកាមួយ (ប្អូនជីដូនមួយ) និងព្រះលំពង្សរាជារាជាព្រះស្រីសុរិយោទ័យ) ព្រះនាមព្រះស្រីសុរិយោវង្ស ព្រះអង្គគង់ជាសុខ ក្នុងរាជសម្បត្តិរៀងមក។

ឯកសារយោង