Jump to content

សមីការដឺក្រេទី២មាន១អញ្ញាត្តិ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

សមីការដឺក្រេទី២មាន១អញ្ញាត្តិ គឺជាសមីការពហុធា ពិជគណិត ដែលមានតែ១អញ្ញាត្តិ , ដឺក្រេរបស់អញ្ញាត្តិនោះគឺជាដឺក្រេទី២ , មេគុណរបស់តួអញ្ញាត្តិដឺក្រេទី២ខុសពីសូន្យ និង​ មានតែ១សមីការ

រូបភាព​លោក ព្យែរ ស៊ីម៉ុង ឡាប្លាស​ ក្នុងឆ្នាំ១៨៤២ (អ្នកប្រាជ្ញគណិតវិទ្យា)

សមីការទូទៅ

សមីការដឺក្រេទី២មាន១អញ្ញាត្តិ មានសមីការទូទៅ ax2 + bx + c =0 , ដែល

  • a ជាមេគុណតួដើម ( តួដែលមានអញ្ញាត្តិជាដឺក្រេទី២ )
  • b ជាមេគុណតួកណ្តាល​​​ ( តួដែលមានអញ្ញាត្តិជាដឺក្រេទី១ )
  • c ជាមេគុណតួចុង ( តួដែលគ្មានអញ្ញាត្តិ )​ ។

ចំណាំ៖ (( a , b , c គឺជាចំនួនថេរ , និង x ជាអញ្ញាត្តិ ))

ចំពោះសមីការដឺក្រេទី២មាន១អញ្ញាត្តិ យើងអាចដោះស្រាយតាមវិធីជាច្រើន ខុសគ្នាៗ ទៅតាមទម្រង់នៃលំហាត់ ដែលតម្រូវអោយធ្វើ ។ ដោយសារតែវិធីដោះស្រាយ សមីការបែបនេះមានវិធីនៅក្នុង ការដោះស្រាយច្រើនពេក ហេតុដូចនេះយើងត្រូវចេះ ជ្រើសរើសវិធីណាដែលងាយស្រួល និង ល្អ រហ័សសំរាប់យកមកដោះស្រាយ សមីការដឺក្រេទី២មាន១អញ្ញាត្តិ ទើបធ្វើអោយមានភាពងាយស្រួលក្នុងការដោះស្រាយ និង ចំនេញពេលវេលា ។ ខាងក្រោមនេះជាវិធីដោះសា្រយ ខ្លះៗ និង សំខាន់ៗនៃសមីការដឺក្រេទី២ តាមទម្រង់ពិជគណិត ៖

=វិធីបំបែកតួកណ្តាល

វិធីដោះស្រាយ

វិធីនេះជាវិធីដែលងាយស្រួលប្រើប្រាស់ ដើម្បីរកចម្លើយនៃសមីការដឺក្រេទី២ ។ យើងមានសមីការទូទៅ ax2 + bx + c =0

ដែលa ជាមេគុណតួដើម​ , b ជាមេគុណតួកណ្តាល ,​ c ជាមេគុណតួចុង ។

យើងអាចដោះស្រាយលំហាត់តាមវិធីនេះបាន ដោយធ្វើតាមរបៀបដូចខាងក្រោម ៖

  • រៀបសមីការទៅតាមលំដាប់លំដោយ ពីដឺក្រេខ្ពស់ទៅដឺក្រេទាប
  • យកមេគុណតួដើម a គុណនឹង មេគុណតួចុង​ c បានជាលទ្ធផលជាចំនួនថ្មី d
  • បំបែកលទ្ធផល d ជាពីរផលគុណ d1 & d2 តាមដែលអាចបំបែកបាន
  • ជ្រើសរើសផលគុណ d1 & d2 ណាដែលមានផលបូក d1 & d2

ស្មើនឹង មេគុណតួកណ្តាល b

  • យើងនឹងមានសមីការថ្មី ax2 + d1x + d2x + c =0
  • ផ្តុំសមីការជាពីរផលបូក ( ax2 + d1x ) + ( d2x + c ) =0
  • ចាប់តួដែលមានកត្តាដូចគ្នាជាកត្តា រហូតដល់សមីការនៅសល់ពីផលគុណកត្តា
  • ដោះស្រាយសមីការដោយ រកចម្លើយនៃកត្តានីមួយៗ ដោយអោយកត្តានីមួយៗស្មើសូន្យ

ទាញរកតម្លៃ x


ឧទាហរណ៍: ដោះស្រាយសមីការដឺក្រេទី២មាន​១អញ្ញាត្តិ តាមវិធីបំបែកតួកណ្តាល x2 + 15 + 8x = 0 ។

ចម្លើយ: ដោះស្រាយសមីការ x2 + 15 + 8x = 0

យើងបានសមីការក្លាយជា x2 + 8x​ + 15 = 0

នាំអោយគេទាញបាន a=1 , b=8 , c=15 ជាមេគុណនៃសមីការ

នាំអោយ x2 + 3x​ + 5x + 15 = 0

នាំអោយ (x2 + 3x)​ + (5x + 15) = 0

នាំអោយ x ( x +3 ) + 5 ( x + 3 ) =0

នាំអោយ ( x + 3 ) ( x + 5 ) = 0

គេបាន

  • x + 3 = 0 នាំអោយ x = -3
  • x + 5 = 0 នាំអោយ x = -5

ដូចនេះ ចម្លើយនៃសមីការគឺ x = -3 និង x = -5

វិធីដោះស្រាយតាមរូបមន្ត

ឧទាហរណ៍សញ្ញានៃឌីសគ្រីមីណង់
<0: x2+12
=0: −43x2+43x13
>0: 32x2+12x43

វិធីដោះសា្រយ

នៅក្នុងការដោះស្រាយសមីការដឺក្រេទី២មាន១អញ្ញាត្តិ វិធីដែលស្រួលដោះស្រាយជាងគេ គឺវិធីដោះស្រាយតាមរូ​បមន្ត ។ យើងអាចដោះស្រាយសមីការដឺក្រេទី២ដោយប្រើរូបមន្តបាន ដោយគ្រាន់តែបម្លែងសមីការ អោយចូលតាមទម្រង់ដែលកំណត់មក ជាការស្រេច ។

រូបមន្តទូទៅ

រូបមន្តទូទៅដែលត្រូវប្រើដើម្បីដោះស្រាយ សមីការគឺ

  • ( A + B )2 = A2 + 2AB + B2
  • ( A - B )2 = A2 - 2AB + B2

ដោយផ្ទឹមជាមួយនឹងសមីការ ax2 + bx + c =0 យើងទាញបាន

ax2 = A2 , bx = 2AB , c​ = B2

របៀបដោះស្រាយ

ដើម្បីដោះស្រាយសមីការដឺក្រេទី២មាន១អញ្ញាត្តិ ដោយប្រើរូបមន្តខាងលើយើងត្រូវ ៖​

  • បម្លែងតួ ax2 នៃសមីការ​​​ ទៅជាតួ A2 នៃរូបមន្ត
  • បម្លែងតួ bx នៃសមីការ​​​ ទៅជាតួ 2AB នៃរូបមន្ត
  • បម្លែងតួ c នៃសមីការ​​​ ទៅជាតួ B2 នៃរូបមន្ត ។

នៅពេលបម្លែងតួទាំងអស់នៃសមីការ ax2 + bx + c = 0 ចូលតាមរូបមន្ត​ A2 + 2AB + B2 ឬ A2 - 2AB + B2 ហើយយើងនឹងបាន យើងនឹងទទួលបានកន្សោម តួពហុធាដឺក្រេទី២ មានអញ្ញាត្តិ x ដែលមានតម្លៃស្មើ នឹងសូន្យ ( A + B )2 = 0 ឬ ( A - B )2 = 0 , បន្ទាប់មកយើងដោះស្រាយកន្សោមពហុធានោះដោយ ទាញរកតម្លៃ x នៃកន្សោម ។


ឧទាហរណ៍ ដោះស្រាយសមីការដឺក្រេទី២មាន១អញ្ញាត្តិ ដោយប្រើរូបមន្ត 4x2 + 8x + 4 = 0 ។

ចម្លើយ ដោះស្រាយសមីការ 4x2 + 8x + 4 = 0

យើងមាន

  • 4x2 = (2x)2 ដែល ( ax2 = A2 )
  • 8x = 2.2x.2 ដែល ( bx = 2AB )
  • 4 = 22 ដែល ( c = B2 )

នាំអោយគេបានសមីការ 4x2 + 8x + 4 = 0

ក្លាយជាសមីការ (2x)2 + 2.2x.2 + 22 = 0

អនុវត្តន៍តាមរូបមន្ត A2 + 2AB + B2 = ( A + B )2

នាំអោយសមីការជា​ ( 2x + 2 )2 = 0

យើងបាន 2x + 2 = 0

នាំអោយ 2x = -2

នាំអោយ x = -1

ដូចនេះ ចម្លើយនៃសមីការគឺ x = -1


លំហាត់អនុវត្តន៍

  1. 1 ដោះស្រាយសមីការខាងក្រោម តាមវិធីបំបែកតួកណ្តាល
  • ​ x2 + 4x -5 = 0  ; (x=-5,x=1)
  • 4x2 + 8x + 4 = 0  ; (x=1,x=1)
  • x2 +2x + 1 = 0  ; (x=-1,x=-1)
  • 2x2 - 7x + 3 = 0  ; (x=3,x=1/2)
  • 12x2 + 8x + 1 = 0  ; (x=-1/2,x=-1/6)
  1. 2 ដោះស្រាយសមីការខាងក្រោម តាមវិធីប្រើរូបមន្ត
  • 16x2 + 24x + 9 = 0  ; (x=-3/4)
  • 25x2 + 10x + 1 = 0  ; (x=1/5)
  • x2 + 8x + 16 = 0  ; (x=-4)
  • 4x2 - 8x + 4 = 0  ; (x=1)
  • x2 - 2x + 1 = 0  ; (x=1)