Jump to content

រឿងកូរសមុទ្រទឹកដោះ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

កូរសមុទ្រទឹកដោះជាប្រភេទទេវកថា ដែលលិចឡើងនៅក្នុងសង្គមខ្មែរ អស់រយះកាលជាងមួយពាន់ឆ្នាំកន្លងមកហើយ។ ការណ៏នេះបណ្តាលមកពី ការវិវត្តន៏ឡើងចុះនៃសង្គម ដូចជាមានការផ្លាស់ប្តូរនយោបាយដឹកនាំក្នុងប្រទេស ការផ្លាស់ប្តូរសាសនា អស្ថេរភាពនៅក្នុងសង្គម ការបាត់បង់អ្នកចេះដឹង និងភាពថយចុះនៃការប្រតិបត្តិតាមប្រពៃណីពីដូនតា។
ទេវកថា កូរសមុទ្រទឹកដោះ ជាវគ្គមួយនៅក្នុងរឿងមហាភាតរៈ ដែលបាននិទានរៀបរាប់​ ពីវីរៈភាពនៃ ព្រះវិស្ណុ អាទិទេពសំខាន់នៃព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរ ជាពិសេសនៅសម័យចក្រភពអង្គរ។