Jump to content

ឝ្រីន្ទ្រភូបេឝ្វរចូឌា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ឝ្រីន្ទ្រភូបេឝ្វរចូឌា
ចក្រវរ្តិនី
រជ្ជកាល១២៩៥-១៣០៧
រាជ្យមុនចក្រវាទីរាជទេវី
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីឝ្រីន្ទ្រវម៌្មទី២

ព្រះនាងឝ្រីន្ទ្រភូបេឝ្វរចូឌា (អានថា:ស្រឹន-ទ្រាក់-ភូ-បេស-ស្វៈ-រៈ-ចូឌា) រជ្ជកាល (១២៩៥-១៣០៧) ព្រះនាងមានប្រវត្តិប្រាកដក្នុងព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​ ១២៩៥ បាននិយាយថាព្រះនាងបាន​លួច​ព្រះ​ខ័ន​មា​សដែល​ជា​តំណាង​អំណាច​ព្រះរាជា យក​ទៅ​អោយ​ស្វាមី​នាង បាន​បង្ខំ​អោយ​ព្រះបាទ​ជយវម៌្មទី៩ ជា​ព្រះ​បិតា​ចុះ​ចេញ​ពី​រាជបល្លង្ក ហើយ​ប្រគល់​រាជ្យ​នេះ​ទៅ​អោយ​ព្រះបាទ​ឝ្រីន្ទ្រវម៌្មទី២ជា​រាជធីតុបតី​សោយរាជ្យ​ស្នង​ព្រះអង្គ​ក្នុង​ឆ្នាំ​នោះ។ សមាជិក​អ្នក​ការទូត​ចិនម្នាក់​របស់​ព្រះ​ចៅ​អធិរាជតេមួរខាន់ ដែល​បាន​មក​ដល់​កម្វុជទេឝក្នុង​ឆ្នាំ​ ១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។ លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះ​បិតា ទៅ​អោយ​ស្វាមី​នាង។ លោកជីវតាក្វាន់ បាន​អះអាង​ថា កូន​ប្រុស​របស់​ព្រះបាទ​ជយវម៌្មទី៩ ដែល​ត្រូវ​ទទួល​រាជ្យ​បន្ត​ពី​ព្រះ​បិតា ទ្រង់​មិន​ទទួល​យក​ស្ដេច​ថ្មី​ដណ្ដើម​រាជ្យ​នេះ​ទេ ហើយ​បាន​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​កេណ្ឌ​ទ័ព។ ស្ដេច​ថ្មី​ចាប់​បាន ក៏​យក​ទៅ​កាត់​ម្រាម​ជើង​ចោល និង​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​ងងឹត។ [៤]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ចក្រវាទីរាជទេវី
ចក្រវរ្តិនីនៃកម្វុជទេឝ
១២៩៥–១៣០៧
តដោយ
មិនស្គាល់