Jump to content

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ឯកសារ:Rufa.jpg
ឡាតាំង: Royal University of Fine Arts
បង្កើត១៩១៨
ទីតាំងភ្នំពេញ, កម្ពុជា
ឈ្មោះដើមសាលាភូមិន្ទសិល្បៈ
Nicknameសាលារចនា
វិបសាយwww.rufa.edu.kh


សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (សភវស) (អង់គ្លេស: Royal University of Fine Arts, RUFA) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយរបស់ព្រះរាជាណាចក្រកម្ពុជា មានទីតាំងនៅក្នុងក្រុងភ្នំពេញ

ប្រវតិ្តសាកលវិទ្យាល័យ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។ ដែលមានជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលំអ វិចិត្រកម្ម និងចំលាក់។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ សាកលវិទ្យាល័យត្រូវបានពួកកខ្មែរក្រហមបង្ខំអោយបិទទ្វារលែងដំណើរការ។ ប៉ុន្តែនៅឆ្នាំ១៩៨០ សាកលវិចិត្រសិល្បៈ បានបើកទ្វារឡើងវិញដោយមានបង្រៀនមុខវិជ្ជា សិល្បៈសូន្យរូប សៀក របាំ ភ្លេង និងល្ខោន។

មហាវិទ្យាល័យ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមាន៥មហាវិទ្យាល័យ៖

  • មហាវិទ្យាល័យបុរាណវិទ្យា
  • មហាវិទ្យាល័យវិចិត្រសិល្បៈសូនរូប
  • មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា
  • មហាវិទ្យាល័យតូរ្យតន្រ្តី
  • មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត

វិបសាយ

វិបសាយផ្លូវការ

សូមមើលផងដែរ