Jump to content

រឿងមហាភារតយុទ្ធ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ផ្ទាំង​គំនូរ​​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ (Angkor Wat) បង្ហាញ​​ឲ្យ​ឃើញ​ព្រាហ្មណ៍​ឈ្មោះ ​វ្យាសា​ (Vyasa) កំពុង​និទាន​រឿង​មហាភារតយុទ្ធ​ (Mahabharata) ប្រាប់​ទៅ​ព្រះ​ គណេស (Ganesha) ដែល​ជា​ស្មៀន​របស់​គាត់ ។
ផ្ទាំង​ចារឹក​ពណ៌នា​អំពី​ចម្បាំង​នៅ​កុរុក្សេត្រ (Battle of Kurukshetra)
ក្រិស្ណ និង អាជ៌ុន នៅឯ កុរុក្សេត្រ, ផ្ទាំង​គំនូរ​ស្ថាបនា​ឡើង​នៅ​សតវត្ស​ទី ១៨-១៩ ។

មហាភារតយុទ្ធ រឿង​មហា​ភារត​នេះ ជា​រឿង​ចម្បាំង​ដ៏​ធំ​១ ប្រហែល​គ្នា​នឹង​រឿង​រាមកេរ្តិ៍ ជា​រឿង​បូរាណ​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា មុន​រឿង​រាមកេរ្តិ៍​ទៅ​ទៀត ពួក​ឥណ្ឌា​ចូល​ចិត្ត​និយាយ​ចែក​គ្នា​ស្ដាប់​ជាង​រឿង​រាមកេរ្តិ៍ តែ​រឿង​នេះ​រាប់​ថា​ជា​រឿង​កំបាំង​បាត់​ទៅ​ជា​យូរ​ហើយ ព្រោះ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​សម័យ​នេះ មិន​សូវ​មាន​អ្នក​ណា​ចេះ​ដឹង អំពី​ដើម​ខ្មែរ​យើង​ដឹង​រឿង​នេះ​ជា​ប្រាកដ​ទើប​ឆ្លាក់​ជា​រូប​ភាព​ចម្បាំង​រឿង​នេះ នៅ​ប្រាសាទ​នគរ​វត្ត​នា​ព្រះ​របៀង​ទី​១ ដាន​ខាង​លិច​ភាគ​ខាង​ត្បូង កាល​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា គីត ឬ​អ្នក​នាំ​ផ្លូវ បាន​ជ្រាវ​រក​រឿង​នេះ​ទាល់​តែ​បាន​ចេះ​ដឹង ដូច​ដែល​បាន​នាំ​មក​សម្ដែង​ក្នុង​ទី​នេះ​ស្រាប់​ហើយ។ កាល​ពុទ្ធ​សករាជ ២៤៧០ អ្នក​ស្រី ការប៉ឺឡែស ជា​បណ្ណារក្ស​នៃ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ជា​ចៅហ្វាយ​របស់​យើង​ខ្ញុំ បាន​អញ្ជើញ​ទៅ​មើល​ប្រាសាទ​នគរ ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​នាំ​មើល ហើយ​បរិយាយ​រឿង​នោះ​ៗ ឲ្យ​ស្ដាប់​ផង ដល់​មក​ត្រង់​រឿង​នេះ អ្នក​ស្រី​ឃើញ​ថា​ជា​រឿង​គួរ​តែ​ដឹង​រាល់​គ្នា ទើប​បង្គាប់​ឲ្យ​យើង​ខ្ញុំ​រចនា​ឡើង ដើម្បី​យក​ទៅ​បោះពុម្ព​ផ្សាយ​ឲ្យ​បាន​ជ្រួតជ្រាប​ទូទៅ តែ​រឿង​នេះ​ដើម​ជា​ភាសា​សំស្ក្រឹត អ្នក​ប្រែ​ត​ៗ​មក ក៏​ចូល​ចិត្ត​ប្រើ​ភាសា​នោះ​ច្រើន សូម្បី​យើង​ខ្ញុំ​រចនា​ឡើង​ក្នុង​គ្រា​នេះ ក៏​តោង​ប្រើ​ភាសា​នេះ​ច្រើន ហើយ​ប្រើ​ពាក្យ​ប្លែក​ៗ អំពី​ដែល​ធ្លាប់​ប្រើ​ច្រើន ដោយ​បំណង​ដើម្បី​ឲ្យ​អ្នក​មើល​រឿង​នេះ​ជ្រាប​ពាក្យ​នោះ​ៗ ជា​ប្រយោជន៍​សម្រាប់​ខ្លួន ក្នុង​ទី​នេះ​យើង​ខ្ញុំ​សូម​អភ័យ​ដល់​អ្នក​មើល អ្នក​អាន​ទាំងឡាយ បើ​ទើស​ទាល់​ឆ្ងល់​ត្រង់​ណា សូម​ឲ្យ​សួរ​អ្នក​ចេះ​ដឹង​តទៅ កុំ​គប្បី​និន្ទា​ហើយ​ឈប់​ស្ងៀម​នៅ បើ​ធ្វើ​ដូច្នោះ​នឹង​បាន​ផល​ត្រឹម​តែ​ជា​អ្នក​មិន​ចេះ​ប៉ុណ្ណោះ​។ យើង​ខ្ញុំ​សូម​ឧទ្ទិស​រឿង​នេះ ជូន​អ្នក​ស្រី ការប៉ឺឡែស ដែល​ផ្ដើម​បង្កើត​រឿង​នេះ ហើយ​នឹង​ជាទី​រាប់អាន​ដ៏​ខ្ពស់​នៃ​យើង​ខ្ញុំ​។ ព្រះ​ស្នេហា​សាទេព ក្រសេម

(នៅមានត)

Siv houng

ឯកសារយោង

សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម

ភ្ជាប់​ទៅ​គេហទំព័រ​ក្រៅ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត