Jump to content

រឿងផ្កាស្រពោន

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

រឿងផ្កាស្រពោន គឺជាប្រលោមលោកដ៏ប្រជាប្រិយមួយនៅប្រទេសកម្ពុជា ហើយរឿងនេះក៏ត្រូវបានថតជាខ្សែភាពយន្តផងដែរ។ ប្រលោមលោកដ៏ប្រជាប្រិយនេះ គឺជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូហាច ដែលបាននិពន្ធឡើងនៅព.ស.២៤៩០ ត្រូវនឹងគ.ស.១៩៤៧

ឧទ្ទិស

ប្រលោមលោកនេះ បានក្រងកើតឡើងក្នុងសម័យដែលប្រទេសកម្ពុជាត្រូវបែងចែកអាណាខែត្រខាងលិច ទៅនៅក្រោមអំណាចប្រទេសជិតខាង គឺរវាង៧ឆ្នាំមកហើយ។
ដូច្នេះហើយសេចក្តីរំលឹកដល់ភូមិកំណើត ដល់ញាតិមិត្តដែលព្រាត់ទៅម្ខាងៗ ព្រំដែនអកុសល ក៏សឹងមានងំនៅក្នុងថ្លើម ក្នុងប្រមាត់នៃខ្មែរគ្រប់ៗរូប។
ដូច្នេះហើយបានជាកន្លែងណា តំបន់ណាដែលជាទីស្រឡាញ់របស់អ្នកតែងក៏ត្រូវកម្លាំងនៃសេចក្តីរំលឹក ច្រានបញ្ជូនមកជាក្របខ័ណ្ឌនៃរឿងនេះ។
ដូច្នេះហើយបានជាខ្ញុំឧទ្ទិសរឿងនេះ ជូនចំពោះដែនកំណើតរបស់ខ្ញុំ។

ជម្រាបអ្នកអាន

សៀវភៅដែលលោក-អ្នក ចាប់ផ្ទាត់ទំព័រមើលក្នុងពេលនេះបាននិពន្ធរួចជាយូរឆ្នាំមកហើយ តែពុំមានឱកាសនឹងបោះពុម្ពនោះ។កាលពីថ្ងៃទី១៩ កក្កដា គ.ស១៩៤៧ កាសែតកម្ពុជា បានចុះផ្សាយបន្តិចម្តងៗ រាល់ថ្ងៃសៅរ៍ ដរាបដល់ថ្ងៃ២៧ កញ្ញា ឆ្នាំដដែលទើបចប់ តែដោយឃើញថា ជាការរាត់រាយពេក ទើបមានមិត្រជាច្រើននាក់សុំឲ្យប្រមូលបោះពុម្ពជាសៀវភៅឡើង។
ឥលូវសេចក្តីនេះបានសម្រេចហើយ តែអ្នកនិពន្ធសូមអភ័យទោសចំពោះលោក-អ្នកប្រាជ្ញទាំងឡាយ បើឃើញថាមានឆ្គាំឆ្គង ព្រោះជាជំហានដើមបំផុតក្នុងអក្សរសាស្ត្រជាតិ។

សាច់រឿង