Jump to content

វិធីសាស្រ្តសរសេរប្រវត្តិសាស្រ្ត

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ខាងក្រោមនេះគឺជាកំរងស្នាដៃរបស់ប្រវត្តិវិទូល្បីៗ៖ ដួចជាលោក កាល់ ម៉ាក្ស ដែលនិយមវិធីសាស្រ្តសរសេរបែប តសូវណ្ណៈ

បដិវត្តន៍ឧស្សាហកម្ម

រហូតដល់ឆ្នាំ១៨៤៨ មានតែប្រទេសមួយប៉ុណ្ណោះ ដែលមានសេដ្ឋកិច្ចឧស្សាហកម្ម នោះគឺប្រទេសអង់គ្លេស។ ដូចច្នេះហើយ ប្រទេសនេះ មានលទ្ធភាពគ្រប់គ្រងពិភពលោកទាំងមូល ។ ភាពយឺតយ៉ាវនៅក្នុងប្រទេសផ្សេងទៀតក្រៅពីអង់គ្លេស ដោយសារ ចលនារីកចំរើនផ្នែកសេដ្ឋកិច្ចនៅតែស្ឋិតនៅក្រោមចង្វាក់កសិកម្មបែបប្រពៃណីចាស់ដដែល មិនមែនដោយសារបន្ទុះឧស្សាហកម្មទេ ។

វិបត្តិសេដ្ឋកិច្ច ដែលបានបំផ្លាញសេដ្ឋកិច្ចអឺរ៉ុបអស់ជាច្រើន នៅឆ្នាំ១៨៤៦ ដល់ ១៨៤៨ គឺជាវិបត្តិ ដែលបង្កឡើងដោយប្រព័ន្ធកសិកម្មចាស់គំរិល ។ គេអាចនិយាយបានថា នេះជាវិបត្តិអាក្រក់បំផុត និងជាវិបត្តិចុងក្រោយគេក្នុងរបបសេដ្ឋកិច្ចបុរាណ ។ ចំពោះប្រទេសអង់គ្លេសវិញ ការពិតមិនមែនដូចច្នោះទេ ។ នៅអង់គ្លេសនាសម័យដំបូងនៃបដិវត្តន៌ឧស្សាហកម្ម រវាងឆ្នាំ ១៨៣៩ និងឆ្នាំ ១៨៤២ មានវិបត្តិកើតឡើងដែរ ប៉ុន្តែវាកើតឡើងដោយសារហេតុផលជឿនលឿន ស្របពេលដែលមានការធ្លាក់ចុះនៃតំលៃពោត ។ ដូចច្នេះហើយ បន្ទុះបញ្ហាសង្គម នៅអង់គ្លេសបានកើនខ្លាំងបំផុត នៅពេលមានបាតុកម្ម Chartist (Chartist general strike) នៅរដូវក្តៅឆ្នាំ១៨៤២ ដែលគេស្គាល់ថា ជាបាតុកម្មឆ្នុក(plug riots)។

ដំណាលពេលដែលវាបានរីករាលដាល នៅទ្វីបអឺរ៉ុបទាំងមូល នាឆ្នាំ១៨៤៨ ប្រទេសអង់គ្លេសកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឥទ្ធិពលនៃការធ្លាក់ចុះសេដ្ឋកិច្ច ដ៏យូរលើក ដំបូងក្នុងសម័យឈ្លានពានវីកតូរីយ៉ា (Vitoria) ។ ដូចគ្នានេះដែរ ប្រទេសបែលហ្សីកដែលជាប្រទេសមានសន្ទុះរីកចំរើនផ្នែកសេដ្ឋកិច្ចឧស្សាហកម្មប្រហាក់ប្រហែលគ្នាដែរ ក៏បានទទួលរងឥទ្ធិពលនេះ ។ ចលនាបដិវត្តន៍ទូទាំងទ្វីបបានផ្ទុះឡើង យ៉ាងខ្លាំង តែមិនមានកើតឡើងនៅ ប្រទេសអង់គ្លេស ដូចដែលលោក កាល់ម៉ាក្ស បានទស្សទាយនោះទេ។ តែអ្វីដែលលោកមិនបាន ទស្សទាយនោះគឺ របាយមិនស្មើភាពគ្នានៃការអភិវឌ្ឍន៌ក្នុងចក្រភពអង់គ្លេស និងក្នុងទ្វីបអឺរ៉ុបទាំងមូល ដែលជៀសមិនផុតធ្វើអោយទ្វីបនេះរីកចំរើនតែឯង ។ ទោះជាយ៉ាងណា អ្វីដែលសំខាន់ក្នុងកំឡុងឆ្នាំ ១៧៨៩ ដល់ឆ្នាំ ១៨៤៨ មិនមែនជាទំហំដ៏តូចនៃការប្រែប្រួលសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុបទេប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺការប្រែប្រួលជាមូលដ្ឋានឥតវៀសវេរ...

ពួកមូលធននិយមក្នុងសេដ្ឋកិច្ចបារាំង ប្រៀបបានជាផ្នែកខាងលើឬ ដំបូល (superstructure)នៃ ពួកកសិករ និងពួកវណ្ណៈ អធន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ពួកគេ ។ កសិករ ដែលជាអ្នកជាហើយគ្មានដីធ្លី បាននាំគ្នាផ្លាស់ទីទៅកាន់ទីក្រុង ដែលជាកន្លែងមានទំនិញថោក ថែមទាំងមានស្តង់ដារ ហើយប្រការនេះរឹតតែនាំភព្វសំណាងដល់ឧស្សាហករជឿនលឿន នៅកន្លែងផ្សេងទៀត ដែលធ្លាប់តែខ្វះឱកាសពង្រីកទីផ្សាររបស់ខ្លួនអោយបានធំ ...

មិនមានអ្វីគួរអោយឆ្ងល់ទេដែលជោគជ័យទាំងអស់នេះមានគុណវិបត្តិ បើទោះបីជាគុណវិបត្តិនេះមិនទាន់មិនរូបរាងច្បាស់លាស់ ល្មមនឹងអោយគេសង្ខេបដាក់ក្នុងបញ្ជីបាន ។ តើគេអាចរករង្វាស់បរិមាណបែបណាសំរាប់វាស់ការពិតទាំងនោះ (ដែលមនុស្សមួយចំនួន នាពេលសព្វថ្ងៃនេះអាចនឹង បដិសេធន៌) ? តើការពិតនោះ គឺជាការពិតដែលថា បដិវត្តន៌ឧស្សាហកម្មធ្វើអោយពិភពលោកក្លាយជាពិភពដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តមនុស្ស ដូចដែលក្លិនស្អុយអាក្រក់ពោរពេញដោយផ្សែងខ្មៅនៅផ្លូវ Manchester ជាតឹកតាងស្រាប់ ។ ឬថា វាជាពិភពគ្មានសុភមង្គល សូម្បីតែបន្តិចក៏គ្មានដោយសារប្តីនិងប្រពន្វជាច្រើនរាប់មិនអស់ ត្រូវបានគេបំបែកចេញពីគ្រួសារ ដោយឥតគិតពីអាយុ (ដើម្បីធ្វើជាកំលាំងពលកម្មសំរាប់ពួកមូលធននិយម)? គ្មាននរណាម្នាក់បដិសេធន៍ថាមិនមានភាពក្រីក្រ គ្រប់ផ្នែកនោះទេ ។ មនុស្សជាច្រើនយល់ថា វាកាន់តែកើនឡើងនិងចាក់ស្រេះយ៉ាងជ្រៅនៅក្នុងសង្គមមនុស្ស ។ បើទោះបីជាប្រើលក្ខណៈ វិនិច្ឆ័យបែបណាក៏ដោយ ឬវាស់ដោយអ្នកសម្ភារៈនិយមណាក៏ដោយ ក៏កំរិតរីកចំរើននៃឧស្សាហកម្ម និងវិទ្យាសាស្រ្ត តួយ៉ាងការវាស់ផ្នែក សំភារៈត្រូវបានគេគិតថាអន់ជាងពេលមុន ឬ អន់ជាងប្រទេសមិនទាន់មានឧស្សាហកម្មរីកចំរើននាពេលបច្ចុប្បន្នផង ។ ច្បាស់ណាស់គេមិនអាចបដិសេធន៌បានទេ ។ អ្នកជើងឯកផ្នែកភាពជឿនលឿនបានព្យាយាមដោះសារថា បរាជ័យទាំងនេះមិនមែនមកពីការវិវត្តិនៃសង្គមបែបសម្ភារៈនិយមទេ តែមកពីឧបសគ្គនៃសង្គមសក្តិភូមិ រាជានិយម និងអភិជនដែលនៅសេសសល់រហូតដល់សព្វថ្ងៃ ។ ផ្ទុយទៅវិញ ពួកសង្គមនិយមថ្មីអះអាងថា នេះមកពីការអនុវត្តន៍ប្រព័ន្ធថ្មីជ្រុលហួសហេតុពេក ។ ប៉ុន្តែ ក្រុមអ្នកជជែកទាំងពីរ យល់ស្របគ្នាថាមានការកើនឡើងនូវភាពឈឺចាប់នៅក្នុងសង្គម ។ ម្ខាងថាគេអាចដោះស្រាយបញ្ហានោះបាន តាមរយៈមូលធននិយម ចំណែកម្ខាងទៀតថា ការធ្វើបែបនោះទៅមិនួចទេ ។ តែទោះយ៉ាងណា ទាំងសង្ខាងជឿថា ជីវិតមនុស្សប្រឈមមុខនឹងបញ្ហាថ្មី ពោលគឺការខំប្រឹងបង្កើនសំភារៈនិយម ដើម្បីធ្វើអោយមានភាពរីកចំរើនដូចគ្នា ក្នុងការគ្រប់គ្រងលើ កំលាំងធម្មជាតិ ។

ជារួម ពិភពលោកនាទសវត្សឆ្នាំ ១៨៤០ គ្មានតុល្យភាពទេ ។ កំលាំងនៃការប្រែប្រួលសេដ្ឋកិច្ច បច្ចេកទេស និងសង្គម កាលពីកន្លះសតវត្សមុនមិនមាននរណាម្នាក់ស្មានដល់ឡើយ សូម្បីតែអ្នកសង្កេតការធម្មតាៗ ក៏មិនអាចទទួលយកភាពប្រែប្រួលនេះបានដែរ ។ ម្យ៉ាងទៀត ផលវិបាករបស់គេមានទំហំធំធេង ។ ជាឧទាហរណ៍ មុន ឬ ក្រោយ ជៀសមិនរួចទេដែលថាទេសករស្របច្បាប់និងកសិករ (លើកលែងតែនៅតំបន់ដាច់ស្រយាលដែលរបបសេដ្ឋកិច្ចថ្មីទៅមិនទាន់ដល់) នឹងត្រូវលុបបំបាត់ ដូចដែលចក្រភពអង់គ្លេសជៀសមិនរួច មានប្រទេសផ្សេងក្លាយជាប្រទេសឧស្សាហកម្មតាមប្រដេញខ្លួន ។ ទោះបីជាមានការសំរុះសំរួលផ្នែកនយោបាយ ដើម្បីរក្សាតួនាទីមុខតំណែងឥទ្ធិពលនិងអំណាចនយោបាយ ជៀសមិនផុតទេដែលសង្គមអភិជននិយម និងរាជានិយមផ្តាច់ការ ត្រូវរលាយផុតពីប្រទេសដែលរបបមូលធននិយមថ្មីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ។ លើសពីនេះទៅទៀត ជៀសមិនរួចទេដែលស្មារតីនិងសកម្មភាពនយោបាយរបស់ប្រជាជនទាំងឡាយ ដែលជាជនស្របច្បាប់ដ៏ច្រើនបំផុតនៃបដិវត្តន៍បារាំង នឹងត្រូវបានគេទទួលស្គាល់ថាមានតួនាទីសំខាន់។ ហើយដោយសារមានការជំរុញល្បឿនបន្ថែមពីការប្រែប្រួលសង្គមចាប់តាំងពីឆ្នាំ ១៨៣០ និងជំរុញដោយចលនាបដិវត្តន៍ពិភពលោក ច្បាស់ណាស់ដែលថា ការប្រែប្រួលទាំងនោះ (មិនប្រកាន់ថាវាមានលក្ខណៈស្ថាប័ន ឬយ៉ាងណា) នឹងមិនពន្យាពេលទៀតទេ ។

បដិវត្តន៍បារាំង

តើអ្វីទៅជាមូលហេតុនាំអោយកើតមានបដិវត្តន៍បារាំង? សំណួរនេះហាក់ដូចជាមិនសមនឹងសួរ នៅពេលបច្ចុប្បន្នសោះ ព្រោះថាពិភពលោកទាំងមូលកំពុងអបអរសាទរនឹងបារាំង ក្នុងឱកាសខួបទី ២០០ ឆ្នាំនៃ the Bastille ដែលជាថ្ងៃគេបំបាត់របបសក្តិភូមិ និងប្រកាសសិទ្ធិមនុស្សប្រុស និងពលរដ្ឋ (Declaration of the Rights of Man and of the Citizen) ។ ប៉ុនែ្ត នេះមិនមានអ្វីច្រើនទាក់ទងនឹងរឿងរ៉ាវដែលបានកើតឡើងកាលពី ២ សតវត្សមុនទេ...

ទោះបីជាស្មារតីនៃបដិវត្តន៍ឆ្នាំ ១៧៨៩ មិនអាចមានពាក្យណាបរិយាយអោយត្រូវចំទាំងស្រុង ប៉ុន្តែ វាបានឆ្លុះបញ្ចាំងពី ថាមពល ដែលជាឆន្ទៈចង់កសាងពិភពលោកថ្មីមួយចេញពីភាពខ្ទេចខ្ទាំ នៃរបបដែលដួលរលំកាលពីរដូវក្តៅឆ្នាំ ១៧៨៩ ។ ថាមពលនោះបានជ្រាបចូលក្នុងអ្វីទាំងអស់កំឡុង ពេលបដិវត្តន៍បារាំង ។ វាធ្វើអោយជីវិតទាំងអស់មានភាពផ្លាស់ប្តូរ វាមិនមែនផ្លាស់ប្តូរតែជីវិត សកម្មជនដែលព្យាយាមធ្វើអោយវាដើរតាមគន្លងមួយ ដែលគេប្រាថ្នាចង់បានប៉ុណ្ណោះទេ តែសំរាប់ ជីវិតប្រជាជនទាំងអស់ដែលប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

គំនិតនៃការផ្លាស់ប្តូរជាសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ ហាក់ដួចជាងាយស្រួល ល្មមនឹងធ្វើអោយ គេទទួលយកបាន ទោះបីវាមានបង្កប់ភាពអរូបី ។ ប៉ុន្តែគ្នាយើងខ្លះពិតជាអាចស្វែងយល់គំនិតនោះបានទាំងអស់ ។ យើងត្រូវគិតថាពិភពលោកគឺមានការវិវត្តន៍បែបហ្នឹង ហើយយើងមិនអាចបង្វែរវាអោយខុសពីហ្នឹងបានទេ លុះត្រាតែយើងអាចមានឱកាសត្រលប់ក្រោយ (ដើម្បីផ្លាស់ប្តូរអី្វដែលយើងមិនពេញចិត្ត) ឧទាហរណ៍ដូចជានៅពេលមរណៈកាល ឬពេលលែងលះ ឬពេលអ្វីមួយទទួល ររងការខូចខាងយ៉ាងខ្លាំង ឬពេលដំបូលធ្លាក់លើក្បាលយើង ឬពេលជើងយើងកប់ភក់...

មុនឆ្នាំ ១៧៨៩ ប្រទេសបារាំងគឺជាតំបន់គ្មានតុល្យភាពផ្នែកហិរញ្ញវត្ថុ តុលាការ រដ្ឋបាលសេដ្ឋកិច្ចនិងសាសនា ។ ក្រោយឆ្នាំ ១៧៨៩ ផ្នែកទាំងអស់នោះរលាយចូលគ្នាតែមួយ ហើយបង្កើតបានជាប្រទេសជាតិបារាំង ។ ទំរាំធ្វើដូចច្នោះបាន ចលនាបដិវត្តន៍បានបញ្ចេញឋាមពលថ្មី នោះគឺ ឋាមពល ឬ កំលាំងជាតិនិយម ដែលអាចប្រមួលមនុស្សរាប់លាននាក់ និងផ្តួលរំលំរដ្ឋាភិបាល អស់រយៈពេលពីររយឆ្នាំបន្ទាប់មកទៀត ។

ជាការពិតណាស់ ប្រជាជាតិសម័យទំនើប(nation-state)មិនមែនលុបបំបាត់អ្វីៗទាំងអស់ដែលកើតមាននៅក្នុងសម័យមុនទេ។ វាបរាជ័យក្នុងការដាក់ភាសាបារាំង ជាភាសាសំរាប់បណ្តាជនជាតិទាំងអស់ ដែលរស់នៅក្នុងប្រទេសបារាំង ។ ពួកជនជាតិទាំងអស់នោះនៅតែបន្តនិយាយគ្រាមភាសារបស់ជនជាតិគេដដែល ទោះបីជាមានយុទ្ធនាការរៀបចំឡើងដោយគណៈកម្មការបដិវត្តន៍ណែនាំមហាជនក៏ដោយ ។ ប៉ុន្តែ ដើម្បីបោសសំអាតក្រុមដែលព្យាយាមបំបែកប្រជាជនពីការគ្រប់គ្រងរបស់រដ្ឋ អង្គការបដិវត្តន៍បានផ្លាស់ប្តូរចរិតលក្ខណៈគ្រប់គ្រងខ្លះ ក្នុងទិដ្ឋភាពជីវិតសាធារណ ។

វាបានលូកចូលក្នុងកិច្ចការផ្ទាល់ខ្លួនរបស់ជីវិតបុគ្គលឯកជន និងទោះជានៅក្នុងគ្រប់ទំនាក់ទំនងស្និទ្ធស្នាល ។ ក្នុងភាសាបារាំង ភាពស្និទ្ធស្នាល ត្រូវបានរៀបរាប់ដោយសព្វនាម ឯង(tu) ដែលខុសពីពាក្យ លោក ឬ អ្នក (vous) ដែលត្រូវប្រើនៅក្នុងភាសាផ្លូវការ ។ បើទោះជាជនជាតិបារាំង ជួនកាល ប្រើពាក្យ ឯង ជារឿយៗក្នុងសម័យបច្ចុប្បន្ន កាលពីរបបចាស់ គេប្រើវាសំរាប់ទំនាក់ទំនងជិតស្និទ្ធបំផុត ។ មាតាបិតាហៅកូនថា «ឯង» ហើយកូនត្រូវឆ្លើយតបថា «លោក ឬ អ្នក» ។ មនុស្សចាស់ ឬមានអំណាចធំជាងប្រើពាក្យ «ឯង» ទៅកាន់អ្នកមានអាយុតិចជាងឬមនុស្សតូចតាច សំរាប់មនុស្សហៅសត្វ និងសំរាប់ប្រើរវាងគូរសង្សារ ។

បដិវត្តន៍បារាំងចង់អោយមនុស្សគ្រប់គ្នាក្លាយជា «ឯង (tu)» ។ នេះគឺជាដំណោះស្រាយមួយដែលត្រូវបានគេអនុម័តកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៧៩៣ នៅតំបន់ភ្នំក្រីក្រមួយ ក្នុងប្រទេស បារាំងភាគខាងត្បូង «ចូរគិតថា គោលការណ៍ការជានិរន្តន៍សំរាប់សមភាព ហាមមិនអោយប្រជា ពលរដ្ឋប្រើពាក្យលោក ឬ អ្នក សំរាប់ហៅគ្នាទេ ពាក្យលោក ឬ អ្នក នាពេលនេះត្រូវបានលុបបំបាត់ចេញពីភាសាបារាំងសេរី ហើយនៅគ្រប់កាលៈទេសៈ វានឹងត្រូវបានជំនួសដោយពាក្យ ឯង 'tu.' » សំលៀកបំពាក់ ជារឿយៗ មានតួនាទីជាទែម៉ូម៉ែត្រវាស់សីតុណ្ហភាពនយោបាយ ។ ដើម្បីសំគាល់កងទ័ព អង្គការបដិវត្តន៍បានប្រើពាក្យមួយមានប្រភពចេញពីសំលៀកបំពាក់ sans-culotte មានន័យថា «គ្មានទ្រនាប់» គឺអ្នកណាដែលស្លៀកខោវែង ជាជាងស្លៀកទ្រនាប់ដែលជាម៉ូដបុរាណសំរាប់ពួកអភិជន ។ ម៉ូដែលសំរាប់បដិវត្តន៍ ដែលលេចឡើងនៅលើកាំភ្លើង នៅលើផ្ទាំងផ្សព្វផ្សាយនិងគ្រឿងភាជន៍ចាប់តាំងពីឆ្នាំ ១៧៩៣ រហូតដល់បច្ចុប្បន្ន គឺគេស្លៀកខោវែង អាវចំហ ក អាវធំសំរាប់កងទ័ព ស្បែកជើងកវែង និងពាក់មួកកាតិបសេរីភាពលើសក់ធម្មជាតិ មានន័យថា គេមិនសិតសក់ដោយទុកអោយធ្លាក់ដល់ស្មា ។ រ៉ូបសំរាប់នារី យ៉ាងហោចណស់ស្រ្តីអភិជន នៅសម័យមុនបដិវត្តន៍បន្តិច មានលំអ ដោយវៀល ក និងសំពត់រាងដូចជាល និងមានរាងល្អប្លែក ។ សក់ក្បាលលំអដូចរោមកាំប្រម៉ា លើកឡើងលើកំពស់ប្រហែលពីរបីហ្វីត និងលំអផងដែរដោយ props រាងដូចទីទុយ ។ (សូមមើលរូបខាងក្រោម) ។ ម៉ូដសក់ម៉្យាងត្រូវបានតុបតែងក្នុងរូបភាពជាគង្វាលចៀម មានទាំងបឹង ព្រានបាញ់ទា កង្ហារខ្យល់បក់និងអ្នកកិនស្រូវ ជិះលាទៅផ្សារចំពេលដែលសង្ឃកំពុងរួមរ័ក្សជាមួយភរិយា ។

ក្រោយឆ្នាំ ១៧៨៩ គេនិយមម៉ូដឡើងពីក្រោម ។ សក់ត្រូវសិតអោយរាប សំពត់ត្រង់ កអាវ លើកឡើងលើ ហើយកែងស្បែកជើងត្រូវបន្ទាបចុះ ៕

បកប្រែដោយ ថា លាងអាង www.garudapura.4t.com