Jump to content

វិគីភីឌា:អត្ថបទប្រចាំថ្ងៃ/១ ខែកក្កដា ២០១១

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

អង្គរវត្តស្ថិតនៅក្នុងខេត្ត សៀមរាប។ នគរវត្ដ ជាស្នាដៃដ៏ធំចំបងអស្ចារ្យ របស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដ ក៏ជារូបភាពតំនាង ប្រទេសជាតិខ្មែរដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំវិញ ប្រហែលជា ១៦គ.ម ចំនែកក សិណពិតប្រាកដរបស់ ប្រាសាទ មានបន្ដោយប្រវែង ១៥០០ម x ១៣០០ម លើ២០០ម ផ្លូវធំដើរចូលពី ទិសខាងលិចទៅដល់ ប្រាសាទកន្ដាល មានប្រវែង ២៥០ម អែកំពូលកន្ដាល ខ្ពស់ធំជាងគេបំផុត របស់ នគរវត្ដ មានកំពស់ ៦៥ម ។ នេះយើងមិនរាប់រៀប អំពីរូបចំលាក់យ៉ាងញឹកស្អេក ដែលមានលើផ្ទាំងថ្មផង៘ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅ ភាគខាងជើងនៃក្រុង សៀមរាប ក្នុងស្រុកសៀមរាប​ មានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅ ក្នុងបញ្ជីបេតិគភ័ណ្ឌ ពិភពលោក របស់ អង្គ​ការយូណេស្កូ នៅឆ្នាំ ១៩៩២។

ពាក្យថាអង្គរ តាមវចនានុក្រមរបស់អ្នក​គ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្រ្កឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯ ពាក្យ វត្ត ជាទីដែលមាន​ព្រះសង្ឃគង់នៅ ។ រួមន័យមក អង្គរវត្ត មានន័យថា ជាទីក្រុងដែលមាន​ វត្តពុទ្ធសាសនា។