Jump to content

សុនក្ខរិន្ទរាជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ពញាសុក
ព្រះបាទ
រជ្ជកាលគ.ស ?-?
រាជ្យមុនព្រះបាទសិង្ខក័ង្ខា
ស្វាមី/មហេសីព្រះនាងរតនបុប្ផា
ព្រះនាមពេញ
ព្រះបាទសុនក្ខរិន្ទរាជា
បិតាពញាសួគ៌ាលោក
ប្រសូតគ.ស?
ស្រុកពោធិ៍សាត់
សុគតគ.ស?
មហានគរ

ព្រះបាទសុនក្ខរិន្ទរាជា រឺ ពញាសុក(គ.ស ?-?) រជ្ជកាល (គ.ស ?-?) បើ​តាម​ពង្សាវ​តារ​វត្ដ​ទឹក​វិល ក្រោយ​ដែល​ព្រះ​បាទ​សិង្ហ​ក័ង្ហា ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី​២២​ ចូល​ទិវង្គត​ គឺ​ពញា​សុក​ កូនប្រុស​ស្ដេច​ក្រាញ់​ពញា​សួគ៌​លោក​នៅ​ស្រុក​ពោធិ៍​សាត់​ដែល បាន​សោយ​រាជ្យ​បន្ដ​ពី​ព្រះ​អង្គ។ ពញា​សុក​មាន​ក្រុម​បក្ស​ពួក​សេនា​អាមាត្យ​ អ្នក​តាម​បម្រើ ៥០០​នាក់ ពួក​គេ​និយម​ចូល​ចិត្ដ​ដើរ​បរ​បាញ់​សត្វ យក​សាច់ ភ្លុក ស្នែង កុយ ខ្នាយ និង ស្បែក ទៅ​លក់​ដូរ​សម្រាប់​ចិញ្ចឹម​ជីវិត។ ថ្ងៃ​មួយ​ពញា​សុក​បាន​នាំ​បក្ស​ពួក​ទាំង ៥០០​នាក់ ធ្វើ​ដំណើរ​ទៅ​បរ​បាញ់​សត្វ រហូត​ដល់​ភ្នំ​ដង​រែក និង​ភ្នំ​គូលែន កាល​នោះ​ពញា​សុក​មាន​អាយុ​ ២៤ ​ឆ្នាំ​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​លំ​នៅ​ស្ថាន​វិញ ពញា​សុក និង​បក្ស​ពួក​បាន​ដើរ​កាត់​តាម​ទី​ក្រុង​មហាន​គរ ចូល​មក​ដល់​ទី​ប្រជុំ​ជន គេ​ឃើញ​នាម៉ឺន​មន្រ្ដី និង​ប្រជា​ពល​រដ្ឋ​កោរ​សក់​ស្លៀក​ពាក់​ខោ​អាវ​ស កាន់​ទុក្ខ​គ្រប់​គ្នា ហើយ​ស្រែក​ទ្រ​ហោយ​យំ​ខ្សឹក​ខ្យួល​លាន់​លឺ​ពេញ​បរម​រាជ​វាំង

ឃើញយល់ និង ក្ដាប់ស្ថានការណ៍បានភ្លាមកាលណា ដោយគ្មានភ័យតក់ស្លុត ឬ ខ្លាចក្រែង​ញ​ញើត​អ្វី​ទាំង​អស់ ពញា​សុក​ដើរ​តម្រង់​ចូល​ទៅ​​ក្នុង​ព្រះ​បរម​រាជ​វាំង​សំដៅ​ទៅរករាជបល្លង្ក ក្រលេកមើលទៅពុំឃើញមានព្រះរាជា ពញាសុក ឡើងអង្គុយលើ​បល្លង្ក ហើយ​ប្រកាស​ខ្លួន​ធ្វើ​ជា​ស្ដេច​ក្នុង​ឱកាស​នោះ​។ បក្សពួកទាំង ៥០០ នាក់ ត្រូវបានស្ដេចពញាសុកតែងតាំង អោយមានឋានន្ដសក្ដិជាមន្រ្ដី​ជាន់​ខ្ពស់​គ្រប់​រូប​។ គ្រា​នោះ​គ្មាន​នាម៉ឺន​មន្រ្ដី​ចាស់​ទុំ​ណាម្នាក់ហានជំទាស់ នឹង ពញាសុកឡើយ។ ម្នាក់ៗភ័យខ្លាចអំណាចក្រុមបក្សពួក​ពញា​សុក ហើយ​នាំ​គ្នា​លុត​ជង្គង់​ក្រាប​ថ្វាយ​បង្គំ​សំពះ​គោរព​ធ្វើតាមបញ្ជាពញាសុក ឥតបីហ៊ានអោយខ្ចោះ។ ចំណែកឯពួកពញាសុកវិញ គេ​នាំ​គ្នា​បញ្ចេញ​រិទ្ធិ និយាយ​លេង​សើច​អួត​ក្អេង​ក្អាង និង​ប្រើអំណាចផ្ដាច់ការ ជិះជាន់សង្កត់សង្កិនលួចប្លន់ រិបអូស បំពារបំពានយកទ្រព្យ​សម្បត្ដិប្រជា​នុរាស្រ្ដ​។ ពញ​សុក​នៅ​ពេល​ឡើង​សោយ​រាជ្យ បាន​ទទួល​ឈ្មោះជាក្សត្រថា ព្រះបាទសុនក្ខរិន្ទរាជា។ មហេសីព្រះអង្គ គឺ ព្រះនាងរតនបុប្ផា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ចៅ​ពញា​តេ​ជោ

ឯកសារយោង

មុនដោយ
ព្រះបាទសិង្ខក័ង្ខា
មហានគរ តដោយ
អត់ស្គាល់