Jump to content

ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

 

ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស
នាយករដ្ឋមន្ត្រីនៃកម្ពុជា
ក្នុងការិយាល័យ
២៥ កក្កដា ១៩៤៧ – ២០ កុម្ភៈ ១៩៤៨
ព្រះមហាក្សត្រនរោត្តមសីហនុ
មុនស៊ីសុវត្ថិ យុត្តិវង្ស
បន្ទាប់ឈាន វម
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត(1891-09-13)13 កញ្ញា 1891
រាជធានីភ្នំពេញ, កម្ពុជា, ឥណ្ឌូចិនបារាំង
ស្លាប់30 មករា 1972(1972-01-30) (អាយុ 80 ឆ្នាំ)
រាជធានីភ្នំពេញ, សាធារណរដ្ឋខ្មែរ
គណបក្ស​នយោបាយ គណបក្សប្រជាធិបតេយ្យ
សាលាមាតាសាលាវិទ្យាសាស្ត្រនយោបាយដោយឥតគិតថ្លៃ
រាជវង្សស៊ីសុវត្ថិ

ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ( ខ្មែរ: ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ,កើតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៨៩១ – ៣០ មករា ១៩៧២) គឺជាអ្នក​នយោបាយខ្មែរ​ដែល​កាន់​តំណែង​ជានាយក​រដ្ឋមន្ត្រី​កម្ពុជាពី​ឆ្នាំ ១៩៤៧ ដល់ ១៩៤៨។ ទ្រង់បានកើតនៅទីក្រុងភ្នំពេញ ដោយមាន ស៊ីសុវត្ថិ វឌ្ឍនវង្ស ជាបិតា និងអ្នងម្នាង ស្បៃរឿង ជាមាតា ។ បន្ទាប់ពីបានទទួលសញ្ញាប័ត្រមធ្យមសិក្សា ទ្រង់បានមកសិក្សា សាលាវិទ្យានយោបាយ នាទីក្រុងប៉ារីស ។

ទ្រង់បានចូលកម្ពុជាវិញដោយបម្រើការងារខាងផ្នែកតុលាការ ទ្រង់បានទទួលតំណែងជា នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីការយាងសោយទិវង្គតរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ភ្លាមៗ ។ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាច្រើនលើក មានបុត្រចំនួន ២៥ អង្គ ។ ទ្រង់គង់នៅក្រុងភ្នំពេញរហូតដល់ចូលទីវង្គតនៅឆ្នាំ ១៩៧២ ។ ទ្រង់មានបណ្ណាល័យឯកជនមានរក្សាទុកសាស្ត្រា រឿងរាមកេរ្តិ៍ ដែលពេលក្រោយមក ក្នុងឆ្នាំ ១៩៣២ លោកស្រី ស៊ុយហ្សាន កាប៉ឺឡែស នាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាមួយសាលាបារាំងចុងបូព៌ា បានបោះពុទ្ធផ្សាយយ៉ាងទូលំទូលាយ ។[]

ឯកសារយោង

  1. ប្រវត្តិសាស្ត្រ កម្ពុជា និង វរជនខ្មែរ (សាគូ សាម៉ុត ),ភ្នំពេញ,ឆ្នាំ២០១៣,ទំព័រ៤២៨