Jump to content

សម្ដេចព្រះភគវតី វីរក្សត្រី អង្គចូវ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
សម្ដេចព្រះ​ភគវតី​ព្រះ​ស្រី​វ​រក្ស​ត្រី​ (អង្គចូវ)
រជ្ជកាល១៦១៨-១៦២៧
រាជ្យមុនសម្ដេចព្រះភគវតី សុជាតិជាតាមហាក្សត្រី
រាជ្យបន្តអ្នកម្នាងយួរវត្តី ឬ បុប្ផាវត្តី
ស្វាមី/មហេសីព្រះបាទជ័យជេស្ឋាទី២
បុត្រសម្ដេចព្រះភគវតី អង្គគុន(អង្គចន្ទវត្តី)
បច្ឆាមរណនាម
សម្ដេចព្រះភគវតី វីរក្សត្រី
សាសនាព្រះពុទ្ធសាសនាមហាយាន

សម្ដេចព្រះ​ភគវតី​ព្រះ​ស្រី​វ​រក្ស​ត្រី​ អង្គចូវ (ភាសាវៀតណាម: Công nữ Ngọc Vạn, ១៦០៥–១៦៥៦)គឺ សម្តេចព្រះរាជអគ្គមហេសីនៃព្រះបាទជ័យជេស្ឋាទី២ ព្រះមហាក្សត្រកម្ពុជាសម័យឧដុង្គ សម្តេចរាជបុត្រីស្ដេចអធិរាជអណ្ណាម ព្រះចៅក្រុងហ្វេ (Huế) ព្រះនាម "សៃវួង" (Sai Vuong) នាងមានរាជបុត្រីគឺ សម្ដេចព្រះភគវតី អង្គគុន(អង្គចន្ទវត្តី)សម្តេចព្រះរាជអគ្គមហេសី នៃព្រះបាទបទុមរាជាទី១.[]

សម្តេចព្រះរាជអគ្គមហេសី

ព្រះបាទជ័យជេស្ឋាទី២ ពីឆ្នាំ ១៦១៨-១៦២២ ថា ជារជ្ជកាលមួយដែលកម្ពុជារងឥទិ្ធ ពលជាខ្លាំងពីប្រទេសសៀម។ ដោយមិនចង់អោយប្រទេសបន្តរណបសៀមព្រះបាទជ័យជេស្ឋាទី២ បានកាត់ផ្ដាច់វប្បធម៌និងឥទិ្ធពលពីប្រទេសសៀម ដោយចងមេត្រីភាពស្អិត រមួតជាមួយអាណ្ណាម។ ព្រះអង្គបានទទួលយកនារីម្នាក់ជាកូនស្ដេចអាណ្ណាម ធ្វើជាភរិយា។ ព្រះបាទជ័យជេស្ឋាទី២ ក៏បានទទួលយកបុត្រីស្ដេចអាណ្ណាម ធ្វើជាព្រះជាយា ​ ហើយលើក​អ្នក​អង្គ​ចូ​វ ​ឲ្យ​ឡើងជា​អគ្គមហេសី​ ​។​​ ក្សត្រីយ៍អង្គនេះ មានសម្ពស្សល្អណាស់ ហើយចេះធ្វើអោយព្រះរាជាស្រឡាញ់និងស្ដាប់បង្គាប់។ គេបានចាត់ទុកទំនាក់ទំនងរវាងព្រះរាជាអាណ្ណាមជាមួយព្រះរាជាកម្ពុជាចាប់ផ្ដើមកើនឡើងត្រឹមពេលដែលក្សត្រីយ៍រូបនេះ យាងមកដល់ព្រះរាជវាំងកម្ពុជា ។ ព្រះអង្គមានបុត្រីមួយអង្គជាមួយស្ដេចស្រីអង្គចូវ ។ ព្រះអង្គ​ទ្រង់​លើក​អ្នក​អង្គ​ចូ​វ ព្រះរាជ​បុត្រី​អាណ្ណាម​ឲ្យ​ឡើងជា​អគ្គមហេសី​។ [][]

ឯកសារយោង

  1. Jacobsen, Trudy (2008). Lost Goddesses: The Denial of Female Power in Cambodian History. NIAS Press. ល.ស.ប.អ. 978-87-7694-001-0. 
  2. https://wmc.org.kh/article/71007/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%96%E1%9E%8F%E1%9E%BE%E1%9E%9F%E1%9F%92%E1%9E%8A%E1%9F%81/[តំណភ្ជាប់ខូច]
  3. https://lokbongrattanak.wordpress.com/2017/11/08/phreah-cheychetha-the-2nd-and-the-abandon-siam-after-lost-in-vietnam-trick/