Jump to content

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
University of Health Sciences
ស.វ.ស
ប្រភេទសាកលវិទ្យាល័យរដ្ឋ
សាកលវិទ្យាធិការឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស. (ពីឆ្នាំ ២០១២-បច្ចុប្បន្ន)
ថ្នាក់បរិញ្ញាបត្រBMedSc,BDentSc, BPharm, BNurs, BMidW, BPH, BSc, Professional Diplomas, Associate degrees.
ថ្នាក់អនុបណ្ឌិតMD, DDS, PharmD, MPH, MSc
ថ្នាក់បណ្ឌិតMD-DES.
ទីតាំងភ្នំពេញ, កម្ពុជា
Affiliationsក្រសួងសុខាភិបាល; ក្រសួងអប់រំ យុវជន និង កីឡា[]
វិបសាយ[២]

សាកលវិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិបាល(ស.វ.ស) ហៅ​ក្រៅថា​សាលា​ក្រហម ជាភាសាអង់គ្លេស University of Health Sciences (U.H.S) និង ជា​ភាសា​បារាំង Université Des Sciences De La Santé (U.S.S)។ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ផ្នែក​សុខាភិបាលដែល​​មានវ័យចំណាស់​មួយ​។ សាកលវិទ្យាល័យ​នេះដូច​ជា​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​កើ​ត​ឡើង​ដំណាល​គ្នា​ដែរ​ គឺ​បាន​ប្ដូរ​ឈ្មោះច្រើន​ដង​ហើយត្រូវ​អាក់ខានដំណើរ​ការ​នាសម័យ​កម្ពុជា​ប្រជាធិបតេយ្យ។ ឆ្នាំសិក្សា​ថ្មីនេះ គឺ​ជា​ជំនាន់​ទី​៤២នៃ​សាកលវិទ្យាល័យ។

ប្រវត្តិ

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បង្កើត​ឡើង​នៅខែ​មិថុនា ឆ្នាំ ១៩៤៦ []។ កាល​បង្កើតឡើង​ដំបូង សាកលវិទ្យាល័យ​នេះ​ឈ្មោះ សាលាមន្ត្រីវិទ្យាពេទ្យ។ គ្រឹះស្ថាន​នេះប្ដូរឈ្មោះច្រើន​ដង៖

  • ១៩៥៣៖ សាលាភូមិន្ទវិទ្យា​ពេទ្យ កម្ពុជា
  • ១៩៦២៖​ មហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត
  • ១៩៧១៖ មហាវិទ្យាល័យអមវេជ្ជសាស្រ្ត (បន្ថែម​ ផ្នែកទន្តសាស្ត្រឆ្នាំនេះដែរ)
  • ១៩៨០៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត
  • ១៩៩៧៖ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល

កាលពីឆ្នាំ ១៩៦៧ មហាវិទ្យាល័យឱសថសាស្ត្រ​បាន​ផ្លាស់​ប្ដូរ​ទីតាំងទៅក្នុង​បរិវេណ សាកលវិទ្យា​ល័យភ្នំពេញ[]

មហាវិទ្យាល័យ​ និង ស្ថាប័ន​រង​ផ្សេងៗ

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិ​បាល ចែក​ចេញជា​ស្ថាប័ន​រងដូចជា៖

  • ថ្នាក់​ឆ្នាំសិក្សាមូលដ្ឋាន​
  • មហាវិទ្យាល័យ​ វេជ្ជសាស្ត្រ
  • មហាវិទ្យាល័យ ឱសថសាស្ត្រ
  • មហាវិទ្យាល័យ ទន្តវទនសាស្ត្រ
  • សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ
  • មជ្ឍមណ្ឌល អភិវឌ្ឍន៍អប់រំវិជ្ជាជីវៈ​សុខាភិបាល

ឯកសារយោង

  1. http://www.moeys.gov.kh/en
  2. ២,០ ២,១ [១] Archived 2012-08-26 at the វេយប៊ែខ ម៉ាស៊ីន., គេហទំព័រ ស.វ.ស