ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta
Appearance
(ត្រូវបានបញ្ជូនបន្តពី វិគីភីឌា:ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta)
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាកម្មវិធីមួយដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា " ស.ស.យ.ក " ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីបង្ហាញវប្បធម៌ខ្មែរគ្រប់ទម្រង់ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌អរូបី និង បេតិកភណ្ឌរូបី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

ជាការជួបជុំមហាគ្រួសារខ្មែរ មកពីគ្រប់ទីកន្លែងនានា ជួបជុំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅលើទឹកដីអង្គរនៃយើង ទស្សនារបាំប្រពៃណីគ្រប់ទម្រង់ ការរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ ទស្សនាប្រាសាទបុរាណ កម្មវិធីទទួលទេវតាឆ្នាំថ្មី និង តំបន់កម្សាន្តផ្សេងៗៗ ។