Jump to content

សាលាក្ដីខ្មែរក្រហម

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
សាលាកាត់ក្ដីខ្មែរក្រហម

កំណើតនៃការបង្កើតសាលាក្ដីខ្មែរក្រហម

ក្នុងឆ្នាំ១៩៩៧ រដ្ឋមន្រ្តីកម្ពុជាពីររូបបានសរសេរលិខិតមួយច្បាប់ផ្ញើទៅលេខាទូទៅ នៃអង្គការសហប្រជាជាតិ ដើម្បីសំណូមពរអ្នកជំនួយការ ឱ្យបង្កើតការកាត់ក្ដីមេដឹកនាំខ្មែរក្រហមស្របតាមបណ្តឹងរបស់អ្នកប្ដឹងតវ៉ាម្ដងទៀត ។ បន្ទាប់ពីមានការចរចាដ៏យូរមក ក៏មានការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិបានយល់ព្រមចុះហត្ថលេខា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៣ ដើម្បីបង្កើតសាលាក្ដីខ្មែរក្រហមនេះឡើង ។ នៅពេលបូកសរុបការកាត់ក្ដីរួចមក ដោយមើលឃើញការផ្ដោតយ៉ាងពិសេសលើច្បាប់ខ្មែរក្រហម ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ កម្ពុជាបានបង្កើតកិច្ចការកាត់ក្ដីខ្មែរក្រហម ហើយកងកម្លាំងក៏បានបង្កើតត្រឹមត្រូវស្របតាមច្បាប់ ដើម្បីចាប់អ្នកដឹកនាំដែលនៅសល់ពីសង្គ្រាមប្រឆាំងមនុស្សជាតិ ប៉ុន្ដែការចាប់នេះគឺមានការយឺតយ៉ាវ ។ រដ្ឋាភិបាលបាននិយាយថា នៅប្រទេសកម្ពុជាមានវិបត្តិសេដ្ឋកិច្ច ដោយសារទើបតែមានការអភិវឌ្ឍ ហើយគ្មានហិរញ្ញវត្ថុ អាចត្រឹមតែសន្យាផ្ដល់ប្រាក់ដល់សាលាក្ដីប៉ុណ្ណោះ ។ ជាញឹកញយប្រទេសមួយចំនួនរួមមានៈ កាណាដា ឥណ្ឌា និងជប៉ុន បាននាំមកជាមួយប្រាក់លើសពីសេចក្ដីត្រូវការរបស់មូលនិធិ ។ ប៉ុន្ដែនៅខែមករា ឆ្នាំ២០០៦ គណនីពេញនៃមូលនិធិមិនទាន់បានគ្រប់គ្រាន់នៅឡើយ ។ យ៉ាងណាក៏ដោយកិច្ចការដែលធ្វើ គឺត្រូវមានភាពជាម្ចាស់ការដូចជាអាគារពីរក្នុងបរិវេនព្រះបរមរាជវាំង ។ ទីបញ្ជាការទ័ពមានការបញ្ជាខ្ពស់ក្នុងខេត្តកណ្ដាលត្រឹមតែជាយក្រុងភ្នំពេញ ។ ក្នុងខែមិនា ឆ្នាំ២០០៦ លេខាទូទៅនៃអង្គការសហប្រជាជាតិ លោក គូហ្វីអាណាន់ បានជ្រើសរើសចៅក្រមចំនួន ០៧រូបសម្រាប់ធ្វើការកាត់សេចក្ដីលើមេដឹកនាំខ្មែរក្រហម ។ ក្នុងខែឧសភា ឆ្នាំ២០០៦ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានផ្សព្វផ្សាយថា ចៅក្រមខ្ពស់បំផុតនៃប្រទេសកម្ពុជាដែលលោកពេញចិត្តមានចំនួន ៣០រូប និងចៅក្រមអង្គការសហប្រជាជាតិធ្វើជាប្រធានសំរាប់ស៊ើបរកឃាតករសាលាក្ដីខ្មែរក្រហមគង់មាននៅរស់របស់មេដឹកនាំខ្មែរក្រហម ។ ចៅក្រមត្រូវបានធ្វើសម្បថនៅព្រឹកព្រលឹម កាលពីអំឡុងខែកក្កដា ឆ្នាំ២០០៦ ។ក្នុងខែមិថុនា ឆ្នាំ២០០៩ ក្រុមសុភាចាបុរស លោក រ៉ូបើត ពីរីត (Robert Petit) បានធ្វើកិច្ចការបស់គាត់ដោយអត់ធ្មត់ ។ នៅក្នុងខែវិឆ្ឆិកា ឆ្នាំដដែលលោក ខាយលី (Cayley) បានកំណត់ទុកក្រុមសុភាចារបុរស់អន្ដរជាតិនិងក្រុមសុភាចារបុរស់កម្ពុជារបស់គាត់គឺកញ្ញាជាលាង(Chea Leang)។ សាលាក្ដីខ្មែរក្រហម គឺជាតុលា​ការ​ថ្នាក់ជាតិថ្មីពិសេស​មួយ ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយកិច្ចព្រមព្រៀងគ្នារវាងភាគី រាជ​រដ្ឋា​ភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ។ តុលាការ​នេះ​មាន​ឈ្មោះ​ថា "អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា" ហើយនិងមានគោលដៅ​កាត់ទោសអ្នកដឹកនាំជាន់ខ្ពស់ នៅក្នុងរបប​កម្ពុជា​ប្រជា​ធិបតេយ្យប៉ុលពត។ ប្រទេសកម្ពុជាបានឆ្លងកាត់នូវរបបខ្មែរក្រហមដែលបានឡើងកាន់អំណាចចាប់ពីថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ រហូតដល់ថ្ងៃទី ០៦ មេសា ឆ្នាំ ១៩៧៩។ នៅក្នុងរបបខ្មែរក្រហមនេះ ដែលនៅសម័យនោះមានឈ្មោះថា “របបកម្ពុជាប្រជាធិបតេយ្យ” មានប្រជាជនជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីរបបនេះបានដួលរលំផុតទៅ ប្រទេសកម្ពុជាក៏បានជួបប្រទះ នូវសង្គ្រាមស៊ីវិលជាបន្តទៅទៀតហើយសង្រ្គាមស៊ីវិលនេះទៀតសោតត្រូបានបញ្ចប់ទៅ នៅឆ្នាំ ១៩៩៨ ប៉ុណ្ណោះ គឺនៅបន្ទាប់ពីរចនាសម្ព័ន្ធនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវបានកំទេចចោល។នៅឆ្នាំ ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានសំណូមពរអោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភបង្កើតសាលាជម្រះក្ដី ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមយោងតាមកិច្ចព្រមព្រៀងរវាងកម្ពុជានិងអង្ការសហប្រជាជាតិយល់ព្រមបង្កើត សាលាកាត់ក្ដីខ្មែរក្រហមដើម្បីកាត់ក្ដីមេដឹកនាំខ្មែរក្រហមដែលជាប្រយោជន៏ដល់ប្រទេសកម្ពុជាគឺកុំអោយមេដឹកនាំខ្មែរជំនាន់ក្រោយប្រព្រឹតបែបនេះទៀត។ សមាជិកនៃអង្គការសប្រជាជាតិនឹងសមាជិកនៃប្រទេសកម្ពុជាអង្គុយក្នុងបន្ទប់ប្រជុំយ៉ាងស្ងៀមស្ងាត់ជាមួយនឹងប្រជាជនកម្ពុជា ៣នាក់នឹងអ្នកកាត់ក្ដីអន្ដរជាតិ២នាក់។អ្នកកាត់ក្ដីអន្ដរជាតិទាំងអស់ត្រូវបានតែងតាំដោយតុលាកាជាន់ខ្ពស់នៃប្រទេសកម្ពុជា ដែលយល់ព្រមដោយលេខាធិការទូទៅនៃអង្គការសហប្រជាជាតិ។ តុលាការមួយក៏បានចាប់បដិសន្ធិឡើង បន្ទាប់ពីរដ្ឋសភាជាតិកម្ពុជាបានអនុម័តច្បាប់នៅឆ្នាំ ២០០១។ តុលាការនេះមានឈ្មោះថា “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”។ វាត្រូវបានបង្កើតឡើង ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្រោមការយល់ព្រមរវាងប្រទេសកម្ពុជានិងអង្គការសហប្រជាជាតិដើម្បីអោយសាលាក្ដីមានភាពស្ងប់ នៃតំបន់ទាំងពីរដើម្បីអោយចៅក្រមអន្ដរជាតិសើបអង្កេតរឿងក្ដីខ្មែរក្រហមបានស្រួល។ការកាត់ក្ដីមុនសភា និងក្រោយសភាមានប្រជាជនកម្ពុជា៣នាក់និងចៅក្រមអន្ដរជាតិ២នាក់នៅក្នុងគ្រាដែលតុលា ការសភាបង្កើតឡើងមានចៅក្រមកម្ពុជា៤នាក់និងចៅក្រមអន្ដរជាតិ៣នាក់។ចៅក្រមអន្ដរជាតិទាំងអស់ត្រូវបានកំណត់ ដោយក្រុមប្រឹក្សាការិយាល័យចៅក្រមនៃព្រះរាជាណាចក្រកម្ពុជាមកពីបញ្ជីឈ្មោះដែលត្រូវបានគេជ្រើសរើសដោយលេខា ទូទៅនៃអង្គការសហប្រជាជាតិ។នៅទីនេះមានការបំរុងទុកចៅក្រមក្នុងពេលមានអាសន្នណាមួយ។ចៅក្រមនិងធ្វើការបស់ពួកគេរហូតដល់សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការងារ។

នេះជាអង្គជុំជំរះសាលាកាត់ក្ដីខ្មែរក្រហម

រាជរដ្ឋាភិបាលកម្ពុជាបានស្នើរសុំឲ្យតុលាការនេះដំណើរការកាត់ក្តីរបស់ខ្លួន នៅប្រទេសកម្ពុជា និងប្រើប្រាស់មន្ដ្រី និងចៅក្រមកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ដោយសារកម្ពុជាយល់ឃើញថាខ្លួននៅមានភាពទន់ខ្សោយនៅឡើយខាងផ្នែកតុលាការ និងចរិត លក្ខណៈអន្ដរជាតិនៃឧក្រិដ្ឋកម្ម ហើយដើម្បីធានាឲ្យមានយុត្ដិធម៌ជាលក្ខណៈស្ដង់ដារអន្ដរជាតិ កម្ពុជាក៏បានអញ្ជើញសហគមន៍អន្ដរជាតិឲ្យចូលរួមសហការ ក្នុងការកាត់សេចក្ដីនេះ។ នៅទីបញ្ចប់ នៅខែមិថុនា ឆ្នាំ២០០៣ កិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏ត្រូវបានចុះហត្ថលេខា ដោយនៅក្នុងនោះមានការកំណត់ពីកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ នៅក្នុងដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មនិងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភលើច្បាប់មនុស្សធម៌និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិ ដែលប្រទេសកម្ពុជាបានទទួលស្គាល់ និងដែលបានប្រព្រឹត្តទៅ នៅអំឡុងថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ មករា ឆ្នាំ១៩៧៩។ ទោះបីជាតុលាការថ្មីហើយពិសេសនេះត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏ដោយ ក៏តុលាការនេះជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះអោយរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិនោះទេ។ តុលាការនេះនឹងផ្ដល់ជាគំរូមួយសំរាប់ដំណើរការកាត់ក្ដីនៅកម្ពុជា ។ ការិយាល័យរដ្ឋបាលមួយត្រូវបានបើក ដើម្បីពិភាក្សាបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ហើយនិងចាប់ផ្ដើមរៀបចំដំណើរការកាត់ក្ដីជាផ្លូវការ។

ចៅក្រមសភា

នៅក្រោមការយល់ព្រមរវាងប្រទេសកម្ពុជានិងអង្គការសហប្រជាជាតិដើម្បីអោយសាលាក្ដីមានភាពស្ងប់ស្ងាត់នៃតំបន់ទាំងពីរ ដើម្បីអោយចៅក្រមអន្ដរជាតិសើបអង្កេតរឿងក្ដីខ្មែរក្រហមបានស្រួល។ការកាត់ក្ដីមុនសភានិង ក្រោយសភាមានប្រជាជនកម្ពុជា៣នាក់និងចៅក្រមអន្ដរជាតិ២នាក់នៅក្នុងគ្រាដែលតុលា ការសភាបង្កើតឡើងមានចៅក្រមកម្ពុជា៤នាក់និងចៅក្រមអន្ដរជាតិ៣នាក់។ចៅក្រមអន្ដរជាតិ ទាំងអស់ត្រូវបានកំណត់ដោយក្រុមប្រឹក្សាការិយាល័យចៅក្រមនៃព្រះរាជាណាចក្រកម្ពុជាមក ពីបញ្ជីឈ្មោះដែលត្រូវបានគេជ្រើសរើសដោយលេខាទូទៅនៃអង្គការសហប្រជាជាតិ។នៅទីនេះមាន ការបំរុងទុកចៅក្រមក្នុងពេលមានអាសន្នណាមួយ។ចៅក្រមនិងធ្វើការបស់ពួក គេរហូតដល់សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការងារ។

រូបសញ្ញាសាលាកាត់ក្ដីខ្មែរក្រហម

ជនជាប់ចោទ

ឈ្មោះ ដីកាដំណោះស្រាយ ឧក្រិដ្ឋកម្ម
ក្រោមច្បាប់កម្ពុជា
អំពើប្រល័យពូជ
សាសន៍
ឧក្រិដ្ឋកម្ម
ប្រឆាំងនឹងមនុស្សជាតិ
ឧក្រិដ្ឋកម្ម
សង្គ្រាម
ការឃុំ
(អ.​វ.ត.ក.)]
ដំណក់កលជំនុំជ្រមះ
កាំង ហ្កេកអ៊ាវ ៣១ ០៧ ២០០៧ 8 5 ៣១ ០៧ ២០០៧ អង្គជំនុំជម្រះតុលាការកំពូល
នួន ជា ១៥ ០៩ ២០១០ 3 2 12 6 ១៩ ០៩ ២០០៧ អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
ខៀវ សំផន ១៥ ០៩ ២០១០ 3 2 12 6 ១៩ ១១ ២០០៧ អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
អៀង សារី ១៥ ០៩ ២០១០ 3 2 12 6 ១២ ១១ ២០០៧ អាង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
អៀង ធិរិទ្ធ ១៥ ០៩ ២០១០ 3 1 10 6 ១២ ១១ ២០០៧ អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
នេះជានួនជាមេដឹកខ្មែរក្រហមកំពុងកាត់ទោស

តំណភ្ជាប់ខាងក្រៅ