Jump to content

វត្តព្រះពុទ្ធមានបុណ្យ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

​ វត្តព្រះពុទ្ធមានបុណ្យជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ វត្តនេះស្ថិតក្នុងខណ្ឌ៧មករា ក្បែររង្វង់មូលនាងគង្ហីង។

ប្រវិត្ត

ប្រវត្តិសង្ខេប

តាមការដំណាលតៗគ្នា បានឲ្យដឹងថា វត្តព្រះពុទ្ធមានបុណ្យត្រូវបានកសាងឡើង នៅ លើទីតាំងមួយជិតវត្តស្រះចកបច្ចុប្បន្ន ត្រង់បន្ទាយទាហានជើងក្រហម ។ ក្រោយមក​ពួកអាណានិគមបារាំង តម្រូវយកទីនោះធ្វើបន្ទាយ បានឲ្យវត្តរុះរើមកទីតាំងថ្មីវិញ ស្ថិត​នៅស្ថានីយរថភ្លើងសព្វថ្ងៃ ។

នៅឆ្នាំ១៩២១ បារាំងបានឲ្យរុះរើចេញទៀត ដើម្បីយកទីនោះធ្វើស្ថានីយរថភ្លើង ដូច្នោះ​ហើយទើប ព្រះសង្ឃ ពុទ្វបរិស័ទបានរុះរើមកកសាងនៅទីតាំងសព្វថ្ងៃនេះ ។

ទីតាំងថ្មី ដើមឡើយជាត្លុក ត្រពាំង អូរ មានលក្ខណៈភូមិសាស្រ្តស្មុកស្មាញ មិនសមជាទី​អារាមឡើយ តែដោយការរុះរើម្ដងជាពីរដង ព្រះសង្ឃនិងពុទ្ធបរិស័ទ បានពុះពារគ្រប់ ការលំបាក ប្រឹងកែច្នៃទីនេះឲ្យមានលក្ខណៈសមរម្យ ជាទីអារាម និងជាទីសក្ការៈបូជា​របស់ពុទ្ធបរិស័ទ ។

មិនយូរប៉ុន្មាន ទីវត្តថ្មីនេះ ក៏មានការរីកចំរើន មានកុដិ មានព្រះវិហារ ,ឧបដ្ឋានសាលា​ និងសំណង់ផ្សេងៗទៀតជាច្រើន ហើយប្រការដែលគួរឲ្យកត់សម្គាល់ វត្តបានកសាង​ឈាបនដ្ឋានមួយបន្ទាប់ពីវត្តឧណ្ណាលោម ដើម្បីសម្រួលដល់សេចក្ដីត្រូវការរបស់​ប្រជាជន ។

ដំបូងឡើយវត្តនេះ មានឈ្មោះថា វត្តព្រះពុទ្ធ តែក្រោយមកក៏ត្រូវបានផ្លាស់ឈ្មោះថា វត្តព្រះពុទ្ធមានបុណ្យ វិញ ព្រោះអាស្រ័យហេតុដ៏អស្ចារ្យមួយ គឺពេលដែលព្រះសង្ឃ​និងពុទ្ធបរិស័ទ ដង្ហែព្រះពុទ្ធរូបធំ (ព្រះជីវ៍) មួយព្រះអង្គធ្វើអំពីថ្មតាន់ ពីទីវត្តចាស់​ មក​កាន់​ទីតាំងថ្មី​ ត្រូវឆ្លងកាត់ព្រែកដែលមានស្ពានចាស់ទ្រុឌទ្រោមមួយ ដែលមិនអាចទ្រ​ទម្ងន់​ និងដង្ហែ​បាន ហើយពុទ្ធបរិស័ទក៏ធ្វើការបួងសួងតេជៈបារមីព្រះពុទ្ធថា សូមព្រះ​អង្គ​ជួយទ្រទ្រង់ស្ពាននេះកុំឲ្យបាក់ស្រុត ហើយសូមឲ្យការដង្ហែនេះ បានទៅដល់ទីកំណត់​ ។ ក្បួនដង្ហែក៏បានឆ្លងកាត់ដោយសុវត្ថិភាព បន្ទាប់ពីការបួងសួងរួច ។

ដោយហេតុដ៏អស្ចារ្យនេះ ព្រះសង្ឃ ពុទ្ធបរិស័ទ ក៏ជឿជាក់ ជ្រះថ្លាថា ព្រះពុទ្ធអង្គនេះ ពិត​ជាមានតេជៈបុណ្យបារមី​ប្រាកដមែន ក៏សម្រេចដាក់ឈ្មោះវត្តដែលកសាងនៅទីតាំងថ្មី​នេះ​ថា វត្តព្រះពុទ្ធមានបុណ្យ រហូតដល់សព្វថ្ងៃ ។

នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ វត្តត្រូវបានបោះបង់ចោល គ្មានព្រះសង្ឃ ពុទ្ធបរិស័ទ​បំពេញបុណ្យកុសលទៀតឡើយ ហើយទីវត្តទាំងមូលត្រូវបានពួក ប៉ុល ពត យកទៅ​ប្រើប្រាស់ខុសពីគោលដៅពុទ្ធសាសនា ។

នៅឆ្នាំ ១៩៧៩ ក្រោយថ្ងៃរំដោះ ៧មករា វត្តនេះមាននៅសល់អាគារខ្លះៗ ដូចជាកុដិ ពីរបី​ខ្នង និងឈាបនដ្ឋានមួយ ហើយតមកវត្តក៏ត្រូវបានយកធ្វើជាសាលារៀនបឋមសិក្សា ។ តែដោយផ្អែកលើគោលនយោបាយ របស់រណសិរ្សសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយ​សម្ដេចទាំងបី វត្តក៏បានបើកឡើងវិញ ឲ្យគោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា នៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩០ ដោយមានសម្ដេចព្រះឧត្តមមុនី ហេង លាងហោ ជា​ចៅអធិការ រហូតដល់សព្វថ្ងៃនេះ ។

បន្ទាប់ពីបើកឲ្យប្រើប្រាស់មក វត្តក៏មានព្រះសង្ឃគង់នៅ និងមានពុទ្ធបរិស័ទគ្រប់ទិសទី​អញ្ជើញមកបំពេញកុសល រហូតទីវត្តទាំងមូលពេញទៅដោយសំណង់ពុទ្ធសាសនា​យ៉ាងច្រើន មានព្រះវិហារ កុដិ ឧបដ្ឋានសាលា ចេតិយ ខ្លោងទ្វារ របងវត្ត និងបណ្ណាល័យ​មួយខ្នងកំពុងសាងសង់ ។ ដទៃពីនេះ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ក៏បានរៀបចំ ផ្ទៃ​វត្តទាំងមូលឲ្យមានសោភណភាព តាមរយៈការចាក់កា្រលបេតុង និងដាំដើមរុក្ខជាតិ​នានាជាលម្អផងដែរ ។

ភូមិសាស្ត្រ

សូមមើលផងដែរ

ឯកសារយោង


តំនភា្ជប់