Jump to content

វិស្ណុបុរាណ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

វិស្ណុ​បុរាណ​ជា​គម្ពីរ​សាសនា​ហិណ្ឌូ​មួយ​និង​ជា​បុរាណៈ​មួយ​នៃ​បុរាណៈ​ទាំង​១៨។ គម្ពីរ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុរាណៈ​សំខាន់​ជាង​គេ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា បុរាណ​រតនៈ (រតនៈនៃបុរាណៈ)​។ គម្ពីរនេះ​​ត្រូវ​បាន​គេ​អធិប្បាយ​ក្រោម​រូបភាព​នៃ​ការ​សន្ទនា​រវាងព្រាហ្មណ៍ ​បរាសរៈ និង​កូន​សិស្ស​របស់​គាត់​ឈ្មោះ​ មៃត្រេយៈ ហើយ​ត្រូវ​បាន​បែង​ចែក​ជា​៦​ផ្នែក​។ ប្រធាន​បទ​នៃ​ការ​សន្ទនា​សំខាន់​ៗ​ រួម​មាន​ការ​បង្កើត​ទេវកថា រឿង​សង្គ្រាម​រវាង​ពួក​អសុរៈ និង ពួក​ទេវៈ, បណ្តា​អវតារ​របស់​ព្រះ​វិស្ណុ និងពង្សាវតារ និង​រឿង​របស់​ស្តេច​ល្បី​ៗក្នុង​រឿង​ព្រេង​។ ​ គេ​បាន​តំនាល​ថា​គម្ពីរ​នោះ​មាន​ពាក្យ​ស្លោក​(ពាក្យ​កាព្យ)ចំនួន​២៣ ០០០, ប៉ុន្តែចំនួន​ពាក្យ​កាព្យ​សរុប​ពិត​ប្រាកដ​ មានតិច​ជាង​៧ពាន់​ទៅ​វិញ។ តាម​រយៈគ្រប់​ឯកសារ​ទាំង​អស់​ ដែល​គេ​ប្រមូល​បាន​មក​ពី​តំបន់​ខាង​លិច​និង​ខាង​កើត​របស់​ប្រទេស​ឥណ្ឌា បាន​អោយ​ដឹង​ថា ចំនួនក្រោយ​នេះ​ជា​ការ​ត្រឹម​ត្រូវ​ ហើយ​គ្មាន​ការ​បាត់​បង់​ផ្នែក​ណា​មួយ​នោះ​ទេ​។ គេ​បាន​សេចក្តី​ផ្តើម តួ​សេចក្តី និង​សេចក្តី​បញ្ចប់​ ដូច្នេះ​គេ​ចាត់​ទុក​ថា​អត្ថបទ​ដែល​ប្រមូល​បាន​ជា​អត្ថបទ​ទាំង​មូល​ដោយ​គ្មាន​បាត់​បង់​។ ​[]

ផ្ទៃ​រឿង

គម្ពីរ​នេះ​ផ្តើម​ដោយ​សេចក្តី​លំអិត​អំពី​ការ​បង្កើត​ នៃ​យុគៈ​ទាំង​៤។ រឿង​ព្រេង​អំពី​រុទ្រៈ​, ដែល​និយាយ​អំពី​ សមុទ្រ​មថនៈ (ការ​កូរ​សមុទ្រ​ទឹក​ដោះ​), រឿង​ធ្រុវៈ ដែល​ជា​​សាវក​របស់​ព្រះ​វិស្ណុ​ និង​រឿង​របស់​ស្តេច​កាល​ពី​ព្រេង​នាយ​ឈ្មោះ វេនៈ និង ប្ឫឋុ

រឿង​របស់​កូនចៅ​ជំនាន់​ក្រោយ​របស់​ប្ឫឋុគឺ​ពួក​ប្រឆេតៈ រឿង​ដ៏ល្បី​របស់​ ហិរន្យកសិបុ និង​ប្រហ្លទៈ, ការ​លំអិត​អំពី​ភូមិសាស្ត្រ​​នៃ​លោក​ដែល​គេ​ស្គាល់ ដោយ​បាន​បញ្ជាក់​អំពី​ទឹក​ដី​ ជនជាតិ ភ្នំ​និង​ទន្លេ​កាល​ពី​បុរាណ, ​គោលការណ៍​នៃ​ការ​កកើត​សកលលោក, និង រឿង​កំនើត​របស់​ជទភរតៈ ត្រូវ​បាន​គេ​យក​មក​និយាយ​ក្នុង​ផ្នែក​ទី​ពីរ​។

ផ្នែក​ទី​បី និយាយ​អំពី​មន្វន្តរៈ (វដ្ត​នៃ​ការ​កកើត​និង​រលាយ​ទៅ​វិញ​), បណ្ឌិត​វ្យសៈ និង យជ្នវល្ក្យៈ, សុរិយៈ (ព្រះ​អាទិត្យ), យមៈ (ស្តេច​នៃ​សេចក្តី​ស្លាប់​), សាវក សតឋនុ និង​សៃវ្យៈ​, វណ្ណៈ​ទាំង​បួន (វណ៌ៈ) និង ឆាកទាំង​បួន​នៃ​ជីវិត (អាស្រមៈ) និង​សេចក្តី​លំអិត​ធម៌​ជា​ច្រើន​។

ផ្នែក​ទី​បួន​លំអិត​អំពី​ស្តេច​ធំ​ៗ​របស់​ចក្រភព​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បុរាណ​ ហើយ​ក៏​បាន​រាយ​ឈ្មោះ​ស្តេច​ដែល​ប្រហែល​ជា​បាន​សោយរាជ្យ​ក្នុង​សម័យ​កាលី។ បញ្ជី​បន្ទាប់​មក​ទៀត រៀបរាប់​អំពី​ឈ្មោះ​ស្តេច​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មគធៈ​, ដោយ​មាន​ទាំង​ស្តេច​មក​ពី សិសុនគៈ នន្ទៈ និង មៅរ្យៈ​។

ផ្នែក​បន្ទាប់​មក​ទៀត និយាយ​លំអិត​អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​ព្រះ​ក្ឫស្ណៈ (ក្រឹស្ណៈ) ដោយ​ចាប់​ពី​កំនើត កុមារភាព និង​មរណភាព​ ហើយ​និង​ការ​បំផ្លាញពួក​យាទវៈ

ផ្នែក​ទី​៦ ដែល​ជា​ផ្នែក​ចុងក្រោយ​គេ និយាយ​អំពី​យាយីររបស់​កាលី, អំពី​ការ​បំផ្លាញ​លោក និង​ពន្យល់​អំពី​សារៈ​សំខាន់​របស់​បុរាណៈ​។

"ស្តេច​កាលី​យុគ ចូល​ចិត្ត​អំពើ​ពុករលួយ និង​ការ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​រាស្ត្រ​ខ្លួន​។ កម្មសិទ្ធិ​និង​ទ្រព្យ​សម្បត្តិ​តែ​មួយ​នឹងអាច​​ជួយ​លើក​តំកើង​បុណ្យសក្តិ​បាន; ការ​បោក​ប្រាស់​​ជា​មធ្យោបាយ​តែ​មួយ​គត់​សំរាប់​សំរេច​ជោគ​ជ័យ។ ការ​ពុក​រលួយ​នឹង​ក្លាយ​ជា​មធ្យោបាយ​សកល​​សំរាប់​រក្សា​អំនាច​របស់​ខ្លួន​។ នៅ​ចុង​បញ្ចប់ ដោយ​មិន​អាច​គាំ​ទ្រ​នឹង​ស្តេច​គំរិះ​របស់​ខ្លួន​បាន​ ប្រជារាស្ត្រ​ស្រុក​កាលី​យុគ ក៏​ភៀស​ខ្លួន​ទៅ​រស់​លាក់​ខ្លួន​នៅ​ក្នុង​តំបន់​ភ្នំ​។"

សំគាល់​

  1. Wilson (2006), p. xxi.