Jump to content

វីនស្តុន ឆឺឈីល

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
វីនស្តុន ឆឺឈីល
Sir Winston Churchill
តោគ្រហឹម, រូបដែលបានថតដោយលោកយូសែហ្វ ខាសឈ៍នៅឯសភាកាណាដាក្នុងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៤១។
នាយករដ្ឋមន្រ្តីនៃសហរាជាណាចក្រ
ក្នុងការិយាល័យ
២៦ តុលា ១៩៥១ – ៥ មេសា ១៩៥៥
ព្រះមហាក្សត្រ
រងអានតូនី អ៊ីដិន
មុនក្លេមិន អាត្លី
បន្ទាប់អានតូនី អ៊ីដិន
ក្នុងការិយាល័យ
១០ ឧសភា ១៩៤០ – ២៦ កក្កដា ១៩៤៥
ព្រះមហាក្សត្រហ្ស៊កទី៦
រងក្លេមិន អាត្លី (១៩៤២–១៩៤៥)
មុនណេវីល ឆេមប៊ឺលិន
បន្ទាប់ក្លេមិន អាត្លី
ប្រធានគណបក្សអភិរក្សនិយម
ក្នុងការិយាល័យ
៩ តុលា ១៩៤០ – ៦ មេសា ១៩៤៥
មុនណេវីល ឆេមប៊ឺលិន
បន្ទាប់អានតូនី អ៊ីដិន
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
វីនស្តុន លីអូណាត ស្ពិនហ្សឺ-ឆឺឈីល

(1874-11-30)30 វិច្ឆិកា 1874
អកស៍ហ្វតសែរ, អង់គ្លេស
ស្លាប់24 មករា 1965(1965-01-24) (អាយុ 90 ឆ្នាំ)
ឃេនស៊ីងតុន, ឡុងដ៍, England
គណបក្ស​នយោបាយ
  • គណបក្សអភិរក្ស
    (
    • ១៩០០–១៩០៤
    • ១៩២៤–១៩៦៤
    )
  • គណបក្សសេរី
    (១៩០៤–១៩២៤)
ពន្ធភាពក្លេមិនថាញ ហូស៊ី (រ.ក ១២ កញ្ញា ១៩០៨)
កូន៥ នាក់
ការអប់រំ
សេវា​យោធា
ភក្ដីភាពសហរាជាណាចក្រ សហរាជាណាចក្រ
សាខា/សេវាកម្ម
ឆ្នាំកាន់តំណែង១៨៩៤–១៩២៤
សមរភូមិ/សង្គ្រាម

វីនស្តុន លីអូណាត ស្ពិនហ្សឺ-ឆឺឈីល (៣០ វិច្ឆិកា ១៨៧៤ – ២៤ មករា ១៩៦៥) គឺជាអ្នកនយោបាយអង់គ្លេស, មន្រ្តីអង់គ្លេស និងអ្នកនិពន្ធ។ លោកបានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសពីខែឧសភា ឆ្នាំ១៩៤០ ដល់ខែកក្កដា ឆ្នាំ១៩៤៥, អំឡុងពេលកាន់អំណាច លោកបានដឹកនាំអង់គ្លេសឱ្យទទួលជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី២ ហើយក៏បានក្លាយជានាយករដ្ឋមន្រ្តីម្តងទៀត (អាណត្តិទី២) ពីខែតុលា ឆ្នាំ១៩៥១ ដល់ខែកក្កដា ឆ្នាំ១៩៥៥។ លោកបានក្លាយជាសមាជិកសភាអង់គ្លេស (MP) ពីខែមករា ឆ្នាំ១៩០០ រហូតដល់ខែតុលា ឆ្នាំ១៩៦៤ លើកលែងតែពីខែតុលា ឆ្នាំ១៩២២ ដល់ខែតុលា ឆ្នាំ១៩២៤ ហើយលោកក៏ជាតំណាងមណ្ឌលបោះឆ្នោតបានចំនួន ៥ ដងផងដែរ។ ឆឺឈីលត្រូវបានគេថាជាអ្នកចូលចិត្តប្រកាន់អនុវត្តមនោគមវិជ្ជាសេដ្ឋកិច្ចសេរី និងជាអ្នកចក្រពត្តិនិយម, ក្នុងមួយអាជីពជាអ្នកនយោបាយ ភាគច្រើនលោកគឺជាសមាជិកនៃគណបក្សអភិរក្សនិយម និងជាប្រធានបក្សពីខែតុលា ឆ្នាំ១៩៤០ រហូតដល់ខែមករា ឆ្នាំ១៩៤៥។ ឆឺឈីលធ្លាប់បានក្លាយជាសមាជិកនៃគណបក្សសេរីនិយម ពីខែឧសភា ឆ្នាំ១៩០៤ ដល់ខែមីនា ឆ្នាំ១៩២៤។

ឆឺឈីលបានកើតនៅក្នុងគ្រួសារអភិជនមួយនៅអកស៍ហ្វតសែរ, ឪពុកម្តាយលោកគឺជាប់សញ្ជាតិអង់គ្លេសនិងអាមេរិកាំង។ ឆឺឈីលបានចូលបម្រើកងទ័ពអង់គ្លេសនៅក្នុងឆ្នាំ១៨៩៥ ហើយបានចូលរួមក្នុងការប្រយុទ្ធចម្បាំងនៅឥណ្ឌា សង្គ្រាមអង់គ្លេស-ស៊ូដង់ និងសង្គ្រាមបូរទី២, លោកបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញជាអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាម (អ្នកដែលសរសេរពណ៌នាអំពីសង្គ្រាមហើយបញ្ជូនព័ត៌មាននោះទៅស្រុកកំណើតខ្លួនវិញ) ហើយពេលត្រលប់មកដល់អង់គ្លេសវិញ លោកក៏បាននិពន្ធសៀវភៅអំពីបទពិសោធន៍របស់លោកនៅក្នុងសង្គ្រាមទាំងនោះ។ លោកត្រូវបានគេបោះឆ្នោតជ្រើសតាំងជាសមាជិកសភានៅឆ្នាំ១៩០០ (ក្នុងនាមជាក្រុមអភិរក្ស) ប៉ុន្តែលោកក៏បានចុះចូលជាមួយក្រុមសេរីវិញនៅក្នុងឆ្នាំ១៩០៤។ នៅក្នុងរដ្ឋាភិបាលសេរីនិយមរបស់លោកហឺប៊ឺត ហេនរី អាសឃ្វីត, ឆឺឈីលបានបម្រើការជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្ម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានទីមួយនៃក្រសួងទាហានជើងទឹកហើយបានរក្សាគាំទ្រកំណែទម្រង់ពន្ធនាគារនិងសន្តិសុខសង្គមរបស់កម្មករ។ ក្នុងនាមលោកជាប្រធានទីមួយនៅអំឡុងសង្គ្រាមលោកលើកទីមួយ, លោកបានឃើញភាពឃោឃៅស្អុយរលួយនៃសង្គ្រាមនៅសមរភូមិហ្កាលីប៉ូលី, ឆឺឈីលក៏បានលាលែងចេញពីការងាររដ្ឋាភិបាលហើយបានចូលបម្រើក្នុងកងវរសេនាធំរ៉ូយ៉ាល់ស្កុតនៅឯជួរប្រយុទ្ធខាងលិច។ នៅឆ្នាំ១៩១៧, លោកបានត្រលប់ចូលធ្វើការងារក្នុងរដ្ឋាភិបាលវិញដោយលើកនេះនៅក្រោមរដ្ឋាភិបាលរបស់លោកដេវីត ឡយ ចច ហើយបានបម្រើការជាមន្រ្តីក្រសួងអាវុធយុទ្ធភ័ន រដ្ឋលេខាធិការសង្គ្រាម រដ្ឋលេខាធិការអាកាស និងរដ្ឋលេខាធិការអាណានិគម ដោយបានទទួលបន្ទុកលើ សន្ធិសញ្ញាអង់គ្លេស-អៀរឡង់ និងគោលនយោបាយអង់គ្លេសនៅបជ្ឈឹមបូព៌ា។ បន្ទាប់ពីចេញពីសភាបានរយៈពេល ២ ឆ្នាំ, លោកបានបម្រើការជារដ្ឋមន្រ្តីហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលអភិរក្សនិយមរបស់លោកស្តិនលី បលវីន, ដោយបាននាំចូលមកវិញនូវលុយផោនក្នុងឆ្នាំ១៩២៥ ទៅស្តង់ដាមាសនៅសមភាពមុនសង្គ្រាម, ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាការបង្កើតសម្ពាធបរិត្តផរណានិងធ្វើឱ្យសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ។

លោកបានចេញពីតំណែងនៅអំឡុងទសវត្សឆ្នាំ១៩៣០ ហើយឆឺឈីលក៏បាននាំមុខគេក្នុងការអំពាវនាវឱ្យអង់គ្លេសត្រៀមអាវុធប្រឆាំងនឹងការគំរាមកំហែងយោធានៅអាល្លឺម៉ង់ណាស៊ី។ នៅពេលសង្គ្រាមលោកលើកទី២ បានផ្ទុះឡើងដំបូង លោកត្រូវបានគេតែងតាំងជាប្រធានទីមួយនៃក្រសួងទាហានជើងទឹក។ នៅឆ្នាំ១៩៤០ ឆឺឈីលក៏បានក្លាយជានាយករដ្ឋមន្រ្តីជំនួសឱ្យលោកណេវីល ឆេមប៊ឺលិន។ ក្នុងនាមជានាយករដ្ឋមន្រ្តី ឆឺឈីលត្រូវទទួលខុសត្រូវលើការនាំចក្រភពអង់គ្លេសឱ្យប្រលូកចូលសង្គ្រាមលោកលើកទី២ ជាមួយក្រុមសម្ព័ន្ធមិត្តប្រយុទ្ធប្រឆាំងនឹងមហាអំណាចអ័ក្ស, ដែលជាលទ្ធផល ក្រុមសម្ព័ន្ធមិត្តបានទទួលជោគជ័យនៅឆ្នាំ១៩៤៥។ បន្ទាន់ពីក្រុមអភិរក្សបានចាញ់ការបោះឆ្នោតទូទៅនៅឆ្នាំ១៩៤៥ ឆឺឈីលក៏បានក្លាយជាមេបក្សប្រឆាំង។ ចំពេលកំពុងមានសង្គ្រាមត្រជាក់ជាមួយនឹងសហភាពសូវៀត, ឆឺឈីលក៏បានបង្កើត"វាំងននដែក" ដើម្បីទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្តរបស់សូវៀតមកលើអឺរ៉ុបខាងលិច និងបានលើកកម្ពស់សាមគ្គីភាពប្រទេសនីមួយៗនៅទ្វីបអឺរ៉ុប។ ឆឺឈីលត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្រ្តីម្តងទៀតនៅឆ្នាំ១៩៥១, អណត្តិទី២ របស់លោកភាគច្រើនគឺបានផ្តោតទៅលើកិច្ចការបរទេស មានដូចជា៖ វិបត្តិនៅប្រទេសម៉ាឡេស៊ី ការបះបោរម៉ាវម៉ាវ សង្គ្រាមកូរ៉េ និងរដ្ឋប្រហារអ៊ីរ៉ង់ឆ្នាំ១៩៥៣។ សម្រាប់រឿងផ្ទៃក្នុងប្រទេសវិញ រដ្ឋាភិបាលរបស់លោកច្រើនផ្តោតលើការសាងសង់បន្ថែមនូវលំនៅដ្ឋានសម្រាប់ពលរដ្ឋអង់គ្លេសនិងបង្កើតហើយអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ នៅពេលសុខភាពរបស់លោកចុះខ្សោយ, ឆឺឈីលក៏បានលាចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៥៥ ប៉ុន្តែបន្តធ្វើជាសមាជិកសភារហូតដល់ឆ្នាំ១៩៦៤។ ឆឺឈីលបានទទួលមរណភាពនៅឆ្នាំ១៩៦៥ ហើយពិធីបុណ្យសពរបស់លោកគឺប្រារព្វធ្វើឡើងដោយរដ្ឋ។

ឆឺឈីលត្រូវបានគេចាត់ទុកជាមនុស្សម្នាក់នៅក្នុងចំណោមឥស្សរជនដ៏សំខាន់បំផុតនៅសតវត្សទី២០, បច្ចុប្បន្ន កេរ្តិ៍ឈ្មោះរបស់លោកនៅតែមានភាពល្បីល្បាញដដែរទាំងនៅប្រទេសអង់គ្លេសនិងអឺរ៉ុបខាងលិច។ ឆឺឈីលត្រូវបានគេមើលឃើញថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យសេរីនៅអឺរ៉ុបពីការរីករាលដាលនៃរបបផ្តាច់ការហ្វាស៊ីសនិយម។ ឆឺឈីលត្រូវបានគេសរសើរថាជាអ្នកធ្វើកំណែទម្រង់សង្គមនិងជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់ ហើយនៅក្នុងចំណោមពានរង្វាន់ដែលលោកបានឈ្នះ មានមួយជារង្វាន់ណូបែលផ្នែកអក្សរសាស្រ្ត

សូមមើលផង

ឯកសារយោង