Jump to content

រឿងព្រះវស្ណុគង់លើនាគអនន្ត

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

រូបភាពតូច|ព្រះវស្ណុគង់លើនាគអនន្ត នៅក្នុងគម្ពីរ ព្រះវិស្ណុបុរាណបានតំណាលថា៖ក្រោយពេលចក្រវាលទាំងមូលត្រូវបានរលាយដោយភ្លើងឆាបឆេះគ្រប់ទីកន្លែង ហើយត្រូវបានបំផ្លាញគ្រប់សភាវៈទាំងឡាយឱ្យរលាយសាបសូន្យមក ចក្រវាលត្រូវបានបង្កើតឡើងក្នុងកប្បថ្មី ពោលគឺគ្រប់ដណ្តប់ដោយមហាសមុទ្រផ្សេងគ្មានអ្វីទាំងអស់។ លុះក្រោយមកមានទឹកជោរជន់បានបង្កជាជាមហាសមុទ្រមានមហារលកបោកបក់ដោយមានទារកមួយបានផុសអណ្តែតលើផ្ទៃមហាសាគរ។ កុមារគឺទ្រដោយស្លឹកឈើ ស្លឹកឈើបានប្រែក្លាយជាសត្វនាគក្បាលមួយពាន់ដ៏ធំអស្ចារ្យទ្រទារកនោះ។ បន្ទាប់មកទារកនោះក៏បានលូតលាស់ធំឡើងៗក្លាយជាទេពនៃចក្រវាលមួយអង្គគឺព្រះវិស្ណុ ព្រះនារាយណ៍។ ព្រះអង្គបានបង្កចក្រវាលទាំងមូលក្នុងនោះក៏មានព្រះព្រហ្ម និងនាគលក្ស្មីផងដែរ ព្រះព្រហ្មជាទេវៈមានព្រះភក្រ្តបួនកើតចេញពីផ្ចិតរបស់ព្រះវិស្ណុគង់លើត្របកផ្កាឈូកមានតួនាទីជាអ្នកបង្កើតលោកឱ្យរស់រានមានជីវិត និងជាអ្នកបង្កើតឱ្យមានគម្ពីរសាសនា វណ្ណៈទាំងបួន និងបង្កើតទេព ព្រះទាំងមនុស្សទាំងឡាយនៅក្នុងភពទាំងបីជាដើម។ រីឯព្រះសិវៈ ឬព្រះឥសូរមានភ្នែកបី ឬហៅថាអាទិទេពត្រីនេត្រ ព្រះអង្គកើតចេញពីសសរភ្លើងនៃកំហឹងរបស់ព្រះវិស្ណុ និងព្រះព្រហ្ម ពេលព្រះអង្គទាំងទ្វេដណ្តើមជាអាទិទេពបង្កើតលោក ព្រះសិវៈមានតួនាទីជាអ្នកបំផ្លាញលោក។ ចំណែកព្រះនាងលក្ស្មីកើតចេញពីដើមដៃរបស់ព្រះវិស្ណុ ហើយព្រះនាងតែងតែគង់នៅចុងជើងរបស់ព្រះវិស្ណុជានិច្ច ដើម្បីថែរក្សាព្រះអង្គគ្រប់ពេលវេលា[]

ឯកសារយោង

  1. រឿងព្រះវិស្ណុបុរាណ អំពីការកកើតនៃចក្រវាល ភាគទី១