Jump to content

សម្លម្ជូរគ្រឿងត្រីសណ្ដាយ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

គ្រឿងផ្សំ

  • ត្រី ១គីឡូក្រាម
  • គល់ស្លឹកគ្រៃ ៤គល់
  • ម្ទេសប្លោកក្រៀម ៣ផ្លែ
  • ល្មៀត ១ដុំតូចល្មម
  • សម្បកក្រូចសើច ១ចំណិត ឬស្លឹកក្រូចសើច ៣
  • សន្លឹកអំបិល កន្លះស្លាបព្រាបាយ
  • ក្រសាំង ៤ផ្លែ (តាមផ្លែតូច ឬធំ)
  • ប្រហុក ៣០ក្រាម
  • ម្ទេសប្លោកស្រស់ ២ផ្លែ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ខ្ទឹមស ១ដុំ
  • ប៊ីចេង ១ស្លាបព្រាកាផែ
  • ស្ករត្នោត កន្លះស្លាបព្រាបាយ
  • រំដេង ១ដុំតូចល្មម ។

វិធីធ្វើ

  • ធ្វើត្រីឲ្យស្អាត លាងទឹកកោសឲ្យជ្រះអំបិល ទុកឲ្យស្រស់ទឹក រួចកាត់ជាកង់ធំល្មម។
  • គល់ស្លឹកគ្រៃ រំដេង ម្ទេសក្រៀម សម្បកក្រូចសើច ខ្ទឹមស អំបិល បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ។ ឆ្កៀលក្រសាំងដាក់ក្នុងចាន។ ប្រហុកចិញ្ច្រាំឲ្យម៉ដ្ឋ។ ម្ទេសប្លោកហាន់ជាចំណិតតូចៗ។
  • យកឆ្នាំងលាងទឹកឲ្យស្អាត ដាក់ត្រី គ្រឿង ប្រហុក ក្រសាំង ស្ករ ប៊ីចេង ទឹកបន្តិចលាយច្របល់ចូលគ្នាឲ្យសព្វ។ ដាក់ទុកឲ្យពុះប្រហែល ៥នាទី លើករលាក់ឲ្យសព្វប្រយ័ត្នកុំឲ្យបែកសាច់ត្រី ចាក់ទឹកថែម(១លីត) ទុកឲ្យពុះឆ្អិនសាច់ត្រី បង់ស្លឹកក្រូចសើច ភ្លក់ឲ្យល្មមតាមចំណូលចិត្ត បង់ម្ទេសប្លោកលើកដាក់ចុះជាការស្រេច៕